ព័ត៌មានទាន់ហេតុការណ៍៖

​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ដេញ​វាយ​យុវជន​២​នាក់​បណ្តាល​ឱ្យ​របួសធ្ងន់​ម្នាក់​

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ និង​ម្នាក់​ទៀត​របួសស្រាល​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ភ្លាមៗ​ ខណៈ​ពួក​គេ​កំពុង​ដើរ​ហើយ​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ មក​ដេញ​កាប់​ កាលពី​វេលា​ម៉ោង​១​និង​៣០​ នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែកក្កដា​២០១៥​ នៅ​ក្បែរ​រោងចក្រ​បឺ​រី​ ស្ថិត​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ពេល​កាប់​អោយរ​បួស​រួច​ពួក​គេ​ក៏​គេចខ្លួន​បាត់​អស់​តែ​ម្តង ​។​

​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​របួសធ្ងន់​ឈ្មោះ​ យួន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ជិត​និង​ក​ន្លែ​កកើត​ហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​រូបគេ​និង​មិត្ត​ភ​ក្កិ​ម្នាក់​ទៀត​ដើរ​តាម​ផ្លូវ​អូ​ឌឹ​ម​ ក្នុង​បំណង​ទៅ​ផ្ទះ​ប្រ​ព​ន្ឋ​ដោយ​ឆ្លង​កាត់មុខ​ក្លឹ​ប​កំសាន្ត​មួយ​ដែល​ទើបនឹង​បើក​មិន​ចាំ​យីហោ​ នៅ​ក្បែរ​រោងចក្រ​បឺ​រឺ​ ។​ ខណៈ​មក​ដល់​មុខ​ក្លឹ​ប​នោះ​ ក៏​ស្រាប់តែ​មាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​ដើរ​ចេញពី​ក្នុង​ក្លឹ​ប​ហើយ​បាន​មក​សួ​ថា​ ពួក​ឯង​នេះ​អាណា​វ៉ៃ​គ្នា​អញ​ ដោយ​លឺ​ដូច​នោះ​ពួក​គេ​ក៏​មិន​បាន​ឆ្លើយ​តប​ហើយ​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត​ ពេល​ដើរ​ផុត​ក្លឹ​ប​បន្តិច​ស្រាប់តែ​ក្រុម​ទាំងនោះ​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​ ដោយ​ឃើញ​ដូច​នោះ​មិត្តភក្តិ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​ដោយ​ទុក​រូបគេ​នៅ​ម្នាក់ឯង​ ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​កាប់​ប្រហា​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ បន្ទាប់​មក​ពួក​គេ​នាំ​គ្នា​គេចខ្លួន​អស់​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ ត្រូវ​បាន​បងប្អូន​ដឹក​ទៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ​ ដើម្បី​សង្គ្រោះ​ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា​រួប​គេ​មិន​ដែល​ស្គាល់​ក្រុម​ទាំងនោះ​ទេ​ ហើយ​ក៏​មិន​ដែល​មានរឿង​ជាមួយ​ន​ណា​ទៀត​ ប្រហែលជា​ពួក​ទាំងនោះ​វៃ​ច្រ​លំ​ ៕​ សុខា​ សែន​ជ័យ​

sokha22

sokha (1)22


ចែករំលែក៖