ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌូ​នេ​ស៊ី​កាត់​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០១៥

ចែករំលែក៖

​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​កាត់​បន្ថយ​ការ​ ព្យាករ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ឆ្នាំ​ នេះ​មក​ត្រឹម​៥,២​ភាគរយ​ដោយ​និយាយ​ថា​ ទិន្នន័យ​នេះ​មាន​លក្ខណៈ​ពិតប្រាកដ​ ដោយសារ​តែ​សេដ្ឋកិច្ច​ពិភពលោក​នា​ ពេល​បច្ចុប្បន្ន​កំពុង​មាន​កំណើន​យឺតយ៉ាវ​។​

​រដ្ឋមន្ដ្រី​សេដ្ឋកិច្ច​ឥណ្ឌូ​នេ​ស៊ី​លោក​ SofyanDjalil​ បាន​និយាយ​ថា​ គោលដៅ​ នៃ​កំណើនសេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ កាលពី​លើក​មុន​ដែល​កំណត់​ត្រឹម​៦,៦​ ភាគរយ​ ហើយ​ក្រោយមក​កាត់​បន្ថយ​ មក​ត្រឹម​៥,៨​ភាគរយ​ត្រូវ​បាន​គេ​គិត​ថា​ មាន​សុទិដ្ឋិនិយម​ពេក​។​

​លោក​ Sofyan​ បាន​បន្ដ​ថា​ ប្រទេស​ ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​កាត់​បន្ថយ​ គោលដៅ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ពួក​ គេ​សម្រាប់​ឆ្នាំ​នេះ​ ដោយ​បន្ថែម​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​របស់​ពិភព​ លោក​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​នៅ​កម្រិត​ ២,៩​ភាគរយ​ធ្លាក់​ពី​ការ​ព្យាករ​លើក​ដំបូង​ ៣,៥​ភាគរយ​។​ ដូច្នេះ​ការ​ព្យាករ​នៃ​ កំណើនសេដ្ឋកិច្ច​៥,២​សម្រាប់​ឥណ្ឌូ​នេ​ស៊ី​ គឺ​អាច​ជឿជាក់​បាន​។​

​លោក​រដ្ឋមន្ដ្រី​មាន​សុទិដ្ឋិនិយម​ថា​ ប្រទេស​នឹង​ឈាន​ដល់​អត្រាកំណើន​ថ្មី​ មួយ​ខណៈ​ដែល​រដ្ឋាភិបាល​បាន​ផ្ដួចផ្ដើម​កម្មវិធី​អភិវឌ្ឍន៍​ជា​ច្រើន​ដើម្បី​ជំរុញ​ កំណើនសេដ្ឋកិច្ច​រួម​មាន​កិច្ច​ខិតខំ​ប្រឹង​ ប្រែង​ដើម្បី​លើកកម្ពស់​តម្រូវការ​ក្នុង​ ស្រុក​ ដំណើរការ​គម្រោង​លើ​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ និង​ការ​ជំរុញ​បរិស្ថាន​វិនិយោគ​។​

​លោក​រដ្ឋមន្ដ្រី​បន្ដ​ថា​ យើង​មិន​អាច​ ពឹងផ្អែក​លើក​ត្ដា​ខាងក្រៅ​ទេពី​ព្រោះ​យើង​មិន​អាច​គ្រប់គ្រង​កត្ដា​ទាំងនោះ​បាន​ លោក​។​ បន្ថែម​ថា​តម្លៃ​ទំនិញ​នាំ​ចេញ​ទៅ​ កាន់​ប្រទេស​គោលដៅ​បាន​និង​កំពុង​មានការ​ប៉ះពាល់​ពីព្រោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំងនោះ​ក៏​កំពុង​ជួប​បញ្ហា​ផង​ដែរ​។​

​រដ្ឋមន្ដ្រី​ហិរញ្ញវត្ថុ​ឥណ្ឌូ​នេ​ស៊ី​លោក​ BambangBrodjonegoro​ បាន​និយាយ​ កាលពី​លើក​មុន​ថា​ ប្រទេស​អាច​មាន​ កំណើនសេដ្ឋកិច្ច​៥,៥​ភាគរយ​នៅ​ពាក់​ កណ្ដាល​ទី​ពីរ​នៃ​ឆ្នាំ​នេះ​។​ លោក​ក៏​បាន​កាត់​ បន្ថយ​កំណើន​សម្រាប់​ឆ្នាំ​ក្រោយ​នៅ​ ចន្លោះ​៥,៥​ភាគរយ​ទៅ​៦​ភាគរយ​ពី​៥,៨​ភាគរយ​ទៅ​៦,២​ភាគរយ​ដែល​បាន​កំណត់​៕​ រ័​ត្ន​

indosineas


ចែករំលែក៖