ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់​ ខណៈដែលមេឃកំពុងភ្លៀងជ្រកក្រោមដើមត្នោត

ចែករំលែក៖

ខេត្តស្វាយរៀងៈ បុរសម្នាក់ត្រូវរន្ទះបាញ់ឆេះខ្លោចស្លាប់នៅវាលស្រែ ខណៈកំពុងមើលក្របី កាលពីរវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៥ នៅភូមិអកនាគ សង្កាត់សង្ឃ័រក្រុងស្វាយរៀង ។

សមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះពេជ្យ ម៉ាន អាយុ៤៥ឆ្នាំ មុខរបរ កសិករមានទីលំនៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។

ប្រភពបន្តទៀតថា នៅមុនពេលកើតហេតុ បុរសខាងលើបាននាំសត្វក្របីទៅ ឯវាលស្រែខាងលិចផ្ទះចម្ងាយ ៣០០ម៉ែត្រ ក្រោយមកស្រាប់ តែមេឃខ្មៅងងឹតឃ្មួលឃ្មាញ់ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ ផ្គររន្ទះ ស្រាប់តែផ្លេកបន្ទោលខ្វាប់រន្ទះបាញ់មួយគ្រាប់លាន់ច្រែសបណ្ដាលអោយជនរងគ្រោះកំពុងអង្គុយជ្រកភ្លៀងក្រោមដើមត្នោតទាំងមិនដឹងខ្លួនឆេះស្លាប់មួយរំពេច។

ក្រោយពីរាំងភ្លៀងទើបមានក្មេងឃ្មាលគោ២ទៅ៣នាក់ប្រទះឃើញជនរងគ្រោះដេកស្លាប់បង្កអោយមានភាពភ្ញាក់ផ្អើលនិងរាយការណ៍ដល់ សមត្ថកិច្ចនគបាលប៉ុស្ត័រដ្ឋបាលមកពិនិត្រ សាកសពដោយដឹងថាជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ រួចក៏ប្រគល់សាកសពទៅអោយក្រុមគ្រួសារ និងសាច់ញាតិលើកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

svr (2)

svr (3)

svr (4)

svr (1)


ចែករំលែក៖