ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​ជន​ដៃដល់​ដែល​វ៉ៃ​សម្លាប់​គូ​ ទំនាស់​នៅ​ក្នុង​ខណ្ឌ​៧​មក​រា​

ចែករំលែក៖

​ភ្នំពេញ​ ៖​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ភ្នំពេញ​បាន​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ ដែល​វ៉ៃ​សម្លាប់​គូ​ ទំនាស់​ខ្លួន​ កាលពី​ពេល​ថ្មីៗ​កន្លង​មក​នៅ​ ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ ។​

​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ ជន​ដៃដល់​បាន​ឋិត​នៅ​ក្នុង​បរិវេណ​ម​ជ្ឈ​ មណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌទួលគោក​ ខណៈ​ជន​រូប​នេះ​កំពុង​ធ្វើ​ ដំណើរ​ ។​ ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ វេលា​ ម៉ោង​១៩​និង​៣០​នាទី​ ដោយ​មានការ​ ឯកភាព​ពី​ព្រះរាជអាជ្ញា​រង​អម​សាលា​ ដំបូង​ផង​ដែរ​ ។​

​លោក​នួន​ សានិ​ត​ នាយ​រង​ការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ទទួល​ បន្ទុក​បទឧក្រិដ្ឋ​២​បានឱ្យ​ដឹង​ថា​ ជន​ដៃ​ ដល់​ដែល​វាយ​សម្លាប់​គូទំនាស់​របស់​ខ្លួន​ ដោយ​ដំបង​ជ្រុង​ ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ ខាងលើ​នេះ​មានឈ្មោះ​ ធូ​ ពៅ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ខេត្ដ​ កំពង់ឆ្នាំង​ ។​ ដោយឡែក​ជន​រង​គ្រោះ​ ដែល​ត្រូវ​ជន​ខាងលើ​នេះ​វាយ​បណ្ដាល​ឱ្យ​ ស្លាប់​ឈ្មោះ​ កឺ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជា​មនុស្ស​កំព្រា​ឪពុក​ម្ដាយ​ ហើយ​ក៏​គ្មាន​ ទីលំនៅ​ និង​សាច់ញាតិ​ដែរ​ ។​

​លោក​បាន​បន្ដ​ឱ្យ​ដឹង​ទៀត​ថា​ កាលពី​ ថ្ងៃ​ទី​២​ ខែកក្កដា​ កន្លង​មក​ នៅ​ចំណុច​វត្ដ​ មង្គល​វ័​ន្ដ​ ហៅ​វត្ដ​ស្វាយ​ដង្គំ​ ឋិត​ក្នុង​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​៧​មក​រា​ មាន​ករណី​ វាយ​សម្លាប់​បាន​កើតឡើង​ ហើយ​ខណៈ​ នោះ​ជន​ដៃដល់​បាន​គេចខ្លួន​ ។​ រយៈ​ប៉ុន្មាន​ ថ្ងៃ​បន្ទាប់​មក​កម្លាំង​របស់​លោក​បាន​ ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជន​ដៃដល់​ រួច​ប្រទះ​ឃើញ​ដើរ​នៅ​ក្នុង​បរិវេណ​ម​ជ្ឈ​ មណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ឃាត់ខ្លួន​សួរ​ នាំ​ពាក់ព័ន្ធ​នឹង​ករណី​វាយ​សម្លាប់​ជន​រង​ គ្រោះ​ ។​

​បើ​តាម​ចម្លើយ​សារភាព​របស់​ជន​ ដៃដល់​បាន​ឆ្លើយ​ថា​ ការ​វាយ​សម្លាប់​ ឈ្មោះ​កឺ​ គឺ​ដោយសារ​កន្លង​មក​ ជន​រង​ គ្រោះ​រូប​នេះ​បាន​យក​កាំបិត​ចាក់​ខ្លួន​ បណ្ដាល​ឱ្យ​រង​របួស​ជា​ច្រើន​ខែ​ ហើយ​ ពេល​ខ្លួន​ជា​សះស្បើយ​ឡើង​វិញ​ ឃើញ​ ឱកាសល្អ​ជន​រង​គ្រោះ​កំពុង​ដេក​លង់លក់​ ក៏​យក​ដំបង​ជ្រុង​ប្រវែង​៨​តឹក​វាយ​ក្បាល​ បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង​ ៕​ អា​រុណ​រះ​

b.chan

b.chan (2)

b.chan (1)

b.chan (3)


ចែករំលែក៖