ព័ត៌មានទាន់ហេតុការណ៍៖

ផឹក​អា​ឡិច​ហ្ស​ង់​វី​ស្គី​អស់​១០​ដប ​ស្រវឹង​វង្វេងស្មារតី​កាប់​បងប្អូន​របួស​២​នាក់​

ចែករំលែក៖

​ខេត្ដកណ្ដាល​ ៖​ នគរបាល​ក្រុង​តា​ខ្មៅ​ ចាប់ខ្លួន​យុវជន​ម្នាក់​បន្ទាប់​ពី​បង្ក​របួស​ ស្នាម​ទៅ​លើ​យុវជន​ពីរ​នាក់​កាលពី​វេលា​ ម៉ោង​២​រសៀល​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ នៅ​ភូមិ​ព្រែក​តា​ពៅ​ សង្កាត់​ ដើម​មៀន​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​។​

​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា​ ជន​ដៃដល់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ​ សែន​ រិ​ទ្ធី​យ៉ា​ អាយុ​១៨​ឆ្នាំ​ មានមុខ​របរ​ កម្មករ​ឡក្បឿង​រស់នៅ​ភូមិ​កើតហេតុ​។​

​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា​ ជន​រង​ គ្រោះ​ដែល​ត្រូវ​ជន​ដៃដល់​កាប់​និង​គប់​ ដោយ​ដុំ​ថ្ម​ទី​១-​ឈ្មោះ​ សែន​ ស្រី​ឡែ​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មការិនី​ ត្រូវជា​បងស្រី​បង្កើត​ជន​ដៃដល់​និង​ទី​២​ -​ឈ្មោះ​ សេន​ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​៤៥​ ឆ្នាំ​ រង​របួស​បែក​ចិញ្ចើម​ខាងស្ដាំ​ង​ដោយ​ សារ​ជន​ដៃដល់​គប់​និង​ដុំ​ថ្ម​។​

​បើ​តាម​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ មុន​ កើតហេតុ​ជន​ដៃដល់​បាន​ផឹកស្រា​អា​ឡិច​ ហ្ស​ង់​វី​ស្គី​ជាមួយ​និង​បងប្អូន​នៅ​ក្នុងផ្ទះ​ អស់​ចំនួន​១០​ដប​ឡើង​ស្រវឹង​ជោគ​ជាំ​។​ ពេល​នោះ​ជន​ដៃដល់​ក៏​បាន​ឈ្លោះប្រកែក​ ជាមួយ​បងស្រី​ឈ្មោះ​ សែន​ ស្រី​ឡែ​ន​ ខណៈ​ស្រវឹងស្រា​លែង​ដឹង​អី​ ហើយ​ក៏​បាន​ យក​កាំបិត​កាប់​ទៅ​លើ​បងស្រី​បណ្ដាល​ ឱ្យ​របួសធ្ងន់​។​ បន្ទាប់​មក​ជន​ដៃដល់​រូប​ នេះ​បាន​យក​ដុំ​ថ្ម​គប់​ទៅ​ជន​រង​គ្រោះ​ឈ្មោះ​ សែន​ រិ​ទ្ធី​យ៉ា​ បណ្ដាល​ឱ្យ​បែកក្បាល​ខណៈ​ ដែល​ជន​រង​គ្រោះ​មាន​បំណង​ចូល​ទៅ​ ជួយ​នារី​រង​គ្រោះ​ សែន​ ស្រី​ឡែ​ន​។​

​ក្រោយ​ពី​កើតហេតុ​ជន​ដៃដល់​ត្រូវ​ បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ឃាត់ខ្លួន​ ក្នុង​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ដើម្បី​ចាត់ការ​តាម​ច្បាប់​គ្រា​ដែល​ជន​ រង​គ្រោះ​ត្រូវ​បាន​គេ​ប​ញ្ជូ​ទៅ​ព្យាបាល​។​

​បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​ព្រែក​តា​ពៅ​ ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជន​ដៃដល់​ បាន​អង្គុយ​ផឹកស៊ី​ជួបជុំ​បងប្អូន​និង​អ្នក​ភូមិ​ ឯទៀត​ ហើយ​ទំនងជា​ស្រវឹង​ខ្លាំង​វង្វេង​ ស្មារតី​បាន​ឈ្លោះប្រកែក​ជាមួយ​បងស្រី​ ដោយ​ពុំ​មានរឿង​អ្វី​ធំ​ដំ​ ក៏​ទាញ​កាំបិត​ និង​ដុំ​ថ្ម​បង្ក​របួស​ស្នាម​តែ​ម្ដង​ទៅ​៕ ​ស្អាង​ជ័យ​

kandal

ជនល្មើសបង្កហិង្សា

kandal (2)

ជនរងគ្រោះ

r555

ជនរងគ្រោះ

kandal (1)


ចែករំលែក៖