ព័ត៌មានទាន់ហេតុការណ៍៖

លោក​ តុ​ប​ សំ​ ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​លោកស្រី​ ម៉ែ​ន​ សំ​អន​ ជាប់​ជា​អនុប្រធាន​

ចែករំលែក៖

​ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៥​ ក្រុមប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បោះ​ឆ្នោត​ ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​សម្រាប់​ អាណត្ដិ​ទី​២​របស់​ខ្លួន​ដែល​មាន​រយៈពេល​ ៥​ឆ្នាំ​ម្ដង​ហើយ​ជា​លទ្ធផល​បាន​បង្ហាញ​ថា​ លោក​ តុ​ប​ សំ​ ដែល​ជា​អតីត​ប្រធាន​ក្រុម​ ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​ បាន​សមាជិក​ក្រុមប្រឹក្សា​នេះ​បោះ​ឆ្នោត​គាំទ្រ​ឱ្យធ្វើ​ជា​ប្រធាន​ដឹកនាំ​ស្ថាប័ន​នេះ​ ដដែល​ ។​ រីឯ​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ ក៏​ត្រូវ​បាន​សមាជិក​បោះ​ ឆ្នោត​គាំទ្រ​ឱ្យ​ក្លាយជា​អនុប្រធាន​ដែរ​ ។​

​យោង​តាម​ច្បាប់​នៃ​ក្រុមប្រឹក្សា​ជាតិ​ ប្រឆាំង​អំពើ​ពុក​រលួយ​ការ​ដក​តំណែង​និង​ការ​ជំនួស​តំណែង​សមាជិក​ទាំងអស់​នៃ​ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​ សម្រាប់​រយៈពេល​៥​ឆ្នាំ​ ។​ អាណត្ដិ​នេះ​អាច​ ត្រូវ​បន្ដ​ជា​ថ្មី​ ។​ ការ​ជ្រើសរើស​តាំង​ ប្រធាន​ និង​អនុប្រធាន​ក្រុមប្រឹក្សា​នេះ​ ត្រូវ​ជ្រើសរើស​ដោយ​ការ​បោះ​ឆ្នោត​ពី​សមាជិក​របស់​ខ្លួន​តាម​សំឡេង​ភាគច្រើន​ដាច់ខាត​ដែល​ត្រូវធ្វើ​ឡើង​ក្នុង​សម័យ​ ប្រជុំ​លើក​ទី​១​តាម​ការ​កោះ​អញ្ជើញ​របស់​សមាជិក​ដែល​មាន​វ័យចាស់​ជាងគេ​។​ សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ​មាន​ចំនួន​១១​រូប​ក្នុង​ចំនួន​នេះ​មន្ដ្រី​ដែល​អាច​បន្ដ​អាណត្ដិ​ ជា​ថ្មី​នៃ​ក្រុមប្រឹក្សា​ប្រឆាំង​អំពើ​ពុក​ រលួយ​មាន​ចំនួន​៨​រូប​ឯ​៣​រូប​បាន​ត្រូវ​ ផ្លាស់​ប្ដូរ​ ។​ ដោយឡែក​សមាជិក​ថ្មី​ដែល​ ចូល​ជំនួស​សមាជិក​ចាស់​នេះ​គេ​ឃើញ​មាន​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​,​ លោក​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ដ្រី​ក្រសួងយុត្ដិធម៌​ និង​ លោក​ យ៉េ​ត​ ចរិយា​ ព្រះរាជ​អាជ្ញាសាលា​ ដំបូង​រាជធានី​ភ្នំពេញ​ ។​ សម្រាប់​សមា​ ជិ​ក​ចាស់​នៃ​ក្រុមប្រឹក្សា​នេះ​ដែល​នៅ​ដឹកនាំ​ស្ថាប័ន​នេះ​បន្ដ​ទៀត​រួម​មាន​លោក​ គុយ​ សុផល​,​ លោក​លី​ ណា​រុន​,​ លោក​ តុ​ប​ សំ​,​ លោកស្រី​ សោម​ គី​ម​សួគ៌​,​ លោក​ហេង​ វង្ស​ ប៊ុ​ន​ឆាត​,​ លោក​ស៊ុ​យ​ ម៉ុង​លាង​ លោក​ កែវ​ រ៉េ​មី​ និង​លោក​ឱម​ យ៉ិ​ន​ទៀង​ ។​

​បន្ទាប់​ពី​ជាប់​ឆ្នោត​ថ្នាក់ដឹកនាំ​កំពូល​នៃ​ស្ថាប័ន​នេះ​គឺ​លោក​តុ​ប​ សំ​ និង​លោក​ ស្រី​ឧបនាយករដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ នឹង​ ត្រូវ​រង់ចាំ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ ដើម្បី​ក្លាយជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ក្រុម​ ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់​ អាណត្ដិ​ទី​២​ដែល​ជា​អាណត្ដិ​ថ្មី​បន្ដ​ទៀត​។​

​គួរ​បញ្ជាក់​ដែរ​ថា​ លទ្ធផល​នៃ​ការ​ បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​អង្គ​ ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្ហាញ​ថា​ ក្នុង​ចំណោម​សមាជិក​ទាំង​១១​រូប​នៃ​ ស្ថាប័ន​កំពូល​មួយ​នេះ​ លោក​តុ​ប​ សំ​ ដែល​ជា​បេក្ខជន​ឈរឈ្មោះ​ប្រធាន​ក្រុម​ ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ទទួល​សំឡេង​គាំទ្រ​១១​សំឡេង​ លើ​១១​សំឡេង​។​ ចំណែក​លោកស្រី​ឧបនាយករដ្ឋមន្ដ្រី​ ម៉ែ​ន​ សំ​អន​ ដែល​បាន​ឈរឈ្មោះ​ជា​អនុ​ ប្រធាន​ក្រុម​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ក៏​បាន​ទទួល​សំឡេង​ង​ឆ្នោត​គាំទ្រ​១១​ សំឡេង​លើ​១១​សំឡេង​ដូច​គ្នា​ ៕​ វ​ឌ្ឍ​នា​

IMG_0527

IMG_0528


ចែករំលែក៖