ព័ត៌មានទាន់ហេតុការណ៍៖

ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ឥណ្ឌា​ស្លាប់​២២​នាក់​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ មន្ដ្រី​ ឥណ្ឌា​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ មាន​សោក​ នាដកម្ម​កើតឡើង​ក្នុង​ពី​ធី​មុជទឹក​នៅ​ដង​ទ​ម្លេ​តាម​សាសនា​ហិនឌូ​ នៅ​ Rajah​ mundry​ ក្នុង​ រដ្ឋ​ Andhra​ Pradesh​ ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​បណ្ដាល​ឱ្យ​ មនុស្ស​២២​នាក់​ស្លាប់​ និង​១០​នាក់​រង​ របួស​។​

​គ្រោះថ្នាក់​ខាងលើ​កើតឡើង​ក្នុង​ពេល​ដែល​មនុស្ស​ម្នាក់​ព្យា​យ៉ាង​យល​ស្បែក​ ជើង​របស់​ខ្លួន​ដែល​ធ្លាប់​នៅ​ក្បែ​មាត់ទន្លេ​ចំ​ពេល​ដែល​មនុស្ស​កំពុង​ឆ្ពោះទៅ​មុជ​ ទឹក​នៅ​ដង​ទន្លេ​ Godavari​ ក្នុង​ពិធីបុណ្យ​ Pushkaralu​ ។​ តាម​ការ​សន្និដ្ឋាន​ក្នុង​ ពិធី​នោះ​មាន​ពលរដ្ឋ​ជាង​២៤​លាន​នាក់​ ចូលរួម​ពិធីបុណ្យ​មាន​រយៈពេល​ដល់​ទៅ​១២​ថ្ងៃ​ ។​

​ពេល​នេះ​មន្ដ្រី​ប៉ូលិស​កំពុង​តែ​ស្រាវ​ ជ្រាវ​ស្វែ​ករក​មូលហេតុ​បណ្ដាល​ឱ្យ​មាន​ គ្រោះថ្នាក់​កើតឡើង​។​ អ្នក​ស្លាប់​ភាគ​ ច្រើន​ជា​ស្ដ្រី​និង​កុមារ​ដែល​គ្មាន​កម្លាំង​ ប្រជ្រៀត​ចេញ​ក្រៅ​យករួចខ្លួន​ ។​ ជា​រៀង​ រាល់​ឆ្នាំ​នៅ​ក្នុង​ពិធីបុណ្យ​ធំៗ​នៅ​ក្នុង​ សាសនា​ហិណ្ឌូ​នៅ​ប្រទេស​ឥណ្ឌា​តែងតែមាន​ករណី​ប្រជ្រៀត​ជាន់​លើ​គ្នា​បែប​នេះ​។​ កាលពី​ឆ្នាំ​២០១៤​ក៏​មាន​អ្នក​ស្លាប់​៣០​ នាក់​ដោយសារ​ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​នៅ​រដ្ឋ​ប៊ី​ហា​ភាគ​ ខាងជើង​ប្រទេស​ឥណ្ឌា​ ៕

india (1)

india


ចែករំលែក៖