ព័ត៌មានទាន់ហេតុការណ៍៖

(UPDATE)៖ ជនជាតិ​កូរ៉េ​ម្នាក់​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​ខុន​ដូ​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​យកប្រពន្ធ​ខ្មែរ​ និង​មានកូន​មួយ​រួច​ទៅ​ហើយ​នោះ​ បាន​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ ដោយ​មិនដឹង​មូលហេតុ​ គ្រា​ដែល​ប្រពន្ធ​ពរ​កូន​ចុះ​ទៅ​ក្រោម​ ទិញ​ចំណីអាហារ​ហូប​ ហើយ​ពេល​ត្រឡប់​មក​វិញ​ ស្រាប់តែ​ឃើញ​ប្ដី​ ចងក​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ដែនដី​។​

​ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​៣​ និង​៤០​នាទី​រសៀល​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ជាន់​ទី​៣​អគារ​ខុន​ដូរ​លេខ​៤៧៨​ ផ្លូវ​៤៣០​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌចំការមន​។​

​បុរស​ជនជាតិ​កូរ៉េ​ដែល​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ Hoi​ Byongfeon​ អាយុ​៤៧​ឆ្នាំ​ ភេទ​ប្រុស​ អា​ជីករ​ មក​រស់នៅ​ស្រុក​ខ្មែរ​ជាង​៣​ឆ្នាំ​មក​ហើយ​។​

​បើ​តាម​ការ​រៀបរាប់​របស់​ស្ដ្រី​ជា​ប្រពន្ធ​ បាន​ឲ្យ​ដឹង​ថា​ ប៉ុន្មាន​ថ្ងៃ​មកនេះ​ ប្ដី​របស់​គាត់​បាន​សម្ដែង​ ទឹកមុខ​ស្រពាប់​ស្រពោន​ ហើយ​នៅ​ពេល​ដែល​គាត់​សួរ​ថា​មាន​មូលហេតុ​អី​ បុរស​ជា​ប្ដី​មិន​និយាយ​ប្រាប់​ គាត់​ឲ្យ​ដឹង​នោះ​ទេ​ ដោយ​គ្រាន់តែ​គ្រវីក្បាល​។​ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ នៅ​ពេល​ដែល​រូប​គាត់​យក​កូន​ទៅ​ហូប​ចំណី​ នៅ​ខាង​មុខ​ផ្ទះ​ហើយ​ត្រឡប់​មក​វិញ​បើកទ្វារ​ផ្ទះ​ចូល​ស្រាប់តែ​ឃើញ​ប្ដី​ ចងក​សម្លាប់​ខ្លួន​នឹង​ចម្រឹង​បង្អួច​ស្លាប់​បាត់​ទៅ​ហើយ​។​ ពេល​ឃើញ​ដូច្នេះ​ រូប​គាត់​តក់ស្លុត​យ៉ាង​ខ្លាំង​ ក៏​បាន​សម្រេចចិត្ត​ស្រាយចំណង​ ដើម្បី​អង្រួន​ដៃ​ អង្រួន​ជើង​ និង​ទ្រូង​ដើ​ម្បី៏​ឲ្យ​គាត់​ដឹងខ្លួន​ឡើង​វិញ​ ប៉ុន្តែ​ជា​អកុសល​ ប្ដី​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ដែនដី​។​

​មន្ដ្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បាន​ធ្វើ​កោសល្យវិច័យ​រួច​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ ពិតជា​ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន​ ហើយ​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ វត្ត​ស្ទឹង​មាន​ជ័យ​៕​ ស​ រស្មី​


FullSizeRender

rasmei (3)

rasmei

rasmei (1)


ចែករំលែក៖