ព័ត៌មានទាន់ហេតុការណ៍៖

គោ​យន្ត​កន្ត្រៃ​បើក​ចុះ​ចំណោត​ ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ធ្លាក់​រណ្តៅ​លូ​

ចែករំលែក៖

​ខេត្តរតនគិរីៈ​ គោ​យន្ត​កន្ត្រៃ​ដឹក​ជញ្ជូន​គ្នីគ្នា​ចំនួន​៨​នាក់​ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ទល់មុខ​ផ្សា​រតាយ​ សេង​ ស្ថិត​ក្នុងភូមិ​៤​ សង្កាត់​កាចា​ញ​ ក្រុង​បាន​លុង​ ខេត្តរតនគិរី​ ក៏​ស្រាប់តែ​ហ្វ្រាំង​ចាប់​មិន​ស៊ី​ ប​ណ្តោ​ល​អោយ​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​លេខ​៧៨​ទៅ​ខាងស្តាំ​ដៃ​ក៏​ក្រឡាប់​នៅ​ក្នុង​រណ្តៅ​នេះ​តែ​ម្តង​។​ ប៉ុន្តែ​ពុំ​បង្ក​អោយ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​ទ្រព្យសម្បត្តិ​សាធារណៈ​នោះ​ទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ រសៀល​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​។​ តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ គោ​យន្ត​កន្ត្រៃ​យ៍​មួយ​គ្រឿង​នេះ​ចេញពី​ខេត្តកំពង់ស្ពឺ​ ដឹក​កម្មករ​មាន​ប្រុស​ ស្រី​ ទាំងអស់​ប្រមាណ​៨​នាក់​ សំដៅ​មក​ក្រុង​បាន​លុង​ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ ហើយ​ចៃដន្យ​មិន​ទាន់​ដល់​គោលដៅ​ស្រាប់តែ​មក​ចាក​កម្មករ​ចោល​នៅ​មុខ​ផ្សារ​ថ្មី​តា​យ​ សេង​ នេះ​។​ ប្រភព​បន្ត​ទៀត​ថា​ ទាំង​ម្ចាស់​គោ​យន្ត​កន្ត្រៃ​យ៍​ និង​កម្មករ​ពុំ​បាន​ដឹក​អត្តសញ្ញាណ​នោះ​ទេ​ ដោយសារ​ពួក​គាត់​លាក់លៀម​ មិន​ចង់អោយ​លិចឮ​ទៅ​ដល់​អ្នក​ភូមិ​ស្រុក​កំណើត​របស់​ពួក​គាត់​ខ្មាស់​គេ​។​

​ក្រោយ​ពី​កើតហេតុ​មិន​បាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ​ ដោយ​ម្ចាស់​គោ​យន្ត​កន្ត្រៃ​បាន​ហៅ​រថយន្ត​ស្ទួ​ច​យក​ទៅ​ជួសជុល​ខ្លួនឯង​៕​ អ៊ុ​ច​ សា​វុ​ទ្ធ​

ratakiri

ratakiri (1)

ratakiri (2)


ចែករំលែក៖