ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​រត់​តាក់ស៊ី​ខ្លះ​ផ្ទុក​អ្នកដំណើរ​បញ្ឈឺ​សមត្ថកិច្ច​ តែ​សមត្ថកិច្ច​មិន​ឈឺ​ ​

ចែករំលែក៖

ខេត្ដស្វាយរៀង​ ៖​ ក្រុម​អ្នក​រត់​តាក់ស៊ី​ ខ្លះ​បាន​ផ្ទុក​អ្នកដំណើរ​លើស​ចំណុះ​បញ្ឈឺ​ សមត្ថកិច្ច​តែ​សមត្ថកិច្ច​មិន​ឈឺក្បាល​ ឡើយ​។​ ទាំងនេះ​មិន​ត្រឹមតែ​បញ្ឈឺ​សមត្ថ​ កិច្ច​ប៉ុណ្ណោះ​ទេ​តែ​បាន​ជាន់ឈ្លី​ច្បាប់​ច​រា​ ចរណ៍​ថ្មី​ថែម​ទៀត​ ។​

​ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​ កក្កដា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​ ១​មាន​រថយន្ដ​តាក់ស៊ី​ជា​ច្រើន​គ្រឿង​ដឹក​អ្នកដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ភាគ​ ច្រើន​ជា​កម្មករ​ កម្មការិនី​ទៅ​កាន់​ខេត្ដ​ ព្រៃវែង​និង​ខេត្ដស្វាយរៀង​បាន​ដឹក​អ្នក​ ដំណើរ​ស្ទើរ​បាក់​រថយន្ដ​។​ ក៏​ប៉ុន្ដែ​សមត្ថ​ កិច្ច​ពាក់ព័ន្ធ​ដែល​ឈរ​យាមកាម​នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​១​នេះ​មិន​មាន​វិធាន​ ការ​ឃាត់​ផាកពិន័យ​អ្វី​នោះ​ឡើយ​ ។​

​មិន​ថា​អ្នកដំណើរ​ឬ​ប្រជាពលរដ្ឋ​ដែល​ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១​នោះ​ទេ​ បាន​នាំ​គ្នា​គ្រវីក្បាល​ដូច​គោ​ ស្រាំងទិច​នៅ​ពេល​បានឃើញ​រថយន្ដ​ដឹក​ អ្នកដំណើរ​សំពីងសំពោង​ប៉ះ​មុខ​ប៉ះ​ក្រោយ​ ស្ទើរ​បាក់​ចន្ទាស​និង​រកកល​ក្រឡាប់​តែ​ សមត្ថកិច្ច​ពិសេស​នគរបាល​ចរាចរ​ចាប់​ ពី​គល់​ស្ពាន​ច្បារ​អំពៅ​រហូត​ពី​ខេត្ដកណ្ដាល​ ដល់​ខេត្ដស្វាយរៀង​ ព្រៃវែង​ អត់​ឈឺ​ ក្បាល​ស្អី​បន្ដិច​ ។​

​ប្រជាពលរដ្ឋ​អ្នកលក់​ផ្លែ​ឈើ​នៅ​ម្ដុំ​ វត្ដ​កៀនស្វាយ​បាន​និយាយ​ថា​ រថយន្ដ​ តាក់ស៊ី​ទាំងនេះ​មិន​ត្រឹមតែ​ដឹក​អ្នកដំណើរ​ ច្រើន​លើស​ចំណុះ​ប៉ុណ្ណោះ​ទេ​ គឺ​ពួក​គេ​ (​អ្នកបើកបរ​រថយន្ដ​តាក់ស៊ី​)​នៅ​បាន​បើក​ ជែង​ដោយ​មិន​គិត​ពី​សុវត្ថិភាព​អ្នកដំណើរ​ ថែម​ទៀត​ផង​ ។​ កន្លង​ទៅ​មិន​ថា​ អ្នក​ ដំណើរ​នៅ​លើ​រថយន្ដ​របស់​ពួក​គេ​ជួប​ គ្រោះថ្នាក់​ស្លាប់​របួស​ពេល​ធ្លាក់​ពី​រថយន្ដ​ ប៉ុណ្ណោះ​ទេ​សូ​ម្បី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ ដងផ្លូវ​ជាតិ​លេខ​១​ក៏​រងគ្រោះថ្នាក់​ចំពោះ​ការ​បើក​ជែង​ដណ្ដើម​ម៉ូយ​គ្នា​នេះ​ដែរ​ ។​

​អ្នកលក់​ផ្លែ​ឈើ​ខាងលើ​នេះ​បាន​លើក​ ឡើង​ទៀត​ថា​ ក្រុម​អ្នក​រត់​តាក់ស៊ី​ទាំងនេះ​ មិន​ខ្លាច​ច្បាប់​អ្វី​បន្ដិច​សោះ​ ពិសេស​ ចាប់តាំងពី​ច្បាប់​ថ្មី​ដែល​ថា​ មានការ​រឹត​ បន្ដឹង​គឺ​ពួក​គេ​កាន់តែ​ផ្គើន​ ហើយ​នគរ​ បាល​ដែល​អនុវត្ដ​ច្បាប់​ក៏​ធូររលុង​ ។​

​គួរ​បញ្ជាក់​ថា​ ច្បាប់​ចរាចរណ៍​ថ្មី​បាន​ ចែង​និង​បាន​ដាក់​ពិន័យ​តឹងរ៉ឹង​ទៅ​លើ​អ្នក​ មិន​គោរព​ច្បាប់​ចរាចរណ៍​ ។​ ពី​មុន​អ្នក​ ល្មើសច្បាប់​ចរាចរណ៍​បើកបរ​ពុំ​មាន​ពាក់​ មួក​ការពារ​សុវត្ថិភាព​ត្រូវ​ផាកពិន័យ​ ៥​ពាន់​រៀល​តែ​សម្រាប់​ច្បាប់​ថ្មី​ផាកពិន័យ​ ១​គុណ​នឹង​៥​ ហើយ​អ្នក​ជិះ​ម៉ូតូ​អនុញ្ញាត​ ឱ្យ​ជិះ​ត្រឹមតែ​២​នាក់​ប៉ុណ្ណោះ​និង​មាន​ ពាក់មួក​សុវត្ថិភាព​ទាំង​២​នាក់​ផង​ ។​

​ដូច្នេះ​ច្បាប់​ចរាចរណ៍​ថ្មី​វា​ពិតជា​បាន​ចែង​យ៉ាង​តឹងរ៉ឹង​តែ​ដែល​ធូររលុង​នោះ​ គឺ​អ្នក​អនុវត្ដ​ច្បាប់​ប៉ុណ្ណោះ​ ។​ តួយ៉ាង​ដូច​ ករណី​រថយន្ដ​ដឹក​អ្នកដំណើរ​លើស​ចំណុះ​និង​ដឹក​សំពីងសំពោង​ដែល​អាច​គ្រោះ​ ថ្នាក់​គ្រប់ពេលវេលា​មិន​ថា​ តែ​នៅ​តាម​ បណ្ដោយ​ផ្លូវជាតិ​លេខ​១​ទេ​សូ​ម្បី​តាម​ ផ្លូវ​ផ្សេងៗ​ទៀត​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ ចំនួន​មិន​បាន​អនុវត្ដ​តឹងរ៉ឹង​ចំពោះ​ក្រុម​ អ្នកបើកបរ​តាក់ស៊ី​ទាំងនោះ​ឡើយ​ ។​ ការ​មិន​មាន​វិធានការ​អនុវត្ដ​ច្បាប់​ឱ្យ​ បាន​ធ្ងន់​ទៅ​លើ​អ្នក​ល្មើសច្បាប់​នេះ​គឺ​ មាន​ន័យ​ថា​ច្បាប់​ចរាចរណ៍​ថ្មី​ដូច​ពុំ​មាន​ឥទ្ធិពល​ទាល់តែ​សោះ​ ៕ យឹ​ម​ សុ​ថា​ន​

u

u


ចែករំលែក៖