ព័ត៌មានទាន់ហេតុការណ៍៖

អាជីវករ​ផ្សារ​ដើម​ក្រឡាញ់​ប្រហែល​៥០​នាក់​ តវ៉ា​ឲ្យ​ថៅកែ​ផ្សារ​ដើម​ក្រឡាញ់​ជួល​តូប​លក់ដូរ​មាន​រយៈពេល​២០​ឆ្នាំ​

ចែករំលែក៖

​ខេត្ដសៀមរាប​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ខែកក្កដា​ ក្រុម​អាជីវករ​ប្រមាណ​៥០​នាក់​ នៅ​ផ្សារ​ដើម​ក្រឡាញ់​ ខេត្ដសៀមរាប​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ខេត្ដ​នេះ​ ជួយ​អន្ដរាគមន៍​ថៅកែ​ផ្សារ​ផ្សារ​ដើម​ក្រឡាញ់​ឲ្យ​កំណត់​រយៈ​ជួល​តូប​លក់ដូរ​យ៉ាងតិច​១៥​ទៅ​២០​ឆ្នាំ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ពួក​គារ​ ។​

​ការ​តវ៉ា​នេះ​ ឡើង​បន្ទាប់​ពី​អ្នកគ្រប់គ្រង​ផ្សារ​ថ្មី​ កំណត់​អាណត្ដិ​រយៈពេល​ជួល​តូប​លក់ដូរ​៦​ឆ្នាំ​ម្ដង​ ដោយ​ចាប់ផ្ដើម​អនុវត្ដ​ចាប់ពី​ខែកញ្ញា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​ បន្ទាប់​ពី​ផ្សារ​នោះ​កសាង​និង​កែ​លំអរ​ថ្មី​ ដោយសារ​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើ​ទាំងស្រុង​កាលពី​ខែកក្កដា​ឆ្នាំ​២០១៣​កន្លង​មក​។​

​អ្នកស្រី​ ប៊ុ​ន​ សុ​ថា​ ជា​អាជីវករ​មួយ​រូប​ នៅ​ផ្សារ​ដើម​ក្រឡាញ់​ សង្កាត់​គោក​គ​ចក​ ក្រុង​សៀមរាប​ ថ្លែង​នៅ​កន្លែង​តវ៉ា​ថា​ ក្រុម​អាជីវករ​ប្រហែល​៥០​នាក់​ តំណាង​២​រយ​នាក់​ បាន​ទិញ​តូប​លក់ដូរ​រយៈពេល​២០​មក​ហើយ​មិន​មាន​កំណត់​រយៈពេល​លក់ដូរ​ឡើយ​ ប៉ុន្ដែ​បន្ទាប់​ពី​កែ​លំអរ​ និង​ដាក់​ចូល​ជា​ផ្សារ​រដ្ឋ​ បែរជា​អ្នកគ្រប់គ្រង​ថ្មី​ ឈ្មោះ​សុខ​ តុញ​ កំណត់​ជូ​ល​ឲ្យ​លក់ដូរ​ត្រឹមតែ​៦​ឆ្នាំទៅ​វិញ​ ។​អាជីវករ​លក់​ថ្នាំពេទ្យ​រូប​នេះ​បន្ដ​ថា​ តូប​លក់ដូរ​ពួក​គាត់​ទិញ​តម្លៃ​ជិត​១​ម៉ឺន​ដុល្លា​ មិន​មាន​លទ្ធភាព​រក​ចំណូល​មក​វិញ​ត្រឹម​៦​បាន​ឡើយ​ ខណៈ​ដែល​ផ្សារ​រដ្ឋ​ផ្សេង​ទៀត​ នៅ​ខេត្ដសៀមរាប​មាន​អាណត្ដិ​យ៉ាងតិច​៣០​ឆ្នាំ​។​

​អ្នកស្រី​ គឹ​ម​ រ៉ុ​ង​ និង​អាជីវករ​ជា​ច្រើន​ទៀត​ ឲ្យ​ដឹង​ស្រ​ដៀងៗ​គ្នា​ថា​ ការ​សង់​ផ្សារ​ថ្មី​ ដើម្បី​ងាយស្រួល​ដល់​ការ​លក់ដូរ​របស់​ក្រុម​អាជីវករ​ ផ្ទុយ​ទៅ​វិញ​ថៅកែ​ថ្មី​ គាប់​សង្កាត់​ពួក​គាត់​ទៅ​វិញ​ ។​ក្រុម​អ្នក​តវ៉ា​បន្ដ​ថា​ ការ​ផ្លាស់​ប្ដូរ​ថៅកែ​ថ្មី​ និង​កំណត់​អាណត្ដិ​ជួល​នេះ​ អ្នកគ្រប់គ្រង​មិន​បាន​ជូនដំណឹង​ ឬ​ពី​គ្រោះ​យោបល់​ដល់​ពួក​គាត់​ឡើយ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួក​គេ​ មិន​មាន​លទ្ធភាព​ទិញ​តូប​លក់​បន្ដ​ទៀត​។​ពួ​ ក​គាត់​ទាមទារ​ថៅកែ​ផ្សារ​នោះ​ កំណត់​រយៈពេល​ជួល​យ៉ាងតិច​១៥​ទៅ​២០​ឆ្នាំ​ ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួក​គាត់​ ខណៈ​ដែល​ម្ចាស់​ផ្សារ​នឹង​ចាប់​អនុវត្ដ​កំណត់​អាណត្ដិ​ចាប់ពី​ខែកញ្ញា​នេះ​ខាង​មុខ​នេះ​ ។​

​កាសែត​នគរវត្ដ​ មិន​អាច​ទាក់ទង​ អ្នកនាំពាក្យ​ខេត្ដសៀមរាប​ លោក​ ប៊ុ​ន​ ថា​ឬ​ទិ្ធ​ ដើម្បី​សាកសួរ​បាន​ទេ​ ដោយ​លោក​ប្រាប់​ថា​ ជាប់រវល់​។​

​អ្នកគ្រប់គ្រង​ផ្សារ​ដើម​ក្រឡាញ់​ លោក​ សុខ​ តុញ​ មាន​ប្រសាសន៍​ថា​ ផ្សារ​ដើម​ក្រឡាញ់​ជា​ប្រភេទ​ផ្សារ​ស្ដង់ដារ​អន្ដរជាតិ​ ដែល​បំពាក់​ដោយ​ឧបករណ៍​ការពារ​សុវត្ថិភាព​អា​ជីករ​។​លោក​បន​ដ​ថា​ ការ​កំណត់​រយៈពេល​ជួល​តូប​នោះ​ ជា​កិច្ចសន្យា​លើក​ដំបូង​ ហើយ​បន្ទាប់​ពី​៦​ឆ្នាំ​ អាជីវករ​អាច​លក់ដូរ​លើស​ពី​៦​ឆ្នាំ​។​

​គួរ​បញ្ជាក់​ថា​ មុន​បោះ​ឆ្នោតជាតិ​អាណត្ដិ​ទី​៥​ឆ្នាំ​២០១៣​ ផ្សារ​ដើម​ក្រឡាញ់​ ដែល​មា​នទី​តាំងនៅ​សង្កាត់​គោក​ចក​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ ។​បន្ទាប់​ពី​ឧបទ្វ​វ​ហេតុ​អគ្គី​ភ័យ​កើតឡើង​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ផ្ដល់​ថវិកា​ចំនួន​៣០​ម៉ឺន​ដុល្លា​ ដើម្បី​ជួសជុល​ និង​កែ​លំអរ​ផ្សារ​នោះ​ឡើង​វិញ​ ប៉ុន្ដែ​បន្ទាប់​ពី​សាងសង់​រួច​ ពលរដ្ឋ​អះអាង​ថា​ ថៅកែ​ដែល​ឡើង​គ្រប់គ្រង​ថ្មី​ បាន​កំណត់​អាណត្ដិ​ជួល​តូប​លក់ដូរ​ត្រឹមតែ​៦​ឆ្នាំ​ ដោយ​ចាប់ពី​ខែកញ្ញា​ខាង​មុខ​នេះ​ទៅ​ ដែល​ពួក​គាត់​មិន​អាច​មាន​លទ្ធភាព​៕​ ជា​និរន្តរ៍​

sreap (1)

sreap (2)

sreap


ចែករំលែក៖