ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប្រ​ឆាំង​គ្រឿងញៀន​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​​ប្រុស ​ស្រី​៥​នាក់​ នៅ​ក្រុង​កំពង់ចាម​

ចែករំលែក៖

​ខេត្តកំពង់ចាម​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ កាលពី​ថ្ងៃ​១៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​១​ករណី​នៅ​ចំណុច​ភូមិ​បឹង​ស្នាយ​ សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម​ ។​

​លោក​វរសេនីយ៍ទោ​ សោម​ រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា​ ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ១.​ឈ្មោះ​ គង់​ សុធា​រ៉ា​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​នៅ​ភូមិ​ស្លាបក្តោង​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ២.​ឈ្មោះ​ លេង​ សុខ​គង់​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ នៅ​ភូមិ​អូរ​លើ​ ឃុំ​មេស​ជ្រៃ​ ស្រុក​ស្ទឹង​ត្រង់​,​ ដកហូត​វត្ថុ​តាង​រួម​មាន​ ថ្នាំ​ញៀន​ក្រាម​ពណ៌​ ស​ ១​កញ្ចប់​ ប្រាក់​ញុះញង់​ ចំនួន​ ៦០.០០០៛​ និង​ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ។​

​លោក​បន្ត​ឲ​ដឹង​ថា​ ដោយឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​នគរបាល​ក្រុង​កំពង់ចាម​ ដឹកនាំ​ដោយ​លោក​ រៀល​ សុ​ភិន​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ​ ខូ​យ​ សុធី​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ ក្នុង​នោះ​យើង​បាន​ដកហូត​,​ដំបង​ឈើ​បិទ​ស្គ​ត​ចំនួន​០២,​ឧបករណ៍​សេព​គ្រឿងញៀន​០៣​ សម្រាប់​,​ ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​។​

​លោក​បាន​បន្ត​ថា​ សមត្ថកិច្ច​បាន​ហំ​ព័ទ្ធ​ផ្ទះ​តាំងពី​ម៉ោង​២០​និង​១០​នាទី​ថ្ងៃ​ទី​ ១៣​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ខាងលើ​ដែល​បាន​មក​ស្នាក់​នៅ​នេះ​ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ទៀត​ ទី​១.​ឈ្មោះ​ សំ​ សុ​ម៉ា​ឡី​ ភេទ​ស្រី​ អាយុ​ ១៨​ឆ្នាំ​នៅ​ភូមិ​ចុង​ថ្នល់​ សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ ទី​២.​ឈ្មោះ​ ចេ​ង​ ចាន់​ណា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​បឹង​កុក​២​ សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​ ទី​៣.​ឈ្មោះ​ វ៉ា​ បូ​រី​ ភេទ​ប្រុស​ អាយុ​១៨​ នៅ​ភូមិ​ជប់​ ឃុំ​ជប់​ ស្រុក​ត្បូងឃ្មុំ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​៕​ វ​ណ្ណះ​

kcham

kcham (4)

kcham (3)

kcham (2)

kcham (1)


ចែករំលែក៖