ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ដឹក​ថ្ម​គេច​ពី​រថយន្ត​មួយ​គ្រឿង​ជ្រុល​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​របួសធ្ងន់​ ស្រាល​៥​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដោយសារ​តែ​រថយន្ត​ដឹក​ថ្ម​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់​ផ្លូវ​ហើយ​ជ្រុល​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​៥​នាក់​ទៀត​រង​របួសធ្ងន់​ ស្រាល​ ក្នុង​នោះ​មាន​នារី​ម្នាក់​ដាច់​ដៃ​ចេញពី​ខ្លួន​តែ​ម្តង​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​ត្រូវ​បាន​ក្រុម​ម៉ូតូឌុប​ដេញ​ឃាត់​ជាប់​ ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​ជាង​វត្ត​កំ​បូល​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុងភូមិ​ព្រៃ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ត​កិច្ច​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​កន្លែង​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ វ៉ក​ ពៅ​ ភេទ​ ស្រី​ ស្នាក់​នៅ​ភូមិ​តា​ងូ​ន​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ចំណែក​នាក់​ រង​របួស​ទី​១​ ឈ្មោះ​នៅ​ ងួ​ន​ អាយុ​ជាង​២០​ឆ្នាំ​ (​របួស​ដាច់​ដៃ​ម្ខាង​)​ ទី​២​ឈ្មោះ​ សាំង​ ធី​ដា​ ភេទ​ស្រី​ (​បាក់ដៃ​ខាងឆ្វេង​)​ ទី​៣​ឈ្មោះ​វែង​ ភេទ​ប្រុស​ (​រ​បូស​ស្រាល​)​ចំណែក​២​នាក់​ទៀត​នៅ​មិន​ទាន់​ស្លា​ល់​ឈ្មោះ​នៅឡើយ​ទេ​ដោយ​ក្រោយ​ពេល​កើតហេតុ​ត្រូវ​បងប្អូន​ដឹក​ទៅ​មន្ទីរពេទ្យ​បាត់​ ពួក​គេ​ទាំងអស់​គ្នា​ធ្វើការ​នៅ​រោងចក្រ​ ជិត​តំបន​សេច្ច​កិច្ច​ពិសេស​។​ដោយឡែក​តៃកុង​រថយន្ត​ដឹក​ថ្ម​ ឈ្មោះ​ចាន់​ គុ​ន្ធា​ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ ព្រៃ​បេង​ ឃុំ​ស្តុ​ស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។​

​បើកតាម​ការ​រៀបរាប់​ពី​ឈ្មោះ​ចាន់​ គុ​ន្ធា​ ជា​តៃកុង​រថយន្ត​ដឹក​ថ្ម​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ បាន​ឃើញ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​បញ្ច្រាស់​ផ្លូវ​ក្នុង​ល្បឿន​លឿន​ដោយ​ឃើញ​ដូច​នោះ​រួប​គាត់​បាន​បួង​ចង្កូត​គេច​ពី​រថយន្ត​នោះ​ក៏​ជ្រុល​ទៅ​បុក​បុក​រថយន្ត​កូរ៉េ​ដឹក​កម្មករ​ដែល​ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់ទិស​គ្នា​បណ្តាល​ឲ្យ​ស្លាប់​និង​របួស​បែប​នេះ​តែ​ម្តង​៕ សុខា សែនជ័យ

image7

image1

image4

image5

image3

image6

image2


ចែករំលែក៖