ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​៥​នាក់​ស្រវឹងស្រា​បើករថយន្ត​បុករ​ថយន្ត​មួយ​គ្រឿង​ខ្ទាត​ប៉ះ​រ៉ឺ​ម៉ក​ហើយ​ព្យាយាម​បើក​រត់​ ទៅ​បុក​រៈ​រថយន្ត​៣​គ្រឿង​ និង​ម៉ូតូ​មួយទៀត​

ចែករំលែក៖

​ភ្នំពេញ​ ៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយសារ​តែ​យុវជន​៥​នាក់​បើករថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​ទាំង​ស្ថានភាព​ស្រវឹង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រថយន្ត​ម៉ាក​ Avansa​ ហើយ​រុញ​ប៉េះ​រ៉ឺ​ម៉ក​កង់​បី​បណ្តាល​ឲ្យ​រង​បួស​២​នាក់​ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងជើង​វិមាន​ឯករាជ្យ​ តាម​បណ្តោយ​ផ្លូវ​នរោត្តម​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ចំណុច​មុន​ហាង​ កំពង់ត្រាំ​ង​ Thai​ Food​ តាម​បណ្តោយ​ផ្លូវ​លេខ​៥៥​ ក៏​ជ្រុល​បុក​និង​រថយន្ត​ម៉ាក​រ៉េ​ង​រូ​វ័​រ​ ដែល​កំពុង​ចត​ស្ងា​ម​និង​រុញ​ទៅ​បុក​រថយន្ត​និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ទៀត​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ យុវជន​៣​នាក់​ដែល​បើករថយន្ត​បង្ក​ទី​១​ឈ្មោះ​ផា​ន់​ ចាន់​ ភេទ​ប្រុស​ អាយុ​ជាង​២០​ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ទី​២​ឈ្មោះ​ ហេ​ សំបូរ​ ស្នាក់​នៅ​ម្តុំ​ផ្សារ​ចាស់​ ខណ្ឌដូនពេញ​ ទី​៣​ឈ្មោះ​ សុខ​ គ​ន្ធា​ ភេទ​ប្រុស​ ស្នាក់​នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​។​ ចំណែក​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ រថយន្ត​ម៉ា​កតា​កូ​ម៉ាក​មួយ​គ្រឿង​ ពណ៌​ស​ បើកបរ​ដោយ​យុវជន​ម្នាក់​ និង​៤​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​ ធ្វើ​ដំណើរ​តាម​បណ្តាល​នរោត្តម​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បួង​ចង្កូត​បត់​ទៅ​ក្រោយ​វិញ​ភ្លាម​នោះ​ក៏​ជ្រុល​ទៅ​បុក​និង​រថយន្ត​ម៉ាក​Avansa​បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់ទិស​គ្នា​ចំ​ពី​ចំហៀង​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទៀ​តទៅ​ប៉េះ​និង​រ៉ឺ​ម៉ក​កង់​បី​ធ្វើ​ឲ្យ​រង​របួសធ្ងន់​២​នាក់​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​រហូត​មក​ដល់​ចំណុច​មុខ​ហាង​យីហោ​កំពង់ត្រាំ​ង​ Thai​ Food​បាន​ជ្រុល​បុក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រ​ពីក្រោយ​ ខណៈ​រថយន្ត​ចត​ស្ងៀម​បណ្តាល​ឲ្យ​រុញ​ទៅ​បុក​ រថយន្ត​កូ​រ៉ូ​លា​ហើយ​បន្ត​រុញ​បុក​ម៉ូតូ​PCX​ ខ្ទាត់​ប៉េះ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ី​ត​ បណ្តាល​ឲ្យ​រង​កា​ខូចខាត​យ៉ាងដំណំ​ ខណៈ​ម្ចាស់​ចត់​នៅ​មុខ​ហាង​ហើយ​បាន​ចូល​ទៅ​ក្នុង​បាត់​ សំណាងល្អ​មិន​មាន​អ្នក​រង​របួស​ ។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ បន្ទាប់​ពី​រថយន្ត​បង្ក​បុក​ឲ្យ​កា​រង​ការ​ខូចខាត​ហើយ​ ក្រុម​យុវជន​ទាំងនោះ​ក៏​បើកទ្វារ​ចុះ​ព្យាយាម​បើក​រត់​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​ម្ចាស់​រថយន្ត​រង​គ្រោះ​ដេញចាប់​បាន​៣​នាក់​និង​២​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល​៕​ ចាន់​ធឿ​ន​

 

chanthuern chanthuern (2) chanthuern (1)


ចែករំលែក៖