ព័ត៌មានទាន់ហេតុការណ៍៖

រវល់​តែ​ចុច​ទូរស័ព្ទ​ បុរស​ស្រវឹងស្រា​ម្នាក់​បើករថយន្ដ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្លែ​ឈើ​

ចែករំលែក៖

​ភ្នំពេញ​:​ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​រវល់​តែ​ចុច​ទូរ​ស័​ព្ធ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្លែ​ឈើ​ដែល​កំពុង​ឈប់​អែប​ច​ញ្ចើ​ម​ផ្លូវ​ពីក្រោយ​បណ្ដាល​ឲ្យ​ប៉ី​ង​ធ្លាក់​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ តែ​សំណាងល្អ​មិន​បណ្ដាល​អោយ​មាន​អ្នក​រង​របួស​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ២២​និង​៤៥​នាទី​ ថ្ងៃ​ទី​១៤​ខែ​ ក​ក្ដ​ដា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣​ ជិត​អង់​តែ​ន​ទួល​គោក​ ស្ថិត​ក្នុង​សង្កាត់​ បឹង​កក់​១​ ខណ្ឌទួលគោក​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បា​ម​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​មាន​បុរស​ម្នាក់​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ផ្លែ​ឈើ​ មក​ឈប់​អែប​ច​ញ្ចើ​ម​ផ្លូវ​ដោយ​មាន​គេ​ហៅ​ទិញ​ផ្លែ​ឈើ​ ហើយ​បាន​យក​ផ្លែ​ឈើ​ទៅ​អោយ​អ្នកទិញ​ដោយ​ទុក​រ៉ី​ម៉ក​នៅ​ច​ញ្ចើ​ម​ផ្លូវ​ ភ្លាម​នោះ​ក៏​មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2M-7218​ បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧៣​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ហើយ​រវល់​តែ​ចុច​ទូរ​ស័​ព្ធ​បាន​ជ្រុល​បុក​ពីក្រោយ​ បណ្ដាល​អោយ​រ៉ឺ​ម៉ក​ប៉ឺង​ធ្លាក់​ផ្លែ​ឈើរ​រាយ​ប៉ាយ​ពេញ​ផ្លូវ​។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​មិន​បាន​ចុះ​ព​លើ​រថយន្ដ​ទេ​ ហើយ​បាន​ប្រើ​ពាក្យ​សំដី​មិន​សំរម្យ​ទៅ​លើ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ថែម​ទៀត​។​ ចំណែក​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​វិញ​មិន​បាន​និយាយ​អី​ច្រើន​ទេ​ គឺ​សុំ​អោយ​ម្ចាស់​រថយន្ដ​សង​ថ្លៃ​ខូចខាត​ផ្លែ​ឈើ​ចំនួន​២៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ តែ​ម្ចាស់​រថយន្ដ​សុំ​សង​តែ​២០​ម៉ឺន​រៀល​បាន​ហើយ​ ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​ក៏​យល់​ព្រមយក​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​ ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ និង​រំខាន​ដល់​សមត្ថកិច្ច​៕​ ចាន់​ធឿ​ន​

thuern (1)

thuern


ចែករំលែក៖