ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ​ ស្រវឹងស្រា​បើក​បុក​រថយន្ត​គេ​១​គ្រឿង​ រួច​រេ​ចង្កូត​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ម្នាក់​

ចែករំលែក៖

​ខេត្តកំពង់ធំ​ ៖​ រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ នឹង​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​ដែល​បាន​កើត​ ឡើង​កាលពី​វេលា​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ នៅ​លើ​កំ​ ណាត់​ផ្លូវជាតិ​លេខ​ ៦​ ក្នុងភូមិ​កំពង់ធំ​ សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

​មន្ត្រី​នគរបាល​ចរាច​ក្រុង​ស្ទឹង​សែន​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោងជាង​ ៦​ ល្ងាច​ ថ្ងៃ​ទី​ ១២​ ខែកក្កដា​ ឆ្នាំ​ ២០១៥​ មាន​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​កើតឡើង​ ដោយសារ​តែ​មាន​ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ ពណ៌​ស្ករ​ មួយ​គ្រឿង​ បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​ តា​កូ​ម៉ា​ រួច​វេច​ង្កូ​តទៅ​បុក​ម៉ូតូ​ស្កុប​ពី​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ និង​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​។​

មន្ត្រី​ដដែល​បន្ត​ថា​ យោង​តាម​ការ​បំភ្លឺ​របស់​សាក្សី​បាន​ ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ ម៉ាក​លុ​ច​ស៊ី​ស​ពណ៌​ស្ករ​ បើកបរ​ដោយ​បុរស​ម្នាក់​ទំនងជា​អ្នករាជការ​ ធ្វើ​ដំ​ ណើ​រ​ពី​ត្បូង​ទៅ​ជើង​ ក្រោយមក​ដល់​កន្លែង​កើតហេតុ​ជា​ផ្លូវ​អក្ស​តេ​ ស្រាប់​ តែ​មាន​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ពណ៌​ស្ករ​មួយ​គ្រឿង​ បើក​ចេញ​មក​ពី​ក្នុងភូមិ​ បម្រុង​បត់​ស្ដាំ​ ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​លុ​ច​ស៊ី​ស​បុក​កញ្ចក់​រថយន្ត​តា​កូ​ម៉ា​ រួច​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ស្កុប​ពី​ បើក​រប​ដោយ​បុរស​ចំណាស់​ឈ្មោះ​ ឈាង​ ហ៊ី​ន​ អាយុ​ ៦០​ ឆ្នាំ​ នៅ​ភូមិ​ទី​៤​ សង្កាត់​គំ​ពង់​ធំ​ ក្រុង​ស្ទឹង​សែន​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា​បណ្ដាល​ឲ្យ​អ្នក​ បើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​។​

សាក្សី​ បន្ត​ថា​ ក្រោយ​កើតហេតុ​គេ​ឃើញ​ម្ចាស់​ រថយន្ត​លុ​ច​ស៊ី​ស​បើកទ្វារ​រត់​ ក្នុង​សភាព​ទ្រេតទ្រោត​ដូច​អ្នក​ស្រវឹងស្រា​ជោកជាំ​ ទើប​គេ​ស្គាល់​ច្បាស់​ថា​ ជា​ លោក​ នាគ​ ឆ​វ័​ន្ត​ ជា​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ​។​

​ទាក់ទង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​ខាងលើ​នេះ​សមត្ថកិច្ច​បាន​បន្ត​ថា​ អ្នកបើកបរ​រថយន្ត​ម៉ា​កតា​កូ​ម៉ា​ឈ្មោះ​ ណា​ម​ គឹ​ម​ហ៊​ន​ អាយុ​៤៨​ឆ្នាំ​ នៅ​ភូមិ​កំពង់​ក្រ​ប៉ៅ​ សង្កាត​កំពង់​ក្រ​ប៉ៅ​ ក្រុង​ស្ទឹង​សែន​ ជា​កូនប្រសារ​ អាជីវករ​លក់​គ្រឿងសំណង់​ឈ្មោះ​ គឺ​ប៉ា​ង​ គឹ​ម​តុង​។​ ដោយឡែក​អ្នក​ បើកបរ​រថយន្ត​លុ​ច​ស៊ី​សបាន​រត់គេច​ខ្លួន​។​ ជុំវិញ​ករណី​ខាងលើ​នេះ​ បើ​ទោះជា​សមត្ថកិច្ច​មិន​បង្ហាញ​អត្តសញ្ញាណ​ អ្នកបើកបរ​រថយន្ត​បង្កហេតុ​ក្ដី​ ប៉ុន្តែ​មហាជន​ស្គាល់​គ្រប់​គ្នា​ថា​ជា​ រថយន្ត​របស់​លោក​នាគ​ ឆ​វ័​ន្ត​ ប្រធាន​គុក​ខេត្ត​គំ​ពង់​ធំ​។​

អ្វី​ដែល​មហាជន​កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ គឺ​ចំណាត់ការ​ផ្លូវច្បាប់​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ព្រោះថា​ ក្នុង​ច្បាប់​ចរាច​ណ៍​ផ្លូវគោក​ថ្មី​បាន​ចេញ​ជា​ធរមាន​ និង​បាន​អនុវត្ត​រាប់​សិប​ករណី​រួច​មក​ហើយ​ នៅ​ក្នុង​ខេត្ត​ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​ក្នុង​ករណី​បង្ក​គ្រោះថ្នាក់​ស្លាប់​ ឬ​របួស​ ដោយ​ចេតនា​ និង​អ​ចេតនា​ ហើយ​គេ​ធ្លាប់​ឃើញ​លោក​ព្រះ​រា​ជ្ញា​ចេញ​ដីកាចាប់ខ្លួន​អ្នកបើកបរ​ បង្ក​គ្រោះថ្នាក់​ដាក់គុក​ច្រើន​រាប់​មិន​អស់​ ។​ ចុះ​ពេល​នេះ​មហាជន​គេ​ស្គាល់​ ច្បាស់​ហើយ​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ជា​ប្រធាន​គុក​ ហើយ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ ជោកជាំ​ទៀត​ ដែល​សូ​ម្បី​នគរបាល​តូចតាច​ក៏​និយាយ​ពេញមាត់​ ថា​ អ្នក​បើកឡាន​ គឺជា​លោក​ នាគ​ ឆ​វ័​ន្ត​ ប្រធាន​គុក​ខេត្ត​ ប៉ុន្តែ​មាន​អន្តរាគមន៍​ បាន​បង្វែរ​ឲ្យ​សមត្ថកិច្ច​ជំ​ នា​ញ​កែ​ប្ដូរ​ឈ្មោះ​អ្នកបើកបរ​រថយន្ត​បង្ក​ជា​ឈ្មោះ​ អ្នក​ផ្សេង​វិញ​ តើ​ប្រព័ន្ធ​តុលាការ​ យល់​ឃើញ​យ៉ាងណា​ទៅ​វិញ​?​

​សូម​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​អះអាង​ថា​ អ្នក​ បើកបរ​រថយន្ត​បង្កហេតុ​មិន​ទាន់​ទូទាត់​សំណង​រដ្ឋប្បវេណី​ដល់​ជន​រង​គ្រោះ​ នៅឡើយ​ទេ​ ៕

nmse1oek


ចែករំលែក៖