ព័ត៌មានទាន់ហេតុការណ៍៖

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ ប្រគេន​ទៀន​ព្រះ​វស្សា​ដល់​មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍​ ប្រាសាទសំពៅ​ត្រៃលោក​ ត្រៃ​ល​ក្ខ័​ណ​

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៤​ ខែ​ កក្កដា​ឆ្នាំ​ ២០១៥​ លោក​ជំទាវ​ ឧ​ប​នាយ​រដ្ឋមន្ត្រី​ ម៉ែន​ សំ​អន​ រដ្ឋមន្ត្រី​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ អមដំណើរ​ដោយ​គណៈប្រតិភូ​នាំ​យក​ទៀន​ព្រះ​វស្សា​ ប្រគេន​ព្រះ​ តេជ​គ្រូ​គង់នៅ​មជ្ឈមណ្ឌល​សាសនា​វប្បធម៌​ទេសចរណ៍​ ប្រាសាទសំពៅ​ត្រៃលោក​ ត្រៃ​ល​ក្ខ័​ណ​ ស្ថិត​ក្នុងភូមិ​កាល​មេឃ​ ឃុំ​ត្បូង​ក្រពើ​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ ។​

​ប្រាសាទសំពៅ​ត្រៃលោក​ ត្រៃ​ល​ក្ខ័​ណ​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃ​ទី​ ២១​ ខែមីនា​ ឆ្នាំ​២០១៣​ ដែល​ប្រជាពលរដ្ឋ​ទូទៅ​និយម​ហៅ​ថា​ សំពៅ​មាស​ សំពៅ​ប្រាក់​ ស្ថិត​នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ មាន​ផ្លូវបំបែក​ត្រង់​ភូមិ​បញ្ញា​ជី​ មាន​ផ្លូវ​ក្រាល​កៅស៊ូ​ចម្ងាយ​៦​គីឡូម៉ែត្រ​ ពី​ផ្លូវជាតិ​លេខ​៦​និង​មក​ដល់​សំពៅ​ មាស​សំពៅ​ប្រាក់​ បាន​សាងសង់​ជាប់​នឹង​ស្ទឹង​សែន​ ក្នុង​សំពៅ​មាស​សំពៅ​ប្រាក់​ ឬ​ត្រៃលោក​ ត្រៃ​ល​ក្ខ័​ណ​ គឺជា​ទីកន្លែង​ ប្រជុំ​នូវ​រូបចម្លាក់​ និង​ក្បាច់រចនា​ល្អ​ប្រណិត​ ដែល​បាន​តាម​រឿងព្រេង​របស់​ព្រះពុទ្ធ​សាសនា​សំបូរ​បែប​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ស​ន្ទុ​ក​មាន​សេចក្តី​ត្រេ​ត​អរ​យ៉ាង​ខ្លាំង​ ដែល​ជា​ស្នារ​ដៃ​និង​គុណ​បំណាច់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ជំទាវ​ ឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំ​អន​ ព្រមទាំង​ លោក​ឧកញ៉ា​ បាន​សាសង់​សង់​មជ្ឈមណ្ឌល​សាសនា​ វប្បធម៌​ទេសចរណ៍​ ប្រាសាទសំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ​ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​បាន​ ពី​ភ្ញៀវ​ទេសចរណ៍​ ដែល​បាន​មក​កំសាន្ត​ទី​នេះ​ជា​រៀងរាល់ថ្ងៃ​ ។​

​លោកតា​ តិក​ សេង​ឆាយ​ បាន​ឲ្យ​ដឹង​ថា​ សំពៅ​ត្រៃលោក​ ត្រៃ​ល័​ក្ខ​នេះ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ ព្រះ​តេជគុណ​ ព្រះ​នាម​ កើត​ វ៉ា​យ​ ជា​ព្រះ​ចៅអធិការ​ វត្ត​សំរោង​មាន​ជ័យ​(​ហៅ​វត្ត​លា​ពាក្យ​)​ ដែល​ខណៈ​ពេល​នោះ​ព្រះ​តេជគុណ​ បាន​កសាង​សំពៅ​មាស​ ក្នុង​ទំហំ​ដី​ មួយ​ប្លង់​តូច​ដែល​មាន​ក្បាលដី​ត្រឹមតែ​ ២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ដែល​ជា​ដី​របស់​លោកតា​អាចារ្យ​ ហង្ស​ សៀ​ ជាតា​អាចារ្យវត្ត​លា​ពាក្យ​ បាន​វេ​ប្រគេន​ដី​ទី​នេះ​ឲ្យ​ទៅ​ព្រះ​តេជគុណ​ កើត​ វ៉ា​យ​ ក្រោយមក​ព្រះ​តេជគុណ​ ក៏​បាន​សុគត់​ ហើយ​ក៏​បាន​ផ្តាំផ្ញើ​ដល់​លោក​តា​ លោកយាយ​ នាំ​គ្នា​កសាង​ត្រៃលោក​ ត្រៃ​ល័​ក្ខ​ នេះ​បន្ត​ គឺជា​គោលបំណង​របស់​ព្រះ​តេជគុណ​ដែល​ចង់បាន​។​

​នៃ​ឳ​កាស​នៃ​ពិធី​ប្រគេន​ទាន​ព្រះ​វស្សា​ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី​ ម៉ែន​ សំ​អន​ បាន​បួងសួង​ដល់​អស់​ព្រះ​ឥន្ទ​ព្រះព្រហ្ម​ទេស​តា​ ជួយ​ចម្លង​ជោគ​វា​សា​នា​ ដោយ​ប្រាសាទសំពៅ​ត្រៃលោក​ត្រៃ​ល​ក្ខ័​ណ​នាំ​ជោគជ័យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យ​បាន​ទៅ​ដល់​ភាព​សុខសាន្ត​ ភាព​រី​ចម្រើន​ជៀស​ផុត​ពី​គ្រោះ​មហន្តរាយ​ គ្រោះ​ធម្មជាតិ​ ចៀស​ផុត​ពី​សង្គ្រាម​ និង​សូម​ប្រជាជន​ខ្មែរ​ជួប​តែ​សេចក្តីសុខ​ជា​រៀង​រហូត​ ៕​ ប៊ុ​ន​ រិ​ទ្ធី​
​ ​

kthom

kthom (1)

kthom (2)

kthom (3)

kthom (4)

kthom (5)

kthom (6)

kthom (7)

kthom (8)


ចែករំលែក៖