ព័ត៌មានទាន់ហេតុការណ៍៖

ប្លង់សេបាក់សង្កត់កម្មករនៅភូមិត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញៈ កម្មករ៣នាក់រងរបួសធ្ងន់ និងស្រាលខណៈដែលកំពុងធ្វើការនៅការដ្ឋានផ្សារទំនើបស្ថិតតាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យត្រូវប្លង់សេបាក់សង្កត់លើកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានកម្មករសំណង់៨នាក់បាន​បំពេញការងារ​ចាក់​ប្លង់សេ​នៅ​ការដ្ឋានខាងលើ​ដោយ​មានរថយន្តលាយស៊ីម៉ង់ត៍បាញ់ចាក់ប្លង់សេ​ទៀតផង ។ ខណៈកំពុង​បំពេញការងារនេះ ស្រាប់តែ​អន្ទារ​ដែល​ទ្រទម្ងន់​បេតុង​មិនបាន ក៏ត្រូវរលំ​សង្កត់កម្មករ៣នាក់ ឯ៥នាក់ទៀតរត់រួច ៕ ប្រាថ្នា

sokha

sokha (1)

sokha

sokha (1)

sokha (2)

sokha (3)


ចែករំលែក៖