ព័ត៌មានទាន់ហេតុការណ៍៖

សំណង់​សង់​មុខ​សាលារៀន​យូរ​ឆ្នាំ​ចៅសង្កាត់​ថា​ជូនដំណឹង​ទៅ​ប្រធាន​អប់រំ​ក្រុង​ដើម្បី​ចាត់ចែង​ តែ​ប្រធាន​អប់រំ​ក្រុង​ថា​មិនដឹង​

ចែករំលែក៖

​ប៉ោយ​ប៉ែ​តៈលំ​នៅ​ដ្ឋា​ន​របស់​មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​ម្នាក់​ឈ្មោះ​ ឯម​ វុ​ត្ថ​ន​ បាន​សង់​តាម​ចិញ្ចើម​ផ្លូវ​បេតុង​មុខ​សាលា​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត​ ភូមិ​មិត្តភាព​ សង្កាត់​-​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ កំពុង​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អាណាព្យាបាល​សិស្ស​ដែល​ពួក​គាត់​មក​យក​កូន​ពេល​ដែល​ចេញពី​សាលារៀន​គ្មាន​កន្លែង​ចត​ម៉ូតូ​ និង​រថយន្ត​ ខណៈ​មន្ត្រី​រួប​នេះ​បាន​យក​ទីតាំង​មុខ​សាលា​សង់​ធ្វើ​ជា​លំនៅ​ឋាន​បែប​ជា​គ្រឹះ​រឹង​មាំ​លក់ដូរ​ឲ្យ​សិស្ស​បង្ក​ផល​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ចរាចរណ៍​ រួម​ទាំង​គ្មាន​សោ​ភ​ណ័​ភាព​សាលា​។​ ម្យ៉ាងទៀត​ គណៈកម្មការ​សាលា​គ្រោង​នឹង​សង់​សួន​កែ​លំអរ​មុខ​សាលា​ ក៏​ធ្វើ​មិន​បាន​ ដោយសារ​តែ​ការ​សាងសង់​បែប​អាណា​ធិ​ប​តេ​យ្យ​មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ របស់​មន្ត្រី​រួប​នោះ​។​

​ប្រភព​ពី​អាណាព្យាបាល​សិស្ស​បាន​លើក​ឡើង​ថា​ ចំពោះ​មន្ត្រី​រួប​នេះ​មិន​គួរ​មក​សង់​លំនៅ​ឋាន​មុខ​សាលា​បង្ក​ផល​ប៉ះពាល់​នៅ​ផ្នែក​ចរាចរណ៍​ផង​ ព្រោះ​កន្លង​មក​ នៅ​ចំណុច​សាលា​ខាងលើ​នេះ​ដែរ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​សិស្ស​ជា​ញឹកញាប់​ ព្រោះ​ពេល​សិស្សសាលា​ចេញពី​សិក្សា​ ផ្លូវ​តូច​ង្អៀ​ត​បាំង​ផ្ទះ​មើល​មិនឃើញ​ ទើប​ជា​ហេតុ​មាន​ករណី​គ្រោះថ្នាក់​កើតឡើង​។​ ដូច្នេះ​ពួក​គាត់​សំណូមពរ​ដល់​អា​ជ្ងា​ធរ​សង្កាត់​ក្រុង​ក៏​ដូច​ជា​ប្រធាន​មន្ទីរ​អប់រំ​ខេត្តបន្ទាយមានជ័យ​មេត្តា​ដោះស្រាយ​ចំពោះ​ការ​សង់​លំនៅ​ឋាន​របស់​លោក​ ឯម​ វុ​ត្ថ​ន​ ដែល​ជា​មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​រួប​នោះ​ចេញពី​មុខ​សាលារៀន​ខាងលើ​ផង​ ព្រោះ​សាលារៀន​ទូ​ទាំង​ប្រទេស​ គេ​មិន​ដែល​ឃើញ​មន្ត្រី​ ឬ​ពលរដ្ឋ​ណា​មក​សង់​លំនៅ​ឋាន​មុខ​សាលា​ ចិញ្ចើម​ផ្លូវ​បែប​អាណា​ធិ​ប្ប​តេ​យ្យ​ ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​មក​លើ​សិស្សសាលា​ដែល​កំពុង​សិក្សា​។​

​ប្រភព​ដាច់​ដោយឡែក​ពី​លោកគ្រូ​ អ្នកគ្រូ​ បឋម​សិក្សា​បាន​លើក​ឡើង​ថា​ កន្លង​មក​ គណៈកម្មការ​ទ្រទ្រង់​សាលា​បឋម​ លើក​ឡើង​ក្នុង​អង្គប្រជុំ​ មាន​លោក​ថៃ​ អ៊ូ​ ជា​ប្រធាន​ ហើយ​មានការ​ចូលរួម​ពី​អា​ជ្ងា​ធរ​ភូមិ​មិត្តភាព​ និង​អា​ជ្ងា​ធរ​ភូមិ​បា​លិ​លេ​យ្យ​២​ថា​ មុខ​សាលា​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត​ក្រុង​ និង​សាលា​ឋ​ម​សិក្សា​នេះ​គ្រោង​នឹង​កែ​លំអរ​សួនច្បារ​ដាំ​ផ្កា​ ឬ​កាយ​លូ​ចាក់​អាចម៍ដី​ពង្រាប​សម្រាប់​ការ​ចត​រថយន្ត​ និង​ម៉ូតូ​របស់​មាតា​ បិតា​សិស្ស​ រង់ចាំ​កូន​ចេញពី​សាលា​ កាត់​បន្ថយ​គ្រោះថ្នាក់​ចា​រា​ចរណ៍​រវាង​អ្នក​ធ្វើ​ដំណើរ​ជាមួយ​សិស្ស​ដោយ​មានការ​សង់ផ្ទះ​បែប​អាណា​ធិ​ប្ប​តេ​យ្យ​របស់​មន្ត្រី​រួប​នេះ​ ទើប​គំរោង​គ្មាន​ដំណើរការ​កែ​លំអរ​ទៅ​វិញ​។​

​លោក​ថៃ​ អ៊ូ​ ប្រធាន​គណៈកម្មកា​ទ្រទ្រង់​សាលា​បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា​ ប្រាក់​ដែល​បាន​មក​ពី​មាតាបិតា​សិស្ស​នោះ​មាន​រួច​ហើយ​សម្រាប់​កាយ​ប្រ​ព​ន្ធ័​លូ​ និង​ចាក់​អាចម៍ដី​ពង្រាប​នៅ​មុខ​សាលា​សម្រាប់​ការ​ចត​យានយន្ត​ និង​ទោចក្រយានយន្ត​របស់​មាតាបិតា​សិស្ស​ តែ​បែរ​មន្ត្រី​រួប​នេះ​ គាត់​មិន​បាន​គិត​ពី​ផលប្រយោជន៍​ជាតិ​ក៏​ផ្អាក​សិន​ បើ​មន្ត្រី​រួប​នោះ​គាត់​មានចិត្ត​រុះរើ​ផ្ទះ​របស់​គាត់​ចេញ​ថ្ងៃ​ណា​នោះ​ គំរោង​ចាប់ផ្ដើម​កសាង​តែ​ម្ដង​។​

​ពាក់​ពន្ធ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ លោក​ ឯម​ វុ​ត្ថ​ន​ មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ទទួល​ផ្នែក​បុគ្គលិក​ អ្នក​សារព័ត៌មាន​ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ​។​ លោក​ នុ​ត​ លី​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​មាន​ប្រសាសន៍​ថា​ កា​សង់​សំណង់​របស់​លោក​ ឯម​ វុ​ត្ថ​ន​ មន្ត្រី​ការិយាល័យ​អប់រំ​ក្រុង​ទទួល​បន្ទុក​ផ្នែក​បុគ្គលិក​នៅ​មុខ​សាលា​ខាងលើ​នោះ​ គី​លោក​បាន​ជូន​ដំ​ណឹ​ទៅ​ប្រធាន​ការិយាល័យ​អប់រំ​ក្រុង​ហើយ​ឲ្យ​ ជួយ​ចាត់ចែង​ ព្រោះ​លោក​ ត្រូវការ​កាយ​ប្រព័ន្ធ​លូ​បង្ហូរទឹក​កាត់​សំណង់​របស់​លោក​ឯម​ វុ​ត្ថ​ន​ តែ​មិនដឹង​ថា​ ប្រធាន​អប់រំ​ក្រុង​បាន​ចាត់ចែង​ហើយ​ ឬ​នៅ​បញ្ហា​នេះ​។​

​លោក​ចែ​ម​ សំបូរ​ ប្រធាន​អប់រំ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​ខាងលើ​នេះ​អា​ជ្ងា​ធរ​សង្កាត់​មិន​ទាន់​បាន​ជូនដំណឹង​ឡើយ​ ហើយ​ចំពោះ​សង់​លំនៅ​ឋាន​របស់​លោក​ ឯម​ វុ​ត្ថ​ន​នៅ​មុខ​សាលារៀន​ខាងលើ​ មានច្បាប់​ ឬ​គ្មាន​ច្បាប់​ លោក​ក៏​មិនដឹង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ខាងលើ​ លោក​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ លោក​ ង៉ោ​ ម៉េ​ង​ជ្រួ​ន​ ទូរស័ព្ទ​មិន​អាច​ទទួល​ការ​ហៅ​ចូល​ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ ៕​ វ​ណ្ណា​

vanna (1)

vanna (2)

vanna (3)

vanna (4)

vanna


ចែករំលែក៖