ព័ត៌មានទាន់ហេតុការណ៍៖

ជាងសំណង់​យក​ដុំឥដ្ឋ​គប់​គូទំនាស់​មិន​ត្រូវ​ បែរជា​ត្រូវ​ក្មេង​កំពុង​ឈរ​លេង​របួសធ្ងន់​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ ជាងសំណង់​ម្នាក់​យក​ដុំឥដ្ឋ​ដេញ​គប់​គូទំនាស់​មិន​ត្រូវ​ បែរជា​ត្រូវ​ក្មេង​ដែល​កំពុង​ឈរ​លេង​ បណ្តាល​ឲ្យ​រង​របួស​រយះ​ថ្ពាល់​ និង​ហើម​បបូរមាត់​យ៉ាង​ធ្ងន់​កាលពី​វេលា​ម៉ោង​២១​ និង​១០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ព្រែក​ហូរ​កើត​ សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​ ។​

​ជនសង្ស័យ​ឈ្មោះ​ ឈឹ​ម​ នរៈ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​ កម្មករ​សំណង់​ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ហូរ​លិច​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​។​ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ ឈី​ រចនា​ ភេទ​ស្រី​ អាយុ​៦​ឆ្នាំ​ រង​របួស​រយះ​ថ្ពាល់​ដេរ​៣​ថ្នេរ​ និង​ហើម​បបូរមាត់​បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ក្នុងភូមិ​/​សង្កាត់​កើតហេតុ​ខាងលើ​ ៕​ ស្អាង​ជ័យ​

kandal (3)

kandal (1)

kandal (2)


ចែករំលែក៖