ព័ត៌មានទាន់ហេតុការណ៍៖

លោក​អធិការ​ស្រុក​អង្គរបុរី​បញ្ជា​កូនចៅ​៤​នាក់​ឲ្យ​ដើរ​ជំរិត​ទារ​លុយ​ពី​វង់ល្បែង​យាយៗ​តែ​វង់ល្បែង​ធំៗ​ឲ្យ​ដាក់​ខែ​

ចែករំលែក៖

​ខេត្តតាកែវៈ​ លោក​ឥ​ន្ធ​ សូ​ថា​ អធិការ​ស្រុក​អង្គរបុរី​ត្រូវ​បាន​ស្បថ​នៅ​ចំពោះ​មុខ​លោក​ឧត្ដមសេនីយ៍​ ត្រី​អ៊ុ​ក​ សំណាង​ស្នងការ​នគរបាល​ខេត្តតាកែវ​ និង​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​ជា​ច្រើន​រូប​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​ដំណែង​ និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​កាលពី​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ថា​ ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រយោជន៍​ពី​វង់ល្បែង​គ្រប់​ប្រភេទ​ក្នុងស្រុក​របស់​លោក​នោះ​ទេ​។​

​បន្ទាប់​ពី​បាន​ស្បថ​រួច​មក​ លោក​ឥ​ន្ធ​ សូ​ថា​ បាន​រៀបចំ​ក្រុម​សមត្ថកិច្ច​របស់​ខ្លួន​ចំនួន​៤​នាក់​ប្រដាប់​ដោយ​អាវុធ​២​ដើម​ ខ្លី​១​ដើម​ និង​កាំភ្លើង​អាការ​មួយ​ដើម​ចុះ​ទៅ​បង្ក្រាប​តាម​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ពិសេស​វង់ល្បែង​យាយៗ​លេង​កម្សាន្ដ​តាម​ភូមិ​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ពួក​គាត់​មានការ​ហួសចិត្ត​ដែល​លោក​ឥ​ន្ធ​ សូ​ថា​ អធិការ​ស្រុក​អង្គរបុរី​ចេញ​បញ្ជា​អោយ​កូនចៅ​បង្ក្រាប​តែ​វង់ល្បែង​យាយៗ​ហើយ​បើកចំហរ​វង់ល្បែង​ធំៗ​ដូច​ជា​កន្ទុយលេខ​រាប់​សិប​កន្លែង​ សង្វៀន​ជល់​មាន់​ចំនួន​២​កន្លែង​ដោយ​១​កន្លែង​នៅ​ក្នុងភូមិ​សាមគ្គី​ឃុំ​អង្គរបុរី​និង​១​កន្លែង​ទៀត​នៅ​ភូមិ​តា​មួ​ង​ឃុំ​ព្រៃ​ផ្គាំ​ស្រុក​អង្គរបុរី​បើក​ទាំង​ចំហរ​រៀងរាល់ថ្ងៃ​ដោយ​ម្ចាស់​សង្វៀន​ជល់​មាន់​ខាងលើ​បាន​ដាក់​ខែ​រួច​ហើយ​។​ ចំណែក​មេ​កន្ទុយលេខ​រាប់​កន្លែង​ក៏​ពួក​គេ​បង់​ខែ​រួច​ហើយ​ដែរ​។​

​តាម​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ មេ​កន្ទុយលេខ​បាន​បង់​ខែ​អោយទៅ​លោក​អធិការ​ក្នុង​ម្នាក់​១០០​ដុល្លារ​ក្នុង​១​ខែ​ ហើយ​ក្នុងស្រុក​អង្គរបុរី​មិន​ក្រោម​ពី​១០​មេនោះ​ទេ​។​ ប្រជាពលរដ្ឋ​បាន​បន្ដ​ទៀត​ថា​កូនចៅ​លោក​ឥ​ន្ធ​ សូ​ថា​ មាន​គ្នា​៤​នាក់​ដែល​ចុះ​បង្ក្រាប​ល្បែង​យាយៗ​ និង​ចាត់ចែង​ការ​ដាក់​ខែ​នេះ​ ទី​១-​ឈ្មោះ​ លោក​ប៉ែន​ រ​ដ្ធា​ហៅ​(​ស្រ៊ួ​ច​)​ ២-​ឈ្មោះ​ប៉ុក​ សា​រុំ​ ៣-​ឈ្មោះ​ង៉ែត​ សុធា​ និង​ទី​៤-​ឈ្មោះ​កែវ​ កុសល​ ជា​មន្ត្រី​នគរបាល​ក្នុង​អធិការ​នគរបាល​ស្រុក​អង្គរបុរី​
​។​
​ប្រជា​ពលរ​ដ្ធ​បាន​បញ្ជាក់​ថា​ ក្រុម​ទាំង​៤​នាក់​ខាងលើ​ ក៏​បាន​ដើរ​ប្រមូល​លុយ​ពី​វង់ល្បែង​យាយៗ​ដោយ​ក្នុង​១​វង់ៗ​ចាប់ពី​២​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ ជា​ថ្នូរ​នឹង​ពួក​គេ​មិន​ចុះ​មក​រំខាន​។​

​ជុំវិញ​ករណី​ខាងលើ​លោក​ឥ​ន្ធ​ សូ​ថា​ បានអោយ​ដឹង​ថា​ លោក​មិន​អាច​និយាយ​ជាមួយ​អ្នកកាសែត​បាន​ទេ​តាម​ទូរស័ព្ទ​បើ​ចង់​ដឹង​សូម​មក​ជួប​លោក​ផ្ទាល់​ទៅ​។​

​ចំណែក​លោក​ឧត្ដមសេនីយ៍ត្រី​អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ថា​ លោក​មិន​បានដឹង​រឿង​ទាំងនេះ​ទេ​ ហើយ​លោក​នឹង​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​នេះ​៕​ ជី​សូរ​កា​

 

take (1) take (2) take


ចែករំលែក៖