ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង​ចេញ​ល្បាត​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​

ចែករំលែក៖

​ខេត្តកណ្តាលៈ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង​ចេញ​ល្បាត​ចាប់ខ្លួន​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​កញ្ចប់​តូច​ ម៉ូតូ​១​គ្រឿង​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ។​

​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​មានឈ្មោះ​ ស៊ិ​ន​ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​តា​គោក​ ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​ កាលពី​វេលា​ម៉ោង​១៥​ និង​៣០​នាទី​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ភូមិ​តា​ពេជ្រ​ ឃុំ​ឈ្វាំង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឈ្វាំង​ចេញ​ល្បាត​ការពារ​សន្តិសុខ​ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ខណៈ​កំពុង​ល្បាត​តាម​ដងផ្លូវ​ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ ក៏​ហៅ​ឲ្យ​ឈប់​សុំ​ធ្វើការ​ឆែកឆេរ​រក​មាន​វត្ថុ​តាង​ជាក់ស្តែង​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕​ស្អាង​ជ័យ​

 

kandal (2) kandal (1) kandal


ចែករំលែក៖