ព័ត៌មានទាន់ហេតុការណ៍៖

ប្រអប់​កុង​ទ័​រ​ភ្លើង​ជាង​១០​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ពលរដ្ឋ​រិះគន់​ថា​ សមត្ថកិច្ច​ពាក់ព័ន្ធ​អសមត្ថភាព​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ប្រអប់​កុង​ទ័​រ​ភ្លើង​ជាង​១០​ប្រអប់​ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ដោយ​មិន​មាន​ មន្ដ្រី​ជំនាញ​ណាមួយ​ជួយ​ពន្លត់​ទាន់​ពេលវេលា​ឡើយ​ បណ្ដាល​ឲ្យ​ដាច់​ភ្លើង​ប្រើប្រាស់​មួយ​រយៈ​ព្រមទាំង​បង្ក​ឲ្យ​មាន​ ការ​ភ្ញា​ញ់​ផ្អើល​ដល់​ពលរដ្ឋ​ផង​ដែរ​។​

​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១៤​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិត​នៅ​ចំនុច​ផ្លូវ​ខាងក្រោយ​ពេទ្យ​នាគ​ទេព​ ក្នុងភូមិ​វត្ត​បូព៌​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ។​

​ករណី​នេះ​ ពលរដ្ឋ​រិះគន់​ថា​ សមត្ថកិច្ច​ពាក់ព័ន្ធ​ គ្មាន​សមត្ថភាព​ជួយ​ពន្លត់​ឱ្យ​បាន​ទាន់​ពេលវេលា​ទើប​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ​កុង​ទ័​រ​ស្ទើ​អស់ទាំង​ស្រុង​។​

​សាក្សី​បានអោយ​ដឹង​ថា​ មុន​ពេល​ភ្លើង​ឆាបឆេះ​ប្រអប់​កុង​ទ័​រ​ភ្លើង​នោះ​ ពលរដ្ឋ​បាន​ទូរស័ព្ទ​ទៅ​ ខាង​អគ្គិសនី​ឱ្យមក​ជួយ​ផ្តាច់​ភ្លើង​ ជៀសវាង​ កុំឱ្យ​ឆ្លង​ពី​ប្រអប់​មួយ​ទៅ​ប្រអប់​មួយទៀត​ ប៉ុន្ដែ​រយៈ​ជាង​១​ម៉ោង​គ្មាន​ឃើញ​ខាង​ជំនាញ​ណា​មក​ពិនិត្យ​សោះ​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​មាន​ជំនឿ​និង​ទុកចិត្ត​ចំពោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ខណៈ​ដែល​ពួក​បាន​ហៅ​ជា​លើក​ទី​២​គ្មាន​ឃើញ​មុខ​មក​ជួ​អន្ដរាគមន៍​ ទើប​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​តាម​ចិត្ដ​រហូត​ឆេះ​ឆ្លង​គ្នា​អស់​១០​ប្រអប់​។​

​លោក​វរសេនីយឯក​ សំ​ សុ​ជាតិ​ ស្នងការ​រង​ទទួល​បន្ទុក​ពន្លត់​ និង​បង្កា​អគ្គិភ័យ​ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤​ខែកក្កដា​នេះ​ថា​ លោក​បាន​រៀបចំ​កម្លាំង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែរ​ តែ​ខាង​អគ្គិសនី​បាន​ប្រាប់​មក​វិញ​ថា​ មិនបាច់​ចេញ​រថយន្ត​ទេ​ ព្រោះ​អគ្គិសនី​បានឱ្យ​កម្លាំង​ជំនាញ​ទៅ​ផ្តាច់​ចរន្ត​ខ្សែ​ធំ​រួចរាល់​អស់ហើយ​ មិន​អាច​ឆ្លង​ទៅ​មក​កាប៊ី​ន​ផ្សេង​បាន​ទេ​។​លោក​បាន​បន្ត​ថា​ ករណី​នោះ​ មិនមែន​ជា​កំហុស​ខាង​លោក​ទេ​ ព្រោះ​អគ្គិសនី​មិន​ឱ្យ​ចេញ​ឡាន​។​

​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​ទាន់​អាច​ទាក់ទង​ផ្នែក​អគ្គិសនី​ខេត្ដសៀមរាប​បាន​នៅឡើយ​ទេ​ ។​

​គួរ​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​បាន​ ត្អូញត្អែរ​ថា​ អគ្គិសនី​ខេត្ដ​រំដួល​នេះ​ ដាច់​ភ្លើង​ជា​ញឹកញាប់​ ដែល​បណ្ដាល​ឲ្យ​កុង​ទ័​រ​គីឡូ​វាត់​របស់​ពួក​គាត់​ ឡើង​ខុស​ប្រក្រតី​ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និច្ច​ខូច​ខាង​ផង​ដែរ​៕​ ជា​និ​រ​ន្ទ​រ៍​

 

siemreap (2) siemreap (1)


ចែករំលែក៖