ព័ត៌មានទាន់ហេតុការណ៍៖

ចៅហ្វាយ​ក្រុងភ្នំពេញ​ ប្ដេជ្ញា​ប្រមូល​ជនអនាថា​ និង​អ្នក​សុំទាន​នៅ​តាម​ទី​សាធារណៈ​យក​ទៅ​ដាក់​មណ្ឌល​កែប្រែ​ឲ្យ​អស់​ ​

ចែករំលែក៖

ភ្នំពេញ​៖​ លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ដ​ថា​ អាជ្ញាធរ​រាជធានី​ ភ្នំពេញ​រួម​ជាមួយ​ និង​មន្ទីរ​សង្គមកិច្ច​ ដោយ​សហការ​ជាមួយ​ អង្គការ​សង្គម​ស៊ី​វិល​ពាក់ព័ន្ធ​នានា​ និង​ចាត់​វិ​ ធាន​ការ​រួម​គ្នា​មួយ​ ដើម្បី​ចុះ​ប្រមូល​ជនអនាថា​ និង​អ្នក​សុំទាន​នៅ​តាម​ទី​សាធារណៈ​ ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​អស់​ នៅ​ពេល​ខាង​មុខ​នេះ​ ក្នុង​គោល​លុប​បំបាត់​ឲ្យ​អស់​ជនអនាថា​ និង​អ្នក​សុំទាន​ ដែល​តែងតែ​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​នៅ​តាម​ទី​សាធារណៈ​ បាត់​សណ្ដាប់ធ្នាប់​ និង​សោភ័ណ​ភាព​ទីក្រុង​ ។​

​ហេតុ​ដែល​នាំ​ឲ្យ​អា​ជា្ញ​ធរ​បាន​សម្រេចចិត្ដ​បែប​នេះ​ ព្រោះ​កន្លង​មក​មាន​មតិ​រិះគន់​ជា​ច្រើន​ រឿង​ជន​ អនាថា​ និង​អ្នក​សុំទាន​ មក​ពី​អាជ្ញាធរ​មិន​យកចិត្ដទុកដាក់​ លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​បែប​នេះ​ ក្នុង​ខណៈ​ ដែល​លោក​កោះ​ប្រជុំ​ជាមួយ​មន្ទីរ​សង្គមកិច្ច​ និង​អង្គការ​សង្គម​ស៊ី​វិល​ ប្រមាណ​ជាង​១៧៥​អង្គការ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​ក​ក្ដ​ដា​ ឆ្នាំ​ ២០១៥​ ។​

​លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​ ក្នុង​មួយ​ខែ​កន្លង​មកនេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាត់វិធានការ​ ក្នុង​ការ​ប្រមូល​ជនអនាថា​ អ្នក​សុំទាន​ នៅ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​កាន់​ប​ណ្ឌ​ល​ព្រៃ​ស្ពឺ​ ។​ការ​ប្រមូល​ជនអនាថា​ និង​អ្នក​សុំទាន​នេះ​មិនមែន​បញ្ជូន​ពួក​គាត់​ទៅ​ដើម្បី​ធ្វើ​ទណ្ឌកម្ម​នោះ​ទេ​ គឺ​យើង​នាំ​ពួក​ គាត់​ទៅ​បណ្តុះបណ្តាល​វិជ្ជាជីវ​និង​ព្យាបាល​ជំងឺ​ផង​ដែរ​ បើ​ពួក​គាត់​មាន​សតិ​មិនល្អ​នោះ​ ។​

​លោក​បន្ត​ថា​ ការ​ជជែក​ ពិភាក្សា​គ្នា​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ជនអនាថា​ និង​អ្នក​សុំទាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ កន្លង​មកនេះ​សាលា​រាជធានី​ភ្នំពេញ​ បាន​ប្រជុំ​ និង​ពិភាក្សា​ជា​ច្រើន​ជាមួយ​ អង្គការ​សង្គម​ស៊ី​វិល​រហូត​បាន​ចុះ​ MOU​ ជាមួយ​គ្នា​ផង​ដែរ​ ក្នុង​ការ​សហការ​រួមដៃគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ជួប​បញ្ហា​ផ្សេងៗ​។​ លោក​ចង់អោយ​សង្គម​ស៊ី​វិល​ទាំង​ជាតិ​ អន្តរជាតិ​រួម​គ្នា​ធ្វើ​បញ្ចេញ​សកម្មភាព​របស់​ខ្លួន​ កុំ​រួម​គ្នា​ថា​ លោក​ចង់អោយ​មណ្ឌល​ព្រៃ​ស្ពឺ​ជា​កន្លែង​ផ្សា​ភ្ជាប់​រវាង​សាលា​រាជធានី​ភ្នំពេញ​ នឹង​សង្គម​ស៊ី​វិល​ទាំងអស់​ដើម្បី​ជួយ​ពួក​គាត់​។​ លោក​មិន​ចង់អោយ​ក្មេង​អនាថា​ ឈរ​នៅ​តាម​ដងផ្លូវ​ទៀត​ទេ​។​

​លោក​សន​ សុផល​ ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​៖​ មក​ដល់​ពេល​នេះ​ ជនអនាថា​ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ​មាន​ចំនួន​១៣៣​នាក់​ ដែល​ចំនួន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌចំការមន​ ដូនពេញ​និង​ខណ្ឌ​៧​មក​រា​ប្រមូល​បញ្ជូន​មក​អោយ​មជ្ឈមណ្ឌល​សង្គមកិច្ច​ រាជធានី​ភ្នំពេញ​ធ្វើការ​គ្រប់គ្រង​។​

​លោក​បញ្ជាក់​ថា​ មុន​នេះ​ចំនួន​ជន​អាណា​ថា​មាន​ចំនួន​សរុប​២៤០​នាក់​ តែ​ក្រោយ​ពី​មាន​អង្គការ​ក្រៅ​រដ្ឋបាល​មួយ​ចំនួន​សុំ​យក​ទៅ​ចិញ្ចើម​នោះ​ ទើប​ចំនួន​នេះ​បាន​ថយ​ចុះ​មក​ត្រឹម​១៣៣​នាក់​នេះ​។​

​លោក​បន្ត​ថា​ មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ​កន្លង​មកនេះ​ត្រូវ​បាន​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ចោទប្រកាន់​ថា​ បាន​រំលោភសិទ្ធិ​មនុស្ស​ទៅ​លើ​ជនអនាថា​ទាំងនោះ​ លោក​ចង់អោយ​សង្គម​ស៊ី​វិល​ទាំងនោះ​ណែនាំ​ ថា​អ្វី​ដែល​ហៅ​ថា​ការ​រំលោភសិទ្ធិ​មនុស្ស​នោះ​ ដោយ​កន្លង​មកនេះ​អាជ្ញាធរ​ រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​មជ្ឈមណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ពិតជា​បាន​ជួយ​ទៅ​លើ​ជនអនាថា​ច្រើន​ណាស់​ រួម​ទាំង​ការ​ព្យាបាល​ជំងឺ​ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវ​ជាដើម​ ។​ ដោយឡែក​សម្រាប់​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ​ ក៏​បាន​សម្តែង​ការ​សាទរ​ចំពោះ​ជំហរ​របស់​សាលា​រាជធាន​ភ្នំពេញ​ផង​ដែរ​ ដោយ​មិន​ចង់អោយ​ក្មេង​អនាថា​ ឈរ​សុំទាន​នៅ​តាម​ដងផ្លូវ​ទៀត​នោះ​ទេ​៕​ សំរិត​

soussamrith (2) soussamrith (4) soussamrith (5) soussamrith (3)


ចែករំលែក៖