ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញ​សព​ជនអនាថា​ម្នាក់​ដេក​ស្លាប់​លើ​វេទិកា​រង្វង់​មូល​ធូ​រេ​ន​កំពត​

ចែករំលែក៖

​ខេត្តកំពត​៖​ ជនអនាថា​ម្នាក់​ត្រូវ​បាន​គេ​ឃើញ​ដេក​ស្លាប់​នៅ​លើ​វេទិកា​រង្វង់​មូល​ធូ​រេ​ន​កំពត​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុងភូមិ​ក្រាំង​សង្កាត់​ក្រាំង​អំពិល​ ក្រុង​កំពត​។​ បើ​តាម​ប្រភព​ព័ត៌មាន​ពី​ជនអនាថា​ដែល​ស្នាក់​នៅ​ក្បែរ​វេទិកា​នេះ​បាន​ឲ្យ​ដឹង​ថា​ អ្នក​ដែល​ស្លាប់​នេះ​ មានឈ្មោះ​ ទៀន​ ភេទ​ប្រុស​ អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ ជា​ជន​មាន​សតិ​មិន​គ្រប់​ មាន​ឪពុក​ម្តាយ​នៅ​ភូមិ​ព្រៃ​ឃ្មុំ​ ឃុំ​ព្រៃ​ឃ្មុំ​ ស្រុក​ទឹកឈូ​។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ព្រលប់​ថ្ងៃ​ទី​១៣​ ខែកក្កដា​ បុរស​រូប​នេះ​គេ​ឃើញ​ដេក​នៅ​ខាងក្រោម​វេទិកា​ក្រោម​ដើម​ស្ងា​វ​(​ក្បែរ​គល់​ស្ងា​វ​)​ ក្នុង​ស្ថានភាព​ស្រវឹងស្រា​ផង​ គឺ​ដេក​និយាយ​តែ​ម្នាក់ឯង​គ្មាន​អ្នក​ណា​និយាយ​តប​ទេ​ លុះ​យប់​ជ្រៅ​បន្តិច​ដោយ​មាន​ភ្លៀងរលឹម​ជាប់​ផង​នោះ​ អ្នក​សុំទាន​ដែល​ដេក​នៅ​លើ​វេទិកា​គ្មាន​អ្នក​ណា​ម្នាក់​ចាប់អារម្មណ៍​ថា​បុរស​នោះ​ដេក​ស្លាប់​តាំងពី​ពេល​ណា​មក​​នោះ​ទេ​។​ លុះ​ជិត​ភ្លឺ​ ជន​អ​នា​ដូច​គ្នា​ដោយ​សង្ស័យ​ឃើញ​បុរស​នោះ​ដេក​ហាលភ្លៀង​ក៏​ទៅ​មើលឃើញ​បុរស​នេះ​ដេក​ស្លាប់​មិនដឹង​ពី​ពេល​ណា​មក​សាក​ឡើង​រឹង​ទៅ​ហើយ​។​ ក្រោម​ក​ពួក​គេ​ក៏​នាំ​គ្នា​សែង​សព​មក​ដាក់​លើ​វេទិកា​ ហើយ​ព​ត៌​មាន​នេះ​ក៍​លេចឮ​ដល់​សមត្ថកិច្ច​។​

​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ ហើយ​បានដឹង​ថា​ សព​បុរស​ជា​ជនអនាថា​រូប​នេះ​គឺ​ស្លាប់​ដោយសារ​ខ្យល់គ​(​ហូប​ស្រា​ស្រវឹង​ហើយ​ដេក​ហាលភ្លៀង​)​។​

​សាកសព​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើ​ម្ប​ឲ្យ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​លោក​ ស៊ីវ​ យុក​ ចៅសង្កាត់​ក្រាំង​អំពិល​បាន​ឲ្យ​អ្នក​យក​ព​ត៌​មាន​ដឹង​ថាៈ​ សាកសព​បុរស​ជា​ជនអនាថា​ខាងលើ​ អាជ្ញាធរ​និង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ឃើញ​ហើយ​ ឥឡូវ​កំពុង​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​របស់​គេ​៕​ ឆ្លាម​សមុទ្រ​
chlamsamuth


ចែករំលែក៖