ព័ត៌មានទាន់ហេតុការណ៍៖

គាស់​តូប​លួច​ទូរស័ព្ទ​ក្នុង​ផ្សារ​ជា​ច្រើន​ដង​ លើក​នេះ​ដាក់​កាម​រ៉ា​សុវត្ថិភាព​ស្គាល់​មុខ​ តាម​ចាប់​ដល់​ផ្ទះ​

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ ជនសង្ស័យ​ជា​ក្មេង​ជំទង់​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ចាប់ខ្លួន​ បញ្ជូន​មក​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ក្រោយ​រយៈពេល​២​ថ្ងៃ​ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​ទូរស័ព្ទ​ លួច​យក​ទូរស័ព្ទ​ និង​ឆ្នាំង​សាក​ទូរស័ព្ទ​ជា​ច្រើន​គ្រឿង​ ។​

​ការ​ចាប់ខ្លួន​ក្មេង​ប្រុស​ទាំង​២​នាក់​នេះ​គឺ​ធ្វើ​ឡើង​កាលពី​ព្រឹក​ ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​និង​គ្រឿងបន្លាស់​អស់​ជា​ច្រើន​គ្រឿង​ នៅ​យប់​ថ្ងៃ​ទី​១៣​ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​ក្នុងស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទាំង​២​នាក់​នោះ​ម្នាក់​១.​ឈ្មោះ​ រិ​ន​ ធូ​ម៉ា​ អាយុ​១៤​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ស្ពាន​ព​ពេ​ជ​ ដោយឡែក​ម្នាក់​ទៀត​ឈ្មោះ​ ហេង​ តុង​ អាយុ​១៥​ឆ្នាំ​ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មានស្រុក​កំណើត​ភូមិ​អន្លុង​ត្នោត​ ក្នុង​ឃុំ​លង្វែក​ ស្រុក​កំពង់ត្រឡាច​។​

​សមត្ថកិច្ច​បាន​បន្ត​អោយ​ដឹង​ថា​ ជា​រឿយៗ​តូប​លក់​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ក្រុម​ចោរ​គាស់​យក​ទូរ​សព្ទ​ជា​ញឹកញាប់​ណាស់​មក​ហើយ​ ប៉ុ​ន្ត​ខាង​ក្រុម​សន្តិសុខ​ផ្សារ​កំពង់ត្រឡាច​រកមុខ​ក្រុម​ចោរ​គាស់​តូប​នេះ​មិន​បាន​នោះ​ទេ​ ។​ ដោយសារ​តែ​បាត់​របស់របរ​ច្រើន​ពេក​ គណកម្មការ​ផ្សារ​សាលា​លេខ​៥​ បា​នរក​មធ្យោបាយ​ដោយ​ដាក់​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​តាមដាន​ក្រុម​ចោរ​ដែល​តែង​ធ្វើ​សកម្មភាព​លួច​នេះ​ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៥​ ម្ចាស់​តូប​លក់​ទូរស័ព្ទ​បាន​មក​បើក​តូប​ ក៏​ប្រទះ​ឃើញ​បាត់​សំភារៈ​ដូច​មុន​ទៀត​ ហើយ​ក៏​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ ក៏​បានឃើញ​រូប​ក្មេង​ជនសង្ស័យ​២​នាក់​ បាន​ធ្វើ​សកម្មភាព​គាស់​តូប​ លួច​ យក​ទូរស័ព្ទ​ រួច​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង​ ហើយ​តាម​រយៈពាក្យ​បណ្តឹង​នេះ​ សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​តែ​ម្តង​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ គាស់​តូប​លួច​ទូរស័ព្ទ​នេះ​ពិតប្រាកដ​មែន​ ។​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​មក​ស្នងការ​ដា្ឋ​ន​ ន​នគរបាល​ខេត្តកំពង់ឆ្នាំង​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ជនសង្ស័យ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ច​ន្ថា​

 

kchang


ចែករំលែក៖