ព័ត៌មានទាន់ហេតុការណ៍៖

(UPDATE)៖ ហ្គា​ស​ប្រភេទ​CFC-12​ ជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប

ចែករំលែក៖

​ភ្នំពេញៈ​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ​ព្រះរាជ​អា​ជា្ញ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ជា​ ជឿន​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន​ ចុះ​ឆែកឆេរ​ទីតាំង​

​ចែកចាយ​ហ្គា​ស​មួយ​កន្លែង​ជា​លទ្ធផល​កម្លាំង​ចុះ​បង្ក្រាប​ និង​ឆែកឆេរ​រក​ឃើញ​ហ្គា​សមាន​សារធាតុ​ប្រភេទ​ CFC-12​ ដែល​គេ​ហាមឃាត់​មិន​អោយ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ហើយ​ហ្គា​ស​នេះ​គឺជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។​

​ក្នុង​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ ស្ថិត​នៅផ្ទះ​លេខ​១០៧​បេ​ ផ្លូវ​១៥០​ ស្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជា​ ជឿន​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មានការ​បញ្ជា​ពី​ លោក​ឧត្តមសេនីយ៍ឯក​ ជា​ សុ​មេធី​ អគ្គស្នងការ​រង​ និង​ជា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ បាន​ដាក់​បទបញ្ជា​ដល់​មន្ត្រី​ជំនាញ​ឱ្យ​ចុះ​ត្រួតពិនិត្យ​តាម​លិខិត​របស់​ក្រសួងបរិស្ថាន​ដែល​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​មាន​វិធានការ​លើ​ការ​ចរាចរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ប្រភេទ​CFC-12​ ដែល​បំផ្លាញ​ស្រទាប់​អូហ្សូន​ និង​ ហាមឃាត់​មិន​អោយ​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ​ ទើប​កម្លាំង​ចុះ​ ស្រាវជ្រាវ​ដោយ​ប្រើ​រយៈពេល​អស់​២​ស​ប្ដា​ហ៍​ បាន​រក​ទីតាំង​ខាងលើ​ ដែល​បាន​និង​កំពុង​ស្ដុក​ទុក​ និង​ចែកចាយ​នូវ​សារធាតុ​នេះ​តែ​ម្តង​ ៕​ ស​ ដា​រ៉ា​

sordara (5) sordara (1) sordara (6) sordara (10) sordara (9) sordara (8) sordara (2) sordara (3) sordara (4)


ចែករំលែក៖