ព័ត៌មានទាន់ហេតុការណ៍៖

លោក​លឹ​ម​ គាន​ហោ​ អនុញ្ញាត​ឲ្យ​លោក​ Takahashi​ Fumiaki​ ចូល​ជួប​សម្តែង​ការ​គួរសម​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​វេលា​ព្រឹក​ ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​ Takahashi​ Fumiaki​ អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​កម្ពុជា​ បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជប៉ុន​ កម្ពុជា​ ប្រចាំ​ប្រទេស​ជប៉ុន​ បាន​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​លោ​រដ្ឋមន្ត្រី​ លឹ​ម​ គាន​ហោ​ ក្នុង​គោលបំណង​នាំ​មក​នូវ​បច្ចេកវិទ្យា​ស្តី​ពី​ការ​លាយ​ដី​ជាមួយ​ស៊ីម៉ងត៍​ និង​សារធាតុ​ម្យ៉ាង​ ទៀត​មានឈ្មោះ​ Stein​ ដែល​ធ្វើ​អោយ​ដី​ក្លាយជា​រឹង​ដូច​បេតុង​ ហើយ​អាចយ​កមក​ប្រើប្រាស់​ក្នុង​ការងារ​ធ្វើ​ផ្លូវ​ ធ្វើ​ប្រឡាយ​ទឹក​។​ រីឯ​តម្លៃ​ ថោក​ជាង​តម្លៃ​បេតុង​។​

​លោក​រដ្ឋមន្ត្រី​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​បច្ចេកវិទ្យា​នេះ​ ហើយ​លោក​មាន​បំណង​អោយ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​ ដោយ​បើក​ជា​រោងចក្រ​ដើម្បី​ផលិត​ សារធាតុ​ stein​ នេះ​។​

​លោក​ Takahashi​ Fumiaki​ បាន​បន្ថែម​ទៀត​ថា​ ប្រសិនបើ​ក្រសួង​ធ្វើ​លិខិត​ទៅ​ក្រុម​ SPEC​ Company​ Limited​ ក្រុមហ៊ុន​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​មក​ធ្វើ​បទ​បង្ហាញ​អំពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ៕​ សុខ​ ខេមរា​

sok (1) sok (5) sok (4) sok (3) sok (2)

 


ចែករំលែក៖