ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយ​អាយុ​៩០​ឆ្នាំ​រស់​គ្មាន​ទីពឹង​អ្វី​ក្រៅ​តែ​ពី​អ្នក​ជិតខាង​ឲ្យ​ចំណីអាហារ​តិចតួច​សម្រាប់​បន្ដជីវិត​

ចែករំលែក៖

​ខេត្តតាកែវ​៖​ លោកយាយ​ចាស់ជរា​ម្នាក់​មាន​អាយុ​៩០​ឆ្នាំ​ត្រូវ​បាន​អ្នក​ជិតខាង​អះអាង​ថា​ បន្ដជីវិត​ដោយសារ​តែ​ពួក​គាត់​ផ្ដល់​អាហារ​អោយ​បន្ដិចបន្ដួច​។​ លោកយាយ​ជរា​ម្នាក់​នេះ​ឈ្មោះ​ នៅ​ មាស​ អាយុ​៩០​ឆ្នាំ​រស់នៅ​ភូមិ​ត្រាច​ ឃុំ​ស្រែ​ននោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​។​

​លោកយាយ​ នៅ​ មាស​ បាន​និយាយ​ទាំង​សម្លេង​ខ្សាវៗ​ថា​ លោកយាយ​ក្លាយជា​ស្ត្រី​មេម៉ាយ​តាំងពី​អាយុ​៤០​ឆ្នាំ​មក​ម្ល៉េះ​ដោយ​ប្ដី​របស់​លោកយាយ​បាន​ស្លាប់​ចោល​មិន​មានកូនៗ​ទេ​។​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោកយាយ​រំពឹង​លើ​អ្នក​ជិតខាង​ផ្ដល់​អោយ​រស់​នោះ​ទេ​។​ តែ​មាន​ពេល​ខ្លះ​ក៏​មាន​ក្រុម​អាជ្ញាធរ​ជួយ​ផ្ដល់​ស្បៀង​អោយ​លោកយាយ​រស់​ខ្លះៗ​ដែរ​តែ​យូរណាស់​ទម្រាំ​បាន​ម្ដង​៕​ ជី​សូរ​កាន​

 

takeo (3) takeo (2) takeo (1)


ចែករំលែក៖