ព័ត៌មានទាន់ហេតុការណ៍៖

ទិដ្ឋភាព​ដង្ហែ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ក្នុង​ថ្ងៃ​ឯករាជ្យ​នៅ​ប្រទេស​បារាំង​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​១៤​ ខែកក្កដា​ បារាំង​បាន​រៀបចំ​ដង្ហែ​ក្បួន​ព្យុះ​យាត្រា​យោធា​ជា​ទ្រង់ទ្រាយ​ធំ​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​បារាំង​លោក​ ហ្វ្រាំង​ស័​រ​ ហូ​ឡង់​ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​។​

​ពិធី​ដ​ង្ហា​ក្បួនព្យុហយាត្រា​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ នៅ​លើ​មហាវិថី​ Champs​ –​ Elysees​ ក្នុង​ទី​ក្រុងប៉ារីស​ ក្នុង​ខួប​ឯករាជ្យ​ជាតិ​លើក​ទី​២២៦​នៃ​ប្រទេស​បារាំង​។​ ក្នុង​ពេល​នេះ​បារាំង​បាន​រឹត​បន្តឹង​សន្តិសុខ​ ក្រោយ​ពេល​មានការ​វាយប្រហារ​ភេរវកម្ម​នា​ពេល​កន្លង​មក​ថ្មីៗ​

​កម្លាំង​ទាហាន​អាកាស​បារាំង​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​៥៥​គ្រឿង​ទៅ​ចូលរួម​ ក្នុង​នោះ​មាន​យន្តហោះ​ Alpha​ Jet,​ Mirage​ 2000​ ,​ Rafael​ និង​ឧ​ទ្ធ​ម្ភា​គ​ច័​ក្រ​៣១​គ្រឿង​ផង​ដែរ​ ៕

 

paris (1) paris (2) paris (3) paris (4) paris (5)


ចែករំលែក៖