ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​ទីតាំង​ផលិត​ទឹក​សុទ្ធ​យីហោ​ប៊ិក​ស៊ី​ន​និង​ហុង​ហ័​រ​ បន្ទាប់​ពី​រក​ឃើញ​ថា​គ្មាន​ច្បាប់​

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយ​កន្លែង​ ដែល​មាន​យីហោ​ ប៊ិក​ស៊ី​ន​និង​ហុង​ ហ័​រ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​ប​ណ្ណោះ​អាសន្ន​ បន្ទាប់​ពី​បាន​ធ្វើការ​ឆ្មក់​ចូល​ទៅ​ត្រួតពិនិត្យ​ទីតាំង​ផលិត​ទឹក​សុទ្ធិ​នោះ​ រក​ឃើញ​ថា​ គ្មាន​ច្បាប់ទម្លាប់​និង​គ្មាន​លក្ខ​ណះ​អនាម័យ​គុណភាព​ត្រឹមត្រូវ​។​

​ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​នោះ​ដែរ​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ទី​១៥​ខែកក្កដា​ឆ្នាំ​២០១៥​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ដែល​ដឹកនាំ​ដោយ​លោក​ កើត​ សុ​វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​និង​មានការ​ចូលរួម​ពី​សំណាក់​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។​

​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ ប្រាប់​អ្នកកាសែត​ថា​ ការ​រស​ម្រេច​បិទ​ទីតាំង​ផលិត​ទឹក​សុទ្ធ​មួយ​កន្លែង​នោះ​ ដោយ​សង្ស័យ​ថា​ គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ ស្រម​ពេល​ដែល​អ្នកគ្រប់គ្រង​កន្លែង​កសិកម្ម​នោះ​ប្រាប់​ថា​គ្មាន​ច្បាប់​ដែរ​។​ លោក​បាន​បន្ត​ថា​ការ​ផលិត​ទឹក​សុទ្ធ​អត់​មានច្បាប់​នេះ​គឺ​មាន​រយះ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ​ ហើយ​ចំណែក​ម្ចាស់​ទីតាំង​ក៍​មិន​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សមត្ថកិច្ច​នោះ​ដែរ​ ទើប​លោក​ទទួលបញ្ជារ​ពី​លោក​ព្រះរាជ​អ​ជ្ញា​ឲ្យ​នាំ​ខ្លួន​មេការ​ម្នាក់​ទៅ​សួរនាំ​នៅ​ស្នងការ​បណ្តោះអាសន្ន​សិន​ រីឯ​ទីតាំង​នេះ​ត្រូវ​បាន​បិទ​មួយ​រយះ​ដើម្បី​រង់ចាំ​ខាង​ភាគី​ម្ចាស់​ទីតាំង​នោះ​រត់​ច្បាប់ទម្លាប់​ត្រឹមត្រូវ​សិន​ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង​វិញ​។​លោក​បន្ថែម​ទៀត​ថា​ មេការ​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​នោះ​មានឈ្មោះ​យូ​ រ៉​សាក់​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ជា​កូនចៅ​ម្ចាស់​ទីតាំង​ទឹក​សុទ្ធ​យីហោ​ ប៊ិក​ ស៊ី​ និង​ ហុង​ហ័​រ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ តុ​ប​ ធឿ​ន​ ប្រធាន​ការិយាល័យ​ឧស្សាហកម្ម​សិប្បកម្ម​ នៃ​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ ការ​ផលិត​ទឹក​សុទ្ធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នេះ​សមត្ថកិច្ច​និង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន​។​ ករណី​នេះ​ផង​ដែរ​ ម្ចាស់​ផលិត​ទឹក​សុទ្ធិ​យីហោ​ ប៊ិក​ស៊ី​ន​ និង​ហុង​ ហ​រ័​ បំ​រ៉ុ​ង​ប្រើ​ហឹ​ង្សា​មក​លើ​អ្នកកាសែត​ពីរ​នាក់​ផង​ដែរ​ ខណៈ​ពួក​គេ​ចូល​ថតរូប​ភាព​នៅ​កន្លែង​ផលិត​ទឹក​សុទ្ធិ​នោះ​ ជាមួយ​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់​ថា​ ក្នុង​ឆ្នាំ​២០១៥​នេះ​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប​ បាន​ធ្វើការ​បង្ក្រាប​ទីតាំង​ផលិត​គ្រឿង​ឧបភោគបរិភោគ​ និង​សិប្បកម្ម​ផលិត​ទឹក​បរិសុទ្ធិ​ជា​ច្រើន​ករណី​ ដែល​គ្មា​ច្បាប់​និង​គុណភាព​អនាម័យ​ល្អ​ ដើម្បី​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​៕​ ជា​និរន្ដរ៍​

seamreap (1) seamreap (2) seamreap (3) seamreap (4)


ចែករំលែក៖