ព័ត៌មានទាន់ហេតុការណ៍៖

បិទ​វគ្គ​បំប៉ន​បញ្ជាការ​សេនាធិការ​នៃ​កងរាជអាវុធហត្ថ​ជំនាន់​ទី​២១

ចែករំលែក៖

​ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៥​ នៅ​សាលា​កងរាជអាវុធហត្ថ​កំ​បូល​ បាន​រៀបចំ​ប្រារព្ធ​ពិធី​បិទ​វគ្គ​បំប៉ន​បញ្ជាការ​ សេនាធិការ​នៃ​កងរាជអាវុធហត្ថ​ ជំនាន់​ទី​២១​ ក្រោម​អធិបតីភាព​ លោក​ឧត្តមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ ​និងជាមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី និង​មានការ​ចូលរួម​ពី​សំណាក់​លោក​ ឧត្តមសេនីយ៍​ ស្នងការ​ នាយក​សាលា​ នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ លោក​ នាយការិយាល័យ​ ព្រមទាំង​សិក្ខាកាម​ចំនួន​៦៧​រូប​ផង​ដែរ​ ៕​ សុខ​ ខេមរា​

PM1

PM2


ចែករំលែក៖