ខេត្ដកំពង់ធំ ៖ រថយន្ដដឹកឪឡឹងមួយ គ្រឿងបើកបុកគោយន្ដដឹកឈើបណ្ដាលឱ្យរងរបួសទាំងសងខាងកាលពីវេលា ម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០១៥ ឋិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ ។
រថយន្ដបង្កបុកគោយន្ដដឹកឈើម៉ាក កូរ៉េចំណុះ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ3C-1944 បើកបរដោយឈ្មោះ ស៊ឹន សាន អាយុ៤២ឆ្នាំ រួមដំណើរជា មួយប្រពន្ធឈ្មោះ ម៉ក់ ស្រីណែត អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ បានរងរបួសស្រាលទាំងប្ដីនិងប្រពន្ធ ។ រីឯអ្នកបើកគោយន្ដបានរងរបួសធ្ងន់ ឈ្មោះ សឿន ស៊ាន អាយុ៣៧ឆ្នាំ មានទី លំនៅភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ដកំពង់ធំ។
បើតាមសាក្សីឃើញហេតុការណ៍អះអាងថា មុនកើតហេតុអ្នកបើរថយន្ដកូរ៉េ បានបើកក្នុងល្បឿនលឿនហើយក៏ជ្រុល ទៅបុកគោយន្ដដឹកឈើពីក្រោយតែម្ដង ធ្វើឱ្យរថយន្ដរលត់នៅនឹងកន្លែងកើត ហេតុ ។
គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរា ចរណ៍នេះមិនបានរំខានដល់សមត្ថកិច្ច ទេ ដោយសារភាគីខាងរថយន្ដកូរ៉េដឹក ឪឡឹកបានផ្ដល់សំណងខូចខាតគោយន្ដ និងសងថ្លៃព្យាបាលដល់អ្នកបើកបរគោ យន្ដ ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅ ភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុក សន្ទុក បានសម្ដែងការមិនសប្បាយចិត្ដ ចំពោះ២នាក់ប្ដីប្រពន្ធដែលប្រកបរបរ ដឹកឪឡឹកលក់និងបោះឱ្យម៉ូយនេះគឺបើក រថយន្ដដូចជាពួកក្មេងស្ទាវ នៅពេលឆ្លង កាត់ភូមិ-ឃុំរបស់ពួកគាត់មិនបាន បន្ថយល្បឿននោះទេ ។ នៅថ្ងៃកើតហេតុ នោះដែរ ប្រពន្ធអ្នកបើកបររថយន្ដដឹក ឪឡឹកលក់នេះប្រើពាក្យមិនសមរម្យដល់ ប្រជាពលរដ្ឋដែលទៅចោមរោមមើល ពិសេសនិយាយពាក្យគំរុះគំរើយដល់អ្នក យកព័ត៌មាននៅពេលសួរនាំពីបញ្ហា គ្រោះថ្នាក់ដែលបានកើតឡើងខាងលើ នេះ។
ចំពោះអ្នកបើករថយន្ដដឹកឪឡឹកនេះ សមត្ថកិច្ចគួរតែឃាត់យកទៅអប់រំនិង បង្រៀនពីច្បាប់ចរាចរណ៍ក្នុងការបើក បរលើដងផ្លូវនិងនៅតាមទីប្រជុំជន មិន ត្រូវបើកលឿនដូចពេលបច្ចុប្បន្ននោះទេ ព្រោះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង សម្លាប់មនុស្សជារៀងរាល់ថ្ងៃ ៕ ប៊ុន រិទ្ធី