ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមរដ្ឋអិស្លាមត្រូវគេសង្ស័យថាប្រើអាវុធជីវសាស្ត្រវាយប្រហារទៅលើក្រុមឃើដនៅអ៊ីរ៉ាក់

ចែករំលែក៖

ក្រុមឧទ្ទាមមកពីក្រុមរដ្ឋអិស្លាមIS ត្រូវគេសង្ស័យថាបានប្រើប្រាស់អាវុធជីវសាស្ត្រនៅក្នុងការវាយប្រហារប្រឆាំងទៅលើក្រុមកម្លាំងប្រដាប់អាវុធជនជាតិឃើដ ដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ។ នេះបើតាមការលើកឡើងរបស់មន្ត្រី ។

មន្ត្រីប្រទេសអាល្លឺម៉ង់មានថ្លែងថា កងទ័ពជនជាតិឃើដមានការលំបាកនៅក្នុងការដកដង្ហើម បន្ទាប់ពីមានការវាយប្រហារនៅជិតទីក្រុងIrbil កាលពីដើមខែសីហា ឆ្នាំ២០១៥ ។ ពួកគេមិនបានលើកឡើងទេថា តើអាវុធគីមីប្រភេទអ្វីដែលត្រូវក្រុមរដ្ឋអិស្លាមប្រើប្រាស់ក្នុងការវាយប្រហារនោះទេ ។ មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេជឿជាក់ថា វាជាសារធាតុមួយយ៉ាងល្អិត ។

កាលពីពេលកន្លងមក ក្រុមរដ្ឋអិស្លាមក៏ធ្លាប់ទទួលរងការចោទប្រកាន់ថា បានប្រើអាវុធជីវសាស្ត្រ ឆ្លឡារីន ប្រឆាំងទៅលើក្រុមសកម្មប្រយុទ្ធជនជាតិឃើដផងដែរ ។ មន្ត្រីអាមេរិកត្រូវប្រភព Wall Street Journal ដកស្រង់សម្តីមកផ្សព្វផ្សាយថា អាវុធជីវសាស្ត្រទាំងនោះក្រុមរដ្ឋអិស្លាមទទួលបានពីតំបន់ជិតខាងប្រទេសស៊ីរី ។
អតីតមេដឹកនាំ លោក សាដាម ហ៊ូនសេន ក៏ធ្លាប់ប្រើអាវុធជីវសាស្ត្រូប្រភេទល្អិត(mustard) នេះផងដែរដើម្បីវាយប្រហារទៅលើក្រុមឃើដ និងអ៊ីរ៉ង់ ៕

isilirak


ចែករំលែក៖