ព័ត៌មានទាន់ហេតុការណ៍៖

សមាគម​សិល្បករ​ខ្មែរ​សួរសុខទុក្ខ​សិល្បករ​ ឡេ​ង​ បូរ​ ដែល​មាន​ជំងឺ​ប្រចាំ​កាយ​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សមាជិក​ក្រុមប្រឹក្សា​ភិ​ បាល​សមាគម​សិល្បករ​ខ្មែរ​បាន​បន្ដ​សកម្ម​ ភាព​ចុះ​សាកសួរ​សុខទុក្ខ​លើកទឹកចិត្ដ​និង​ផ្ដល់​ជា​អំណោយ​ដល់​សិល្បករ​ល្ខោន​ បា​សាក់​លោកយាយ​ ឡេ​ង​ បូរ​ ដែល​មាន​ ជំងឺ​ប្រចាំ​កាយ​គ្មាន​ទីពឹង​ កាលពី​ល្ងាច​ថ្ងៃ​ ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៥​ ដែល​ដឹកនាំ​ ដោយ​លោក​ កុយ​ ស៊ី​ឌឿ​ន​ តំណាង​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ សុះ​ ម៉ាច​ ។​

​សិល្បករ​វ័យ​ចំណាស់​ ឡេ​ង​ បូរ​ ត្រូវ​ បាន​អ្នក​និយម​ទស្សនា​ល្ខោនបាសាក់​បាន​ស្គាល់​ថា​ធ្លាប់​បម្រើ​ការ​កម្សាន្ដ​របស់​ មហាជន​រាប់​ទស្សវត្សរ៍​មក​ហើយ​នោះ​ បាន​នឹង​កំពុង​ជួប​ទុក្ខ​លំបាក​ដោយសារ​ តែ​ជំងឺ​ក្នុង​រាង​កាយ​រួម​រិ​ត​ជា​ច្រើន​មុខ​ រួម​ទាំង​ជំងឺ​ លើសឈាម​ ហើម​សរសៃ​ ឡើង​កូនកណ្ដុរ​ក្នុង​បំពង់ករ​ជាដើម​។​ អ្វី​ដែល​កាន់តែ​ធ្វើ​ឱ្យ​ស​ង្វេ​ក​គឺ​លោក​ យាយ​គ្មាន​ប្ដី​កូនចៅ​និង​នៅ​ជិត​មើលថែ​ នោះ​ទេ​គឺ​បច្ចុប្បន្ន​ស្នាក់​អាស្រ័យ​នៅ​ក្នុង​សមាគម​ចលនា​វប្បធម៌​ជាតិ​ដើម្បី​កុមារ​ កំព្រា​កុមារ​ក្រីក្រ​ របស់​លោក​ ហ្វុ​យ​ស្សូ​ នា​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ខាង​ ក្រោយ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ទាំង​ក្ដុកក្ដួល​ លោកយាយ​លើក​ឡើង​ថា​ លោកយាយ​ បាន​ចាប់​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ល្ខោនបាសាក់​ចាប់តាំងពី​អាយុ​១៣​ឆ្នាំ​ម្ល៉េះ​ ហើយ​ការ​ដែល​គ្មាន​កូនចៅ​ប្ដី​អ្វី​នឹង​គេ​ ព្រោះតែ​កូន​ទាំង​បី​រូប​និង​ប្ដី​ត្រូវ​បាន​ ស្លាប់​កាលពី​ជំនាន់​ប៉ុ​ល​ពត​ម្ល៉េះ​ហើយ​ លោកយាយ​បន្ដជីវិត​តែ​ម្នាក់ឯង​ដោយ​យក​អាជីព​ជា​អ្នកសិល្បៈ​ក្រោយ​ពេល​ សម័យ​ប៉ុ​ល​ពត​ត្រូវ​បាន​បញ្ចប់​។​ លោក​ យាយ​បញ្ជាក់​ដែរ​ថា​ ការងារ​សម្ដែង​ និង​បង្ហាត់បង្រៀន​សិស្ស​ដែល​បាន​កម្រៃ​តិចតួច​មិន​អាច​ធ្វើ​ឱ្យ​លោកយាយ​មាន​លទ្ធភាព​រក​លំនៅ​ឋាន​សមរ​ម្ភ​ដូច​គេ​ទេ​ ម្យ៉ាង​ដោយសារ​ការ​រស់នៅ​តែ​ខ្លួន​មួយ​ ទើប​លោកយាយ​បន្ដ​ស្នាក់​នៅ​ពី​មួយ​ កន្លែង​ទៅ​មួយ​កន្លែង​របស់​អ្នកដឹកនាំ​ សិល្បៈ​ល្ខោនបាសាក់​មួយ​ចំនួន​។​ លោក​ យាយ​បន្ដ​ទៀត​ថា​ បច្ចុប្បន្ន​លោកយាយ​ អាច​ដើរ​បាន​ខ្លះ​ប៉ុន្ដែ​នៅ​មិន​អាច​ច្រៀង​ បាន​ច្រើន​ដូច​មុន​ឡើយ​ខណៈ​ដែល​ជំងឺ​ កូនកណ្ដុរ​នៅ​បំពង់​ធ្វើទុក្ខ​។​ សិល្បករ​វ័យ​ ៧៤​ឆ្នាំ​រូប​នេះ​បញ្ជាក់​ដែរ​ថា​ ក្រោយ​ពី​ ទទួល​បានការ​ណែនាំ​ពី​លោក​ សុះ​ ម៉ាច​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ យាយ​បាន​ទៅ​ពិនិត្យ​ពិគ្រោះ​ជាមួយ​គ្រូ​ ពេទ្យ​រួចរាល់​ហើយដោយ​គ្រូពេទ្យ​បញ្ជាក់​ ថា​ ជំងឺ​លោកយាយ​នៅ​បន្ដ​តាមដាន​ ដោយ​ត្រឹមតែ​ការ​ទទួលទាន​ថ្នាំសង្កូវ​ មួយ​ចំនួន​សិន​។​

​ថ្លែង​ពី​ក្ដី​រំភើប​ឥត​ឧបមា​អំពី​ការ​ចុះ​សាកសួរ​សុខទុក្ខ​របស់​សមាគម​វិញ​លោក​ យាយ​ប្រាប់​ថា​ គឺជា​ទឹកចិត្ដ​ល្អ​មិន​អាច​ កាត់ថ្លៃ​បាន​របស់​សមាគម​និង​បង្ហាញ​ពី​វប្បធម៌​នៃ​ការ​ចែករំលែក​ ។​ លោកយាយ​ បញ្ជាក់​ថា​ គ្មាន​កូនចៅ​ហ្នឹង​គេ​គឺ​មាន​តែ​ កូនសិស្ស​ហើយ​បើ​មានការ​សួរសុខទុក្ខ​ តែ​ប៉ុណ្ណឹង​ទោះ​ស្លាប់​ក៏​បិទ​ភ្នែក​ជិត​ដែរ​។​

​អនុប្រធាន​ហិ​រញ្ញឹក​សមាគម​សិល្បករ​ខ្មែរ​ លោក​ កុយ​ ស៊ី​ឌឿ​ន​ បញ្ជាក់​ថា​ ការ​ចុះ​សាកសួរ​សុខទុក្ខ​សិល្បករ​ដែល​ មាន​ជំងឺ​និង​ប្រឈម​នឹង​បញ្ហា​ជីវភាព​គឺជា​គោល​ការ​របស់​សមាគម​និង​បង្ហាញ​ពី​ទឹកចិត្ដ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​ កម្លាំងចិត្ដ​មិន​បោះបង់​ចោល​គ្នា​ក្នុង​ គ្រា​លំបាក​គឺ​សំខាន់​ខ្លាំង​សម្រាប់​គាត់​ ។​ មន្ដ្រី​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​រូប​នេះ​បញ្ជាក់​ ដែរ​ថា​ លោកយាយ​ ឡេ​ង​ បូរ​ គឺជា​ អតីត​សិល្បករ​ល្ខោនបាសាក់​ប្រកបដោយ​ ទេព​កោសល្យ​ មានចំណេះ​ដឹង​ជំនាញ​នៅ​ ក្នុង​ខ្លួន​ច្រើន​ហើយ​បើ​ទោះបីជា​ពេល​នេះ​លោកយាយ​មិន​អាច​បន្ដ​ការ​បម្រើ​ការ​ កម្សាន្ដ​តាម​រយៈ​ការ​សម្ដែង​ក្ដី​ប៉ុន្ដែ​ លោកយាយ​នៅ​តែ​ជា​ម្លប់​ជា​អ្នក​ផ្ដល់​ ដំបូន្មាន​ដ៏​ល្អ​សម្រាប់​សិល្បករ​ជំនាន់​ ក្រោយ​។​

អគ្គនាយក​វិទ្យុ​ DP​ Sweet​ FM​ 99.75​ MHZ​ រូប​នេះ​បញ្ជាក់​ដែរ​ថា​ លោក​ក៏​គ្រោង​នឹង​ផលិតកម្ម​វិធី​ល្ខោន​ បា​សាក់​ដើម្បី​ចាក់​ផ្សាយ​នៅ​វិទ្យុ​លោក​ ផង​ដែរ​ ហើយ​ប្រសិនបើ​ជំងឺ​លោកយាយ​ ឡេ​ង​ បូរ​ មាន​ស្ថាន​ភាពល្អ​ប្រសើរ​ លោក​នឹង​ផ្ដល់​ឱកាស​ឱ្យ​លោកយាយ​បន្ដការងារ​ជា​សិ​ក្បករ​ល្ខោនបាសាក់​ផង​ដែរ​។​

​ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ធ្វើការ​អំពាវ​ នាវ​ដល់​សិល្បករ​សិល្ប​ការិនី​ជា​សមាជិក​ បន្ដ​ចូលរួម​ចំណែក​ជួយ​សមាគម​តាម​ រយៈ​វិភាគទាន​និង​សិល្បករ​ដែល​មាន​ លទ្ធភាព​និង​មិន​ទាន់​ចុះ​ឈ្មោះ​ជាស​មា​ ជិ​ក​សូម​បន្ដ​មក​ចុះ​ឈ្មោះ​ ។​ ជាមួយ​គ្នា​ នេះ​លោក​រំពឹង​ដែរ​ថា​ នឹង​មាន​សប្បុរ​ជន​ ជា​ច្រើន​បន្ដបន្ទាប់​ទៀត​នឹង​បន្ដ​ជួយ​រួម​ ចំណែក​ជា​ថវិកា​និង​សម្ភារ​ដល់​សមាគម​ សិល្បៈ​ដើម្បី​បន្ដសកម្មភាព​ជួយ​ដល់​ សិល្បករ​ដែល​បាត់បង់​សមត្ថភាព​និង​ មាន​ជំងឺ​ប្រចាំ​កាយ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ សិល្បករ​ដែល​ចូល​ រួម​ក្នុង​កម្មវិធី​សាកសួរ​សុខទុក្ខ​ខាងលើ​មាន​លោក​ កុយ​ ស៊ី​ឌឿ​ន​ តារា​សម្ដែង​ អ្នក​នាង​ច័ន្ទ​ តារា​ទី​ ចាងហ្វាង​ផលិតកម្ម​ ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ដ​ ពិធីករ​ និង​ តារា​សម្ដែង​ លោក​ អ៊ឹម​ ជីវ៉ា​ តារា​ ចម្រៀង​ប្រចាំ​ផលិតកម្ម​ M​ លោក​ សន​ វិ​ជ្ជ​បុត្រ​ ។​ ក្រៅពី​ថវិកា​របស់​សមាគម​ សិល្បករ​ចូលរួម​កបាន​ផ្ដល់​ជូន​នូវ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​លោកយាយ​ ឡេ​ង​ បូរ​ និង​មួយ​ផ្នែក​ជួយ​ទ្រទ្រង់​ដល់​សមាគម​ ចលនា​វប្បធម៌​ជាតិ​ដើម្បី​កុមារ​កំព្រា​ កុមារ​ក្រីក្រ​របស់​លោក​ហ្វុ​យ​ស្សូ​ផង​ដែរ​ ៕ ​ វ​ឌ្ឍ​នា​

IMG_0055

IMG_0037

IMG_0073


ចែករំលែក៖