ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្នរិះគន់ក្រុមហ៊ុនស៊ីភីដឹកជ្រូកក្រហមមកពីប្រទេសឡាវថៃ និងវៀតណាមចូលក្នុងខេត្ដកំពង់ធំប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ចែករំលែក៖

ខេត្ដកំពង់ធំ ៖ យ៉ាងហោចណាស់រាល់ ៣ថ្ងៃម្ដងរថយន្ដដឹកជ្រូកក្រហមចេញពី ប្រទេសថៃ , ឡាវ និងប្រទេសវៀតណាម មកទម្លាក់ក្នុងទឹកដីខេត្ដសៀមរាប , កំពង់ធំ ,ព្រះវិហារ, កំពង់ចាម, ភ្នំពេញ និងខេត្ដផ្សេងៗទៀត ។ ដោយឡែកខេត្ដ កំពង់ធំមន្ដ្រីដែលអនុវត្ដច្បាប់ត្រូវបានមហាជនរិះគន់ថាមានការបើកភ្លើងខៀវពីសំណាក់មន្ដ្រីជំនាញពេទ្យសត្វ និង អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ដជាថ្នូរនឹងលាភ សក្ការៈដែលការហូរចូលជ្រូកក្រហមដ៏ ច្រើននេះធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹម ក្នុងស្រុកយ៉ាងខ្លាំង ។

រាជរដ្ឋាភិបាលបានប្រកាសហាមដាច់ ខាតមិនឱ្យនាំជ្រូកក្រហមពីបរទេស មកលក់ក្នុងស្រុកនោះទេ ពីព្រោះវាធ្វើ ឱ្យជ្រូកនៅក្នុងស្រុកធ្លាក់តម្លៃប៉ះពាល់ ជីវភាពប្រជាពលរដ្ឋដែលចិញ្ចឹមជ្រូក សម្រាប់រយៈពេលវែងហើយក្រុមឈ្មួញនាំចូលលក់ក្នុងតម្លៃថោកនិងម្យ៉ាងជ្រូកបរទេសគេចិញ្ចឹម ដោយឱ្យចំណីស៊ីមាន ជាតិគឺមីច្រើនឆាប់ធំលូតលាស់ឆាប់ បានលក់ តែចំពោះផលវិបាកខាងសុខ ភាពវិញគឺប៉ះពាល់ខ្លាំងណាស់ ព្រោះ ជ្រូកដែលនាំចូលមកពីប្រទេសជិតខាងនោះពេទ្យសត្វពុំបានពិនិត្យដោយយកចិត្ដទុកដាក់គ្រប់ជ្រុងជ្រោយគ្រប់ក្បាលជ្រូក នោះទេដោយគ្រាន់តែពិនិត្យបែបលំៗ ធ្វើឱ្យបានតែប៉ុណ្ណោះនិងពេលខ្លះខ្ជិល ពិនិត្យទៀតផង ។

ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា កន្លង ទៅក្រោយពីមន្ដ្រីជំនាញពេទ្យសត្វនិង សមត្ថកិច្ចបានបង្ក្រាបបទល្មើសដឹកជ្រូក ក្រហមចូលក្នុងខេត្ដកំពង់ធំម្ដងរួចមក ការនាំចូលជ្រូកក្រហមបានស្ងាត់បន្ដិច ឥឡូវកម្រើកឡើងវិញដោយឈ្មួញធ្វើ សកម្មភាពដឹកជញ្ជូនជ្រូកក្រហមរាល់ ៣ថ្ងៃម្ដងដោយពួកគេអះអាងថាជាជ្រូកមានច្បាប់ តែបើច្បាប់នោះកំណត់ត្រឹម ១០០ក្បាលគឺឈ្មួញដឹករហូតដល់ជិត២០០ក្បាលលើសច្បាប់ជិតពាក់កណ្ដាល ។ ជាក់ ស្ដែងកាលពីរសៀលថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០១៥ ឈ្មួញបានដឹកជ្រូកមកដល់ កន្លែងសត្ដឃាតតែគេដឹងថាគ្មានច្បាប់ នៅក្នុងដៃទេ ហើយបែរ ជាឆ្លើយដាក់គ្នា យករួចខ្លួន ។ តែទោះបីប្រើវិធីសាស្ដ្រ បែបណាក្ដីក៏មហាជនបានដឹងពីល្បិច លាបពណ៌គ្នានេះរួចទៅហើយខណៈឈ្មួញបានទម្លាក់ជ្រូកចំនួន៤០ក្បាលនៅកន្លែងសត្ដឃាតក្នុងក្រុងស្ទឹងសែនរួចទៅ ហើយនោះ ។

មហាជនបានរឹះគន់មន្ដ្រីពេទ្យសត្វ ក្នុងខេត្ដកំពង់ធំដែលមានលោក ម៉ក យុទ្ធា អនុប្រធានពេទ្យសត្វ និងលោក វណ្ណារ៉ា ប្រធានសាខារបស់ក្រុមហ៊ុនស៊ីភីខេត្ដ កំពងធំថាបានឃុបឃិតគ្នាមិនគោរព ច្បាប់ហើយថែមទាំងល្មើសច្បាប់ថែម ទៀត ដែលបណ្ដោយឱ្យក្រុមហ៊ុនខ្លួននាំ ចូលជ្រូកដោយគ្មានច្បាប់ហើយមន្ដ្រីដែលអនុវត្ដច្បាប់អង្គុយចាំយកលុយតាម ចំនួនសត្វយ៉ាងហោចណាស់១ក្បាលយក១៣.០០០រៀលចំណែកពន្ធករគឺ១ឡាន៥០.០០០រៀល ។

លោកឈុន ឈន់ ប្រធានក្រុមប្រឹក្សា ខេត្ដបានមានប្រសាសន៍ថា បញ្ហានេះ លោកក្ដាប់ពុំបានទេសុំឱ្យសួរទៅអភិបាលខេត្ដគាត់ដឹងច្បាស់ជាង និងសូមអរគុណ ដល់អ្នកសារព័ត៌មានដែលបានផ្ដល់ព័ត៌មាននេះជូនលោក ។
លោក អ៊ុត សំអន អភិបាលខេត្ដ កំពង់ធំបានមានប្រសាសន៍ថា សម្រាប់ ការយកតម្លៃជ្រូកក្នុង១ក្បាលប៉ុន្មាននិង ពន្ធក្នុង១រថយន្ដប៉ុន្មានមាន ច្បាប់កំណត់ តែចំពោះមន្ដ្រីអនុវត្ដជាក់ស្ដែងយកលើសនោះលោកនឹងតាមដានមើលថាតើយកលើសប៉ុន្មាន ?

យ៉ាងណាប្រជាពលរដ្ឋបានសំណូមពរឱ្យមន្ដ្រីថ្នាក់លើដែលពាក់ព័ន្ធចុះមក ពិនិត្យមើលមន្ដ្រីដែលអនុវត្ដច្បាប់នៅ ក្នុងខេត្ដកំពង់ធំនេះផងជៀសវាងការបាត់ចំណូលថវិកាចូលរដ្ឋដែលយកពន្ធពីសត្វជ្រូកក្រហមនាំចូលពីប្រទេសជិត ខាងនេះ ៕ ប៊ុន រិទ្ធី

kthom (2)

kthom (1)


ចែករំលែក៖