ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី សំប៊ន ម្ចាស់តូបលក់កាសែតសុំឱ្យអាជ្ញាធរក្រុងផ្ដល់ទីតាំងចាស់បានលក់បន្ដ

ចែករំលែក៖

ខេត្ដសៀមរាប ៖ ម្ចាស់តូបលក់កាសែតមួយកន្លែងដែលមានទីតាំងនៅមុខផ្សារកណ្ដាលជាប់របងមន្ទីរពេទ្យ បង្អែកខេត្ដសៀមរាបបានទទូចសុំឱ្យអាជ្ញាធរក្រុងផ្ដល់ទីតាំងលក់កាសែតឱ្យគាត់ វិញ បន្ទាប់ពីបានរុះរើមួយរយៈដើម្បី ឱ្យមន្ទីរសាធារណការដាក់ប្រព័ន្ធលូ រំដោះទឹក ។

លោកស្រី សំប៊ន ម្ចាស់តូបលក់ កាសែតខាងលើបានឱ្យដឹងថា តូបលក់ កាសែតរបស់គាត់កាលពីដើមឡើយនៅជាប់របងមន្ទីរពេទ្យផ្នែកខាងលិចហើយមានច្បាប់អនុញ្ញាតតាំងពីឆ្នាំ២០០២ មកម្ល៉េះគឺតាំងពីជំនាន់លោកអ៊ុង អឿន ធ្វើជាអភិបាលខេត្ដសៀមរាប ។ បន្ទាប់ មកទៀតលោកស៊ូ ភិរិន្ទ ធ្វើជាអភិបាល ខេត្ដតូបនោះក៏បានរំកិលមកជាប់របង មន្ទីរពេទ្យផ្នែកខាងជើង គឺនាពេល បច្ចុប្បន្ន ។

លោកស្រីបានបន្ដថានៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៥ ខាងមន្ទីរសាធារណ ការខេត្ដបានរៀបចំដាក់ប្រព័ន្ធលូរំដោះ ទឹកហើយតម្រូវឱ្យរុះរើបណ្ដោះអាសន្ន ។ ប៉ុន្ដែក្រោយពេលរៀបចំប្រព័ន្ធលូទឹករួច រាល់អាជ្ញាធរក្រុង បែរជាមិនអនុញ្ញាតឱ្យ គាត់ដាក់តូបកាសែតលក់នៅកន្លែងដើមវិញដោយបញ្ជាក់ថាអាជ្ញាធរគ្រោងរៀបចំសណ្ដាប់ធ្នាប់ក្រុងក្នុងពេលខាងមុខនេះ ។

លោកស្រីសំប៊នបានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១២ ខែសីហាគាត់ បានទៅជួបលោកស្រី កុយ វិសាល អភិបាលក្រុងស្ដីទីដើម្បីលើកតូបកាសែតទៅដាក់លក់នៅទីតាំងចាស់នោះវិញ តែ ជាលទ្ធផលលោកស្រីអភិបាលក្រុងស្ដីទីមិនអនុញ្ញាតឱ្យឡើយ ។ ថែមទាំងនិយាយ ថាតូបលក់កាសែតក៏អាចចូលទៅលក់ក្នុងផ្សារបានដែរហើយប្រសិនបើអាជ្ញាធរអនុញ្ញាតឱ្យតូបកាសែតមួយលក់លើ ចិញ្ចើមផ្លូវក្បែររបងមន្ទីរពេទ្យនោះ អ៊ីសចឹង អ្នកដទៃគេក៏អាចមកសុំលក់បានដូចគ្នា ។

ក្រោយពេលអាជ្ញាធរក្រុងបញ្ជាក់ យ៉ាងដូច្នេះម្ចាស់តូបលក់កាសែតបាន សម្ដែងការសោកស្ដាយដោយលោកស្រីសំប៊នបញ្ជាក់ថា តូបកាសែតមិនអាច ចូលទៅលក់ក្នុងផ្សារបានទេពីព្រោះ កាសែតគឺជាតម្រូវការរបស់មន្ដ្រីរាជ ការកងកម្លាំងប្រដាប់អាវុធនិងមនុស្ស គ្រប់មជ្ឈដ្ឋាន ។

លោកស្រីសំប៊ននៅតែអំពាវនាវទទូចសុំឱ្យអាជ្ញាធរផ្ដល់ទីតាំងលក់កាសែតមកវិញព្រោះតូបមួយនេះធ្លាប់បានលក់តាំងពីឆ្នាំ២០០២មកម្ល៉េះ ។

ជុំវិញករណីនេះលោកស្រីកុយ វិសាល អភិបាលក្រុងស្ដីទីបានប្រាប់តាមទូរស័ព្ទថាលោកស្រីសុំមិនអធិប្បាយទេ ពី ព្រោះលោកស្រីត្រឹមតែស្ដីទី អ៊ីបចឹងទេ សូមរង់ចាំលោកអភិបាលក្រុងវិលមក ពីបរទេសវិញទើបសម្រេច ។ ប៉ុន្ដែរឿង អនុញ្ញាតប្រហែលមិនអាចទេ ៕ ឡាំ សុធា

siermdddww


ចែករំលែក៖