ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទគ្រែងឈាមកើតមានយូរឆ្នាំហើយឈគ្មានអ្នកបង្ក្រាប

ចែករំលែក៖

ខេត្ដព្រះសីហនុ ៖ ប្រជាពលរដ្ឋនិង អាជ្ញាធរមូលដ្ឋានឃុំអូរជ្រៅ ស្រុកព្រៃ នប់ខេត្ដ ព្រះសីហនុអះអាងថា បទល្មើស នេសាទគ្រែងឈាមបន្ដកើតមាន ហើយ គ្មានមន្ដ្រីពាក់ព័ន្ធស្ថាប័នជំនាញណាមួយ ចេញមុខទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ទេ ។ ពលរដ្ឋចោទថា មន្ដ្រីជំនាញ ស្ថាប័នជលផល និងមន្ដ្រីជំនាញស្ថាប័ន បង្ក្រាបបទល្មើសនៅលើលំហសមុទ្រ ជាប់ពាក់ព័ន្ធឬនៅពីក្រោយបទល្មើស នេសាទ ពិសេសបទល្មើសគ្រែងឈាម ទើបគ្មានសកម្មភាពបង្ក្រាប ឬទប់ស្កាត់ ឱ្យមានប្រសិទ្ធភាព ។

ប្រជាពលរដ្ឋឬអាជ្ញាធរមូលដ្ឋានតំបន់កោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ព្រួយ បារម្ភខ្លាចបាត់បង់ធនធានជលផលសមុទ្រ ពិសេសគ្រែងឈាមក្នុងមូលដ្ឋាននេះ ដោយសារបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតមានអនាធិបតេយ្យ និង គ្មានការទប់ស្កាត់ពីសមត្ថកិច្ចជំនាញ ។

ពលរដ្ឋរស់នៅតំបន់នេះបានបង្ហាញកង្វល់ជុំវិញបទល្មើសជលផលសមុទ្រ ពិសេសគ្រែងឈាមកំពុងធ្វើសកម្មភាពរាល់ថ្ងៃនិងឈានដល់រលាយផុតពូជ នា ថ្ងៃអនាគត ព្រោះបទល្មើសគ្រែងឈាម ដែលឈ្មួញល្មើសប្រើឧបករណ៍ខុសច្បាប់ គឺបានចាប់យកទាំងកូនគ្រែងឈាមទាំងតូចទាំងធំ និងលក់បន្ដទៅឱ្យឈ្មួញវៀត ណាម ។ បទល្មើសជលផលសមុទ្រពិសេស គ្រែងឈាមនាតំបន់កោះខ្យង ស្រុកព្រៃ នប់រាល់ថ្ងៃនេះមានទាំងអ្នកនេសាទជនជាតិខ្មែរ និងជនជាតិវៀតណាម ។ បទ ល្មើសគ្រែងឈាមដែលកើតមានដ៏រ៉ាំរ៉ៃ និងគ្មានមន្ដ្រីជំនាញទប់ស្កាត់នាតំបន់ កោះខ្យងនឹងអាចឈានដល់ផុតពូជពីតំបន់កោះខ្យងនៃដែនសមុទ្រខេត្ដព្រះសីហនុ ក្នុងពេលដ៏ឆាប់ បើអាជ្ញាធរគ្មានការ ទប់ស្កាត់ ។

លោកយន់ ឆេង មេឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុបានទទួល ស្គាល់ថា បទល្មើសនេសាទសមុទ្រ ពិសេស គ្រែងឈាមពិតជាកំពុងធ្វើសកម្មភាព រាល់ថ្ងៃ និងគ្មានមន្ដ្រីជំនាញស្ថាប័នណា មួយចេញមុខទប់ស្កាត់ឱ្យមានប្រសិទ្ធ ភាពទេ ។ លោកថាបទល្មើសទាំងនេះ លោកនិងប្រជាពលរដ្ឋមូលដ្ឋាននេះ បារម្ភខ្លាចបាត់បង់ធនធានជលផលសមុទ្រ ពិសេសគ្រែងឈាមត្រូវផុតពូជ ព្រោះ បទល្មើសនេះឈ្មួញបានចាប់យកទាំង តូចទាំងធំដោយប្រើឧបករណ៍ខុសច្បាប់ ។ លោក យន់ ឆេង បញ្ជាក់បន្ថែមថា បទល្មើសនេសាទដែលកើតមានយូរឆ្នាំនាតំបន់កោះខ្យងលោកធ្លាប់រាយការណ៍ជូនមន្ដ្រីជំនាញពាក់ព័ន្ធរហូតដល់ថ្នាក់ ដឹកនាំខេត្ដព្រះសីហនុ ជាបន្ដបន្ទាប់ ប៉ុន្ដែបទល្មើសនៅតែបន្ដកើតមាន ។

លោក នេន ចំរើន នាយខណ្ឌជល ផលព្រះសីហនុថ្លែងថា ស្ថាប័ននេះបាន ធ្វើសកម្មភាពចុះបង្ក្រាបបទល្មើសនេសាទសមុទ្រជាបន្ដបន្ទាប់និងបង្ក្រាបបទល្មើសនេសាទសមុទ្រទទួលបានលទ្ធផលជាច្រើនករណី ។ តែទោះយ៉ាងណាមន្ដ្រីជលផល រូបនេះមិនឆ្លើយបំភ្លឺឱ្យបានច្បាស់ លាស់ជុំវិញបទល្មើសគ្រែងឈាម ដែល កំពុងធ្វើសកម្មភាពអនាធិបតេយ្យនា តំបន់កោះខ្យងនោះទេ ។

ប្រជាពលរដ្ឋនៅមូលដ្ឋានតំបន់កោះ ខ្យងឃុំអូរជ្រៅ ស្រុកព្រៃនប់ បានចោទមន្ដ្រី ជលផលខេត្ដព្រះសីហនុ ជាពិសេសអង្គ ភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រថា ជាប់ពាក់ព័ន្ធបទល្មើសនេសាទសមុទ្រ ជាថ្នូរទទួលបានសំណូកពុករលួយ ទើប បើកដៃឱ្យឈ្មួញអាចធ្វើសកម្មភាពដោយគ្មានការហាមឃាត់ ។

លោក យន់ ឆេង មេឃុំអូរជ្រៅ និង ប្រជាពលរដ្ឋមូលដ្ឋាននេះបញ្ជាក់ថា ពួកគាត់ធ្លាប់លើកយកបទល្មើសនេសាទសមុទ្រអនាធិបតេយ្យនៅតំបន់កោះខ្យងដាក់ជូនស្ថាប័នពាក់ព័ន្ធថ្នាក់ខេត្ដមាន ស្ថាប័នខណ្ឌរដ្ឋបាលជលផលខេត្ដព្រះ សីហនុជាដើមដើម្បីជួយមានវិធានការទប់ស្កាត់ប៉ុន្ដែមកដល់ពេលនេះបទល្មើសនេសាទបន្ដកើតមានរាល់ថ្ងៃ ពិសេស បទល្មើសគ្រែងឈាម ៕ ហេង សូរិយា

sihanouk


ចែករំលែក៖