ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤ពាន់នាក់ស្លាប់ក្នុងមួយថ្ងៃៗដោយសារតែបរិយាកាសកខ្វក់

ចែករំលែក៖

បរិយាកាសកខ្វក់បណ្ដាលមកពីការដុតធ្យូងថ្មជាមូលហេតុធំក្នុងការបំពុលបរិយាកាសហើយសម្លាប់មនុស្សដល់ទៅ ៤ពាន់នាក់ក្នុងថ្ងៃៗនៅប្រទេសចិន ។ ពលរដ្ឋចិនជាច្រើនត្រូវស្រូបយកផ្សែង ពុលដែលមានធូលីតូចបំផុត PM2.5 ពីបរិយាកាសកខ្វក់ ។ ទាំងនោះជាលទ្ធ ផលស្រាវជ្រាវឯករាជ្យរបស់មជ្ឈមណ្ឌល Berkeley Earth ដែលទទួលបានការ ឧបត្ថម្ភហិរញ្ញាវត្ថុពីក្រសួងថាមពល អាមេរិកបានប្រកាសកាលពីថ្ងៃទី១៣ ខែ សីហា ។

ការប្រកាសរបស់មជ្ឈមណ្ឌល Ber -keley Earth បានបញ្ជាក់យ៉ាងច្បាស់ថា កម្ទេចធូលី PM2.5 ធ្វើឱ្យចំនួនអ្នក មានជំងឺបេះដូងជំងឺមហារីកសួតកើន ឡើងខ្ពស់និងបានសម្លាប់មនុស្សដល់ទៅ១,៦លាននាក់ក្នុងមួយឆ្នាំៗស្មើនឹង១៧ ភាគរយនៃចំនួនអ្នកស្លាប់ដោយជំងឺ ផ្សេងៗក្នុងប្រទេសចិន ។

សារព័ត៌មាន Business Indider បានដកស្រង់សម្ដីអគ្គនាយកមជ្ឈមណ្ឌល Berkeley Earth លោកRichard Muller បានឱ្យដឹងថា ទីក្រុងប៉េកាំងមានបរិយា កាស ស្ថិតក្នុងដំណាក់កាលគ្រោះថ្នាក់ បំផុត ។ ក្នុងមួយម៉ោងៗប្រជាជនចិន បានស្រូបយកជាតិពុលនៅក្នុងបរិយា កាសប្រហាក់ប្រហែលនឹងការជក់បារី ១,៥ដើមក្នុងមួយម៉ោង។

រដ្ឋាភិបាលចិនបានទទួលស្គាល់ថា ស្ថានភាពបំពុលបរិយាកាសពិតជាស្ថិតនៅក្នុងដំណាក់កាលធ្ងន់បំផុតហើយផ្សែង អ័ព្ទពុលតែងតែគ្រប់ដណ្ដប់ទីក្រុងប៉េកាំង និងសៀងហៃជាញឹកញាប់នាពេលកន្លងមក។ ដើម្បីទប់ស្កាត់ការបំពុលបរិយា កាសកាន់តែខ្លាំងឡើងរដ្ឋាភិបាលចិន បានសម្រេចបិទរោងចក្រមួយចំនួនដែល ប្រើប្រាស់ធ្យូងថ្មនៅជិតទីក្រុងក៏ដូចជា ដាក់ឧប្ករណ៍ត្រួតពិនិត្យជាតិពុលក្នុងបរិយាកាស ។

លោក Muller និងអ្នកស្រាវជ្រាវ Robert Rohde បានវិភាគលើទិន្នន័យ ជារៀងរាល់ម៉ោងនៅលើប្រព័ន្ធត្រួតពិនិត្យ ដែលបានដាក់នៅ១.៥០០កន្លែងក្នុង ទីក្រុងធំៗនៅប្រទេសចិនហើយក៏បាន ប្រើប្រាស់រូបមន្ដរបស់អង្គការសុខភាពពិភពលោកគិតពីចំនួនអ្នកស្លាប់ក្នុងមួយ ឆ្នាំៗដោយសារតែពុលបរិយាកាស ។ លទ្ធផលស្រាវជ្រាវបានឱ្យឃើញថា៩២ភាគរយពលរដ្ឋចិនបានស្រូបជាតិពុល នៅក្នុងបរិយាកាសយ៉ាងតិច១២០ម៉ោង ចាប់តាំងពីខែមេសា ឆ្នាំ២០១៤ ដល់ខែ សីហា ឆ្នាំ២០១៥ ៕

edws


ចែករំលែក៖