ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធកាត់លិង្គប្ដីពេលទាន់បម្រុងរំលោភកូនស្រីប្ដីមុន

ចែករំលែក៖

ខេត្ដកោះកុង ៖ ព្រោះតែទ្រាំនឹងទង្វើ ស្មោគគ្រោករបស់ប្ដីមិនបានពេល ឃើញប្ដីបម្រុងធ្វើសកម្មភាពរំលោភ លើកូនស្រីប្រពន្ធក៏ទាញកាំបិតដែលនៅ នឹងជញ្ជាំងកាប់សំដៅលិង្គស្ទើរដាច់ បង្ក ឱ្យភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈាន ចូលថ្ងៃទី១៤ ខែសីហា ឆ្នាម២០១៥ នៅ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្ដ កោះកុង ។

បើតាមប្រភពព័ត៌មានពីប្រជាពល រដ្ឋរស់ជិតផ្ទះកើតហេតុបានឱ្យដឹងថា នៅក្រោយពេលដែលប្រពន្ធកាប់ប្ដីក្បែរ ដាច់លិង្គធ្លាក់ចេញពីគ្នា ជនសង្ស័យជា ប្ដីបានរត់ទៅកាន់គ្លីនិកឯកជនមួយ ហើយបានឱ្យគ្រូពេទ្យដេរភ្ជាប់គ្នាវិញ ជាង១០ថ្នេរ ។ ក៏ប៉ុន្ដែនៅព្រឹកថ្ងៃទី១៤ ប្រពន្ធក៏បានប្ដឹងទៅនគរបាលឱ្យឃាត់ ខ្លួនដើម្បីសាកសួរនិងចាត់ការទៅតាម ផ្លូវច្បាប់ ។

បើតាមនគរបាលក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ឱ្យដឹងថា ជនសង្ស័យជា ឪពុកចុងប៉ុនប៉ងរំលោភកូនស្រីប្ដីមុន មានឈ្មោះ យី សុផា អាយុ៣០ឆ្នាំ មាន មុខរបរជាកម្មករ មានប្រពន្ធឈ្មោះ ប៉ុង វី អាយុ៤០ឆ្នាំ ។ រីឯក្មេងស្រីរងគ្រោះ ដែលជាកូនប្ដីមុន ហើយត្រូវឪពុកចុង ប៉ុនប៉ងចាប់រំលោភឈ្មោះ ឈ.ត.ឆ អាយុ១៤ឆ្នាំ មានមុខរបរស៊ីឈ្នួលលក់ អីវ៉ាន់ឱ្យគេ រស់នៅក្រោមដំបូលផ្ទះជា មួយឪពុកម្ដាយ ឋិតក្នុងសង្កាត់កើត ហេតុខាងលើ ។

ម្ដាយក្មេងស្រីរងគ្រោះនៅកន្លែង សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុន ពេលកើតហេតុជនសង្ស័យ(ប្ដី)និងកូន ស្រី(ក្មេងស្រីរងគ្រោះ)រួមទាំងកូនប្រុស របស់គាត់ម្នាក់ទៀតបានដេកនៅក្បែរ គ្នា ។ លុះដល់វេលាម៉ោង១១យប់ឪពុក រូបនេះបានឡើងទៅពោបពីលើកូនស្រី ពេលនោះរូបគាត់ក៏ច្រានប្ដីចេញ ខណៈ ដែលនៅមមិងមមាំង។ រហូតដល់ម៉ោង ៤ជាងទៀបភ្លឺថ្ងៃទី១៤រូបគាត់បានងើប ទៅបត់ជើងតូចនៅក្រៅផ្ទះ ស្រាប់តែឮ សំឡេងកូនស្រីស្រែកឱ្យជួយ ។ គ្រានោះ គាត់ក៏រត់មកមើលកូនស្រាប់តែឃើញប្ដីដោះខោដោះអាវប្រុងរំលោភទៅលើ កូនស្រីទៀត ។ នៅពេលនោះដោយសារ ទ្រាំកំហឹងមិនបានក៏ទាញយកកាំបិតនៅ ក្បែរជញ្ជាំងកាប់ចំប្រដាប់ភេទ(លិង្គ)តែម្ដងទៅធ្វើឱ្យជនសង្ស័យរត់ចុះពីលើផ្ទះ ទៅរកពេទ្យឱ្យជួយដោយខ្លួនឯង ។

ម្ដាយក្មេងស្រីរងគ្រោះបានបន្ដថា នៅពេលដែលប្ដីរបស់គាត់ចេញទៅបាត់ ក៏បាននាំកូនស្រីមកប្ដឹងសមត្ថកិច្ចពីទង្វើ ដ៏ថោកទាបរបស់ប្ដីឱ្យសមត្ថកិច្ចចាត់ ការតាមផ្លូវច្បាប់ ។ ម្ដាយក្មេងស្រីបាន បន្ថែមថា កន្លងទៅមានគេចង់បានកូន ស្រីរបស់គាត់ធ្វើជាគូអនាគត ក៏ប៉ុន្ដែ នៅរាល់ពេលមានគេចង់ចូលស្ដីដណ្ដឹង ជនសង្ស័យរូបនេះតែងតែរារាំងនិងទូរ ស័ព្ទទៅគំរាមអ្នកដែលចង់ចូលស្ដីដណ្ដឹង ទៀតផង ។ មិនតែប៉ុណ្ណោះបានតឹងតែង ចំពោះកូនស្រីមិនឱ្យនិយាយទូរស័ព្ទទាក់ទងទៅអ្នកណាទាំងអស់ ហើយបើជន សង្ស័យដឹងបានយកទូរស័ព្ទរបស់នាង បោកចោលក៏មានដែរ ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចដូចអ្វីដែលម្ដាយរបស់នាង បាននិយាយខាងលើនេះ ហើយនាងសុំឱ្យ សមត្ថកិច្ចចាត់ការឪពុកចុងរូបនេះទៅ តាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានឱ្យដឹងដែរថា ជន សង្ស័យប៉ុនប៉ងរំលោភកូនស្រីខាងលើ នេះត្រូវកសាងសំណុំបញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ដកោះកុងតាមអ្វី ដែលម្ដាយកូនបានសំណូមពរនិងដោយ ផ្អែកតាមការចុះស្រាវជ្រាវសាកសួរ អ្នកជិតខាងផ្ទះកើតហេតុ ហើយពួកគាត់ បានអះអាងដូចអ្វីដែលបានលើកឡើង របស់ម្ដាយក្មេងស្រីនិងក្មេងស្រី ៕ សហការី

KosKong

KosKong_1


ចែករំលែក៖