ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ម៉ែ​ន​ សំ​អន​ ជំរុញ​ឲ្យ​នារី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បន្ដ​បង្កើន​សមត្ថភាព​ចូលរួម​អភិវឌ្ឍន៍​សង្គម​

ចែករំលែក៖

​ភ្នំពេញ​៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ បាន​ជំរុញ​ឲ្យ​នារី​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ត្រូវ​បន្ដ​ពង្រឹង​ បង្កើន​សមត្ថភាព​ ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ​ ព្រោះ​នារី​ជា​ឆ្នឹ​ង​ខ្នង​សេដ្ឋកិច្ច​ដ៍​សំខាន់​មិន​អាច​ខ្វះ​បាន​ រាជរដ្ឋាភិបាល​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​នារី​ចូលរួម​ជា​កំលាំង​ច​លករ​ ដ៍​សំខាន់​ ក្នុង​ការ​រួមចំណែក​ ជំរុញ​ ប្រទេស​កម្ពុជា​ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​ វប្បធម៌​ ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ កសិកម្ម​ និង​ទេសចរណ៍​ ប្រកបដោយ​និរន្ដរភាព​ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ លោកស្រី​ម៉ែ​ន​ សំ​អន​ បាន​បញ្ជាក់​បែប​នេះ​ ក្នុង​ខណៈ​ដែល​លោកស្រី​ បាន​ចូលរួម​ជា​អធិបតី​ ក្នុង​ពី​ធី​ប្រកាស​ទទួលស្គាល់​ សាខា​គណៈកម្មការ​សមាគមនារី​កម្ពុជា​ ដើម្បី​សន្ដិភាព​ និង​អភិវឌ្ឍន៍​ចំនួន​៥៤១​រូប​ និង​សមាជិក​ចំនួន​៥៥៤​រូប​ របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ កាលពី​រសៀល​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៥​នៅ​ទីស្ដីការក្រសួង​ ។​

​លោក​ឃឹម​ សា​រិ​ទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​សមាគមនារី​កម្ពុជា​ ដើម្បី​សន្ដិភាព​ និង​អភិវឌ្ឍន៍​ បាន​បញ្ជាក់​ថា​៖​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បច្ចុប្បន្ន​ មាន​ស្ដ្រី​ បម្រើ​ការងារ​លើ​វិស័យ​សិល្បៈ​ចំនួន​៥៥៤​នាក់​ ហើយ​បាន​ដើរតួ​នាទី​ ដ៍​សំខាន់​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ ដើម្បី​ចូលរួម​លើកកម្ពស់​សីលធម៌​សង្គម​ជាតិ​ទាំងមូល​។​ លោក​បន្ដ​ថា​៖​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​រៀបចំ​បង្កើត​សមាជិក​ សមាគមនារី​ក​កម្ពុជា​ ដើម្បី​សន្ដិភាព​ និង​អភិវឌ្ឍន៍​នេះ​ឡើង​ គឺ​ក្នុង​គោល​ បំណង​ ដើម្បី​ចូលរួម​ចំណែក​ធ្វើ​ ឲ្យ​នារី​យល់​ដឹង​អំពី​សិទ្ធិ​ និង​តួនាទី​ភារៈកិច្ច​ របស់​ខ្លួន​នៅ​ក្នុង​សង្គម​ និង​ដើម្បី​ឈាន​ទៅ​លប់​បំបាត់​ចោល​ នូវ​ទស្សនៈ​ ការ​មើល​ស្រាល​ខ្វះ​ជំនឿ​ ជឿជាក់​លើ​ខ្លួនឯង​ ហើយ​ខិតខំ​បង្កើន​សមត្ថភាព​ និង​យក​អស់​លទ្ធភាព​ ចូលរួម​ចំណែក​ ឲ្យ​បាន​ទូលំទូលាយ​ ក្នុង​ការ​សម្រេច​ឲ្យ​បាន​ នូវ​ផែនការ​ទាំងឡាយ​ ស្រប​ទៅ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ។​

​លោកស្រី​ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ ជាមួយ​រដ្ឋ​សភាព​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគមនារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ បាន​បញ្ជាក់​ថា​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ថា​ ស្ត្រី​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ របស់​ប្រទេស​ជាតិ​ ជាមួយ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​លោក​ក៍បាន​គាំទ្រ​ និង​លើកកម្ពស់​តួនាទី​ស្ត្រី​ ឲ្យ​កាន់តែ​មាន​តម្លៃ​ ដោយ​យល់​ឃើញ​ថា​ ស្រី្ដ​កំពុង​ត្រូវ​បាន​ចូលរួម​ចំណែក​ ក្នុង​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​សង្គម​ជាតិ​ និង​ចាត់​ទុក​ស្ត្រី​ជា​ត្បូង​ពេជ្រ​ ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ។​ លោកស្រី​បន្ដ​ថា​៖​ កន្លង​មក​ក៍​ដូច​បច្ចុប្បន្ន​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កិ​តិ្ដ​យស​ សមា​គ​នារី​កម្ពុជា​ ដើម្បី​សន្ដិភាព​ និង​អភិវឌ្ឍន៍​ លោក​តែងតែ​ផ្តល់​ជំនួយស្មារតី​ និង​សម្ភារៈ​ដល់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​ស្ត្រី​គណៈកម្មាធិការ​ជាតិ​លើកកម្ពស់​សីលធម៌​សង្គម​ តម្លៃ​ស្ត្រី​ខ្មែរ​ និង​គ្រួសារ​ខ្មែរ​ ព្រមទាំង​លើកទឹកចិត្ដ​ដល់​នារី​ នៅ​គ្រប់​បណ្ដា​ក្រសួង​ មន្ទីរ​ អង្គភាព​ ពាក់ព័ន្ធ​នានា​ ឲ្យ​មាន​តម្លៃ​ និង​មាន​លទ្ធភាព​បំពេញភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ ។​

​មិនតែប៉ុណ្ណោះ​សម្តេច​កិ​តិ្ដ​ព្រឹទ្ធ​បណ្ឌិត​ បាន​ដើរតួ​យ៉ាង​សំខាន់​ និង​សកម្ម​បំផុត​ ក្នុង​ការងារ​អភិវឌ្ឍន៍​ស្ត្រី​រួម​មានការ​បង្កើត​តំបន់​អភិវឌ្ឍន៍​ស្ត្រី​ខ្មែរ​ជា​ច្រើន​ ដើម្បី​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ​ ការ​ថែ​រទាំ​សុខភាព​ ការ​ផ្តល់​កិច្ចការ​គាំពារ​ និង​ការ​ជួយ​ដោះស្រាយ​ទុក​លំបាក​ផ្សេងៗ​ទៀត​ ដល់​ស្ត្រី​ទីទាល់​ក្រ​ និង​ស្ដ្រី​ងាយ​រង​គ្រោះ​ ហើយ​លើស​ពី​នេះ​ ទៅ​ទៀត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ និង​សម្តេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ ក៍បាន​លើកតម្កើង​ផ្តល់​កិត្តិយស​ ដល់​ស្ត្រី​កាន់តែ​ខ្ពស់​នៅ​ក្នុង​កិច្ច​ការងារ​នយោបាយ​,​ សេដ្ឋកិច្ច​,​ វប្បធម៌​,​ ពាណិជ្ជកម្ម​,​ ឧស្សាហកម្ម​,​ ក​សិស​កម្ម​ និង​ទេសចរណ៍​ថែម​ទៀត​ផង​ ៕​ សំរិត​

v5

z1

zx3


ចែករំលែក៖