ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបង្ហាញពីកីឡា៥ប្រភេទចេញទៅអាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិជនពិការ កម្ពុជាក៏ដូចជាគណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជា បានត្រៀមលក្ខណសម្បត្ដិ រួចជាស្រេចអស់ហើយក្នុងការបញ្ជូន អត្ដពលិកកីឡាប៉ារ៉ាឡាំពិកកម្ពុជា(ជន ពិការ) ប្រមាណ៧ប្រភេទកីឡា ប៉ុន្ដែអ្វី ដែលត្រូវរាំងស្ទះនោះគឺកង្វះថវិកាសម្រាប់ ចុះឈ្មោះឱ្យកីឡាករកីឡាការិនីខណៈការចុះឈ្មោះក៏ខិតជិតដល់ពេលបិទបញ្ជី ហើយដែរ ។ ចំណែកឯបញ្ហាមួយទៀត គឺម្ចាស់ផ្ទះសិង្ហបុរីមិនយល់ព្រមដាក់ បញ្ចូលប្រភេទកីឡាបាល់ទះអង្គុយនិង កីឡាបាល់បោះនារីដែលកំពុងហ្វឹកហាត់ នៅឯខេត្ដបាត់ដំបងឱ្យចូលរួមប្រកួតនោះ ទេ។

ចំពោះការខកខានមិនអាចបញ្ជូន អត្ដពលិកកីឡាជនពិការកម្ពុជាទាំង២ ប្រភេទខាងលើនេះចេញទៅចូលរួម ប្រកួតក្នុងព្រឹត្ដិការណ៍កីឡាប្រចាំតំបន់ ឬហៅថាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅប្រទេសសិង្ហបុរីនោះគឺគណៈកម្មាធិ ការជាតិប៉ារ៉ាឡាំពិកកម្ពុជានៅសល់តែកីឡាចំនួន៥ប្រភេទទៀតប៉ុណ្ណោះគឺប្រភេទ កីឡា អត្ដពលកម្ម,ហែលទឹក,ប៊ូលីង្ប បាញ់កាំភ្លើង និងកីឡាជិះរទេះ។

ទន្ទឹមនឹងការខកខាននេះដែរលោក យី វាសនា អគ្គលេខាធិការគណៈកម្មា ធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៥នៅមជ្ឈមណ្ឌលជនពិការកម្ពុជាថា បើទោះបីកីឡាករ កីឡាការិនីជន ពិការរបស់យើង២ប្រភេទមិនអាចបញ្ជូន ទៅចូលរួមប្រកួតបានក៏ដោយប៉ុន្ដែយើងក៏នៅមានកីឡាចំនួន៥ប្រភេទផ្សេងទៀត ដែលអាចត្រូវបញ្ជូនទៅចូលរួមប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី៨នេះបានមាន ដូចជាប្រភេទកីឡាអត្ដពលកម្ម កីឡា ហែលទឹក ប៊ូលីញ បាញ់កាំភ្លើង និងកីឡា ជិះរទេះដែលមានអត្ដពលិកសរុប៣៣ នាក់និងប្រតិភូដឹកនាំកីឡាករកីឡាការិនី១៣នាក់។

លោកបានបន្ដទៀតថា នៅក្នុងចំណោម កីឡាទាំង៥ប្រភេទខាងលើនេះមានកីឡា២ប្រភេទដែលមានកីឡាករពិការតឿ ២នាក់គឺកីឡាករហែលទឹកម្នាក់និងកីឡា ករអត្ដពលិកម្នាក់ដោយពួគគាត់មាន កម្ពស់៤៥ទីម៉ែត្រគឺចាប់វាស់ពីចំណុចចុងជើងដល់ចុងម្រាមដៃដែលលើក ឡើងទៅលើត្រង់ ។ រីឯប្រភេទកីឡាបាញ់ កាំភ្លើងមាន២នាក់ដែរស្ថិតនៅក្នុង ប្រភេទ SH10 នោះពួកគាត់អាចបាញ់ អង្គុយក៏បានបាញ់ឈរក៏បានអ្វីដែល ពិសេសគឺពួកគាត់ជាអតីតយុទ្ធជនពិការ រងគ្រោះដោយគ្រាប់មីនក្នុងសម័យ សង្គ្រាមប៉ុន្ដែត្រូវជួបផលលំបាកក្នុងហ្វឹកហាត់ដោយគ្មានទីតាំងសម្រាប់ហ្វឹក ហាត់បាញ់ជាក់ស្ដែងលើទីលាន។

លោក យី វាសនា បានបន្ដទៀតថា បច្ចុប្បន្នគណៈកម្មាធិការជាតិប៉ារ៉ាឡាំ ពិកកម្ពុជា កំពុងតែជួបការលំបាកនោះ គឺដូចជាទី១សំណើសុំថវិកាគោលការណ៍ ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បី យកទៅបង់ថ្លៃសិទ្ធិចូលរួមប្រកួតខណៈ ដែលគណៈកម្មការរៀបចំការប្រកួតកីឡា ប៉ារ៉ាឡាំពិក អាស៊ីក៏ជិតដល់ពេលបិទ បញ្ជីចុះឈ្មោះអត្ដពលិកហើយដែរទី២ លំបាកក្នុងការធ្វើលិខិតឆ្លងដែនហាក់ បីដូចជាមិនសូវបានការយកចិត្ដទុក ដាក់ពីមន្ដ្រីនាយកដ្ឋាននោះសោះចំពោះកីឡាជនពិការរបស់យើង។

គួររំលឹកថា គណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អត្ដពលិកកីឡាជនពិការកម្ពុជា ក៏ធ្លាប់ដណ្ដើមបានមេដាយពីព្រឹត្ដិការណ៍កីឡាអាស៊ានហ្គេមលើកទី៧ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ាផងដែរក្នុងនោះ មានមេដាយមាស៤គ្រឿង មេដាយ ប្រាក់១១គ្រឿងនិងមេដាយសំរឹទ្ធិ១៧គ្រឿង ៕ សារីម

លោក យី វាសនា

លោក យី វាសនា បង្ហាញដៃកីឡាការ

សកម្មភាពហ្វឹកហាត់របស់ក្រុមជនពិការ


ចែករំលែក៖