ព័ត៌មានទាន់ហេតុការណ៍៖

តារាល្បីៗរបស់ចិនប្រមូលប្រាក់បានរាប់សែនដុល្លារជួយដល់ជនរងគ្រោះដោយការផ្ទុះនៅទីក្រុង Tianjin

ចែករំលែក៖

តារាល្បីៗនៅក្នុងប្រទេសចិននិងហុងកុងបានប្រមូលប្រាក់ជួយដល់ជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះយ៉ាងខ្លាំងនៅទីក្រុង Tianjin ដែលមានកម្លាំងផ្ទុះស្មើនឹង រំសេវ TNT ២៤តោន ឬស្មើគ្រាប់បែក បរមាណូមួយគ្រាប់ដែលអាមេរិកទម្លាក់ នៅប្រទេសជប៉ុន។ ការបំផ្ទុះនោះបាន បំផ្លាញទ្រព្យសម្បត្ដិ និងអាយុជីវិតជា ច្រើន ។

នៅក្នុងពិធីបង្ហាញខ្សែភាពយន្ដថ្មី ស្នេហ៍ទី៣តារាល្បីៗនៅក្នុងខ្សែភាពយន្ដដូចជា Song Seung Heon បានបង្ហាញ ការសោកសៅនិងបួងសួងដល់វិញ្ញាណ ក្ខន្ធជនរងគ្រោះឱ្យទៅកាន់សុគតិភព ។ ការផ្ទុះនេះបានកើតឡើងកាលពីថ្ងៃទី១២ខែសីហានៅ Tianjin ធ្វើឱ្យពលរដ្ឋនៅ ក្នុងប្រទេសចិននិងនៅលើពិភពលោកទាំង មូលមានការតក់ស្លុតយ៉ាងខ្លាំង ។ សហ គមន៍អន្ដរជាតិបានបានចូលរួមរំលែក ទុក្ខដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ ផ្ទុះជាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្ដិសាស្ដ្រប្រទេសចិន ។ ក្នុងពេលជាមួយគ្នានោះ ដែរក្រុមតារា C-Biz បានរួមគ្នាបរិច្ចាគ ប្រាក់ជាច្រើនជួយដល់ជនរងគ្រោះ ។

តារាស្រីដ៏ល្បីល្បាញមួយរូបក្នុង ចំណោមតារានៅក្នុងប្រទេសចិននាង Bingbing បានចំណាយប្រាក់១ពាន់លាន យេនស្មើ២០ម៉ឺនដុល្លារដល់គ្រួសារជន រងគ្រោះ ពិសេសក្រុមពន្លត់អគ្គិភ័យ ដែលបានពលីជីវិតពេលបំពេញការងារ។ ក្នុងពេលនេះដែរមិត្ដប្រុសរបស់នាងគឺ តារាសម្ដែង LiShen ក៏បានចំណាយ ប្រាក់៥សែនយេនស្មើ១០ម៉ឺនដុល្លារជួយដល់ជនរងគ្រោះផងដែរ ។

ក្នុងពេលជាមួយគ្នានេះគូស្នេហ៍ Huang Xiaoming–Angelababy បាន ចំណាយប្រាក់២លានយេន ស្មើ៣០ម៉ឺន ដុល្លារជួយដល់គ្រួសារក្រុមពន្លត់អគ្គិ ភ័យស្លាប់នៅក្នុងហេតុការណ៍នោះ ។

ចំណែកកំពូលតារាវាយតប់លោក ចាកគីចាន់ (ឈិនឡុង) កាលពីរសៀល ថ្ងៃទី១៣ ខែសីហា បានប្រកាសជួយ ដល់គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះខាងលើនូវទឹកប្រាក់៣លានយេន ស្មើ៥០ម៉ឺនដុល្លារ ។ ការបរិច្ចាគលើក នេះមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ក្រុមតារានៅក្នុងប្រទេសចិន ។ បន្ទាប់ពីតារាល្បីៗលំដាប់ពិភពលោក នៅមានតារានៅក្នុងស្រុកមួយចំនួនក៏បាន បរិច្ចាគប្រាក់ផ្ទាល់ខ្លួនជាច្រើនជួយដល់ គ្រួសារជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះខាង លើនោះ ៕

1-1151

2-1151

5-1151

a-1152

1439518077-15


ចែករំលែក៖