ព័ត៌មានទាន់ហេតុការណ៍៖

ពូចាប់រំលោភក្មួយស្រីនៅក្នុងផ្ទះត្រូវសមត្ថកិចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពចាប់រំលោភក្មួយស្រីខ្លួនពីរយប់ផ្ទួនៗគ្នា ខណៈដែលមនុស្សចាស់អត់នៅ គឺនៅយប់ថ្ងៃទី១២ និងយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនេះមានឈ្មោះឈ្មោះប៉ែន សុធី អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងទៀតថា នៅយប់ថ្ងៃទី១២ ខែសីហា ជនសង្ស័យបានឈ្លោះគ្នាជាមួយប្រពន្ធ រួចដើរមកដេកផ្ទះម្តាយនៅក្នុងភូមិកើតហេតុខាងលើ ។ ក្នុងយប់នោះកុមារីរងគ្រោះក៏បានមកដេកលេងជាមួយយាយ ដែលត្រូវជាម្តាយជនសង្ស័យខាងលើនេះដែរ។ ពេលយប់ឡើង ជនសង្ស័យក៏បានចាប់រំលោកក្មួយស្រីខ្លួនឯងតែម្តង ដោយពុំមានអ្នកណាដឹងនោះទេ ស្រាប់តែនៅយប់ថ្ងៃទី១៣ ខែសីហា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភម្តងទៀត ។ ក្រោយមកទើបក្រុមគ្រួសារក្មេងស្រីដឹង ហើយបានប្តឹងសមត្ថកិច្ចអោយចាប់ខ្លួននៅថ្ងៃទី១៤ខែ ខែសីហា ឆ្នាំតែម្តង ។

នៅពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យដើម្បីយកចម្លើយ កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាកាចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕ ចន្ថា

DSC09394


ចែករំលែក៖