ព័ត៌មានទាន់ហេតុការណ៍៖

បើកការដ្ឋានស្ថាបនាផ្លូវនិងដាក់លូ មួយខ្សែក្នុងសង្កាត់ស្វាយប៉ាក

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌឫស្សីកែវដឹក នាំដោយលោក ធុយ សុខន អភិបាលនៃ គណៈអភិបាលខណ្ឌរួមដំណើរមានលោក វ៉ាន់ សាលី ប្រធានប្រឹក្សាខណ្ឌ លោក កូប ស្លេះ អភិបាលរងខណ្ឌ ព្រមទាំងមន្ដ្រី ក្រោមឱវាទជាច្រើនរូបបានបើកការ ដ្ឋានស្ថាបនាផ្លូវមួយខ្សែ និងដាក់ប្រព័ន្ធ លូរំដោះទឹក ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ក្នុងពិធីខាងលើនេះមានការចូលរួម ពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែល មានទីលំនៅជុំវិញផ្លូវនឹងផ្លូវដែលត្រូវ បើកការដ្ឋាននេះ ។

លោក ធុយ សុខន អភិបាលខណ្ឌ ឫស្សីកែវបានថ្លែងថា ខណ្ឌឫស្សីកែវ កាលពីដើមឡើយគឺជាខណ្ឌជាយក្រុង ប៉ុន្ដែខណ្ឌឫស្សីកែវរបស់យើងសព្វថ្ងៃ មិនមែនដូចពីមុននោះទេ ហើយមាន ការអភិវឌ្ឍរាល់ហេដ្ឋារចនាសម្ព័ន្ធស្ទើរ គ្រប់សង្កាត់ក្នុងមូលដ្ឋាន ។ ហេដ្ឋារចនា សម្ព័ន្ធទាំងនេះទើបធ្វើឱ្យខណ្ឌឫស្សីកែវ មានការទាក់ទាញខ្លាំងចំពោះអ្នកវិនិ យោគចូលមកវិនិយោគផ្នែកសាងសង់ លំនៅឋានគ្រប់ប្រភេទរីកដុះដាលយ៉ាង ឆាប់រហ័យគួរជាទីកត់សម្គាល់ ។ ប៉ុន្ដែ សមិទ្ធផលដែលមានសារសំខាន់នេះនៅ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការប្រើ ប្រាស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូល ដ្ឋាននៅឡើយ ដូច្នេះហើយទើបថ្ងៃនេះ រដ្ឋបាលខណ្ឌឫស្សីកែវ និងក្រុមប្រឹក្សា សង្កាត់ស្វាយប៉ាករៀបចំពិធីបើកការដ្ឋាន គម្រោងស្ថាបនាប្រព័ន្ធលូរំដោះទឹកមួយ គម្រោង និងគម្រោងផ្លូវចាក់បេតុង៤ គម្រោង ក្នុងនោះគម្រោងមូលនិធិខណ្ឌ ២គម្រោង និងគម្រោងមូលនិធិសង្កាត់ គម្រោង ។
លូដែលដាក់ដើម្បីរំដោះទឹកមាន ប្រវែង៦០៤ម៉ែត្រ មុខកាត់ទំហំ០,៨ ម៉ែត្រ និងផ្លូវបេតុ១ខ្សែមានប្រវែង ៤៥៧ម៉ែត្រ ទទឹង៤ម៉ែត្រ ដែលរៀបចំ បើកការដ្ឋាននៅពេលនេះ ។

លោកអភិបាលខណ្ឌបញ្ជាក់ថា មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺមានការ អភិវឌ្ឍ ហើយសូមឱ្យបងប្អូនយល់ និង គិតពិចារណាដោយខ្លួនឯង កុំជឿតាមការ ញុះញង់របស់គេ យើងឃើញជាក់ស្ដែង ហើយអ្នកណាធ្វើ អ្នកណាមិនធ្វើ ៕ អារុណរះ

bchan (1)

bchan (2)


ចែករំលែក៖