ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនទៅកម្សាន្ដនៅប្រាសាទព្រះវិហារវិញហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោក BILL LONG- HURST ឯកអគ្គរាជទូតតែងតាំងថ្មីនៃ ចក្រភពអង់គ្លេសបានប្រកាសថា ស្ថាន ទូតចក្រភពអង់គ្លេសនឹងដកបម្រាមរបស់ ខ្លួនចេញវិញដោយអនុញ្ញាតឱ្យពលរដ្ឋ អង់គ្លេសទៅកម្សាន្ដនៅតំបន់ប្រាសាទ ព្រះវិហារវិញហើយដោយកាលពីមុន មិនទុកចិត្ដចំពោះស្ថិរភាពនិងសុវត្ថិ ភាពនៅក្នុងតំបន់នោះ ខណៈដែលតំបន់ ប្រាសាទព្រះវិហារមានជម្លោះព្រំដែន រវាងកម្ពុជា-ថៃកាលពីឆ្នាំ២០០៨ ។ ប៉ុន្ដែឥឡូវបម្រាមនោះបានដកចេញវិញហើយបន្ទាប់ឃើញស្ថានភាពព្រំដែន ប្រទេសទាំង២កម្ពុជានិងថៃមានស្ថានភាព ល្អប្រសើរឡើងវិញនោះហើយភ្ញៀវទេសចរចក្រភពអង់គ្លេសអាចទៅកម្សាន្ដ បានធម្មតា ។

នេះបើយោងតាមប្រសាសន៍របស់ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ដែលថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍នឹងលោក BILL LONGHURST ឯកអគ្គរាជទូត តែងតាំងថ្មីរបស់ចក្រភពអង់គ្លេសប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥នៅទីស្ដីការក្រសួង ។

លោករដ្ឋលេខាធិការបានឱ្យដឹងទៀតថា នៅក្នុងជំនួបនោះលោករដ្ឋមន្ដ្រី ក្រសួងទេសចរណ៍មានប្រសាសន៍ប្រាប់ ឯកអគ្គរាជទូតថ្មីរបស់ចក្រភពអង់គ្លេសអំពីស្ថានភាពទូទៅថា កម្ពុជាទទួលបាន សុខសន្ដិភាពគ្រប់វិស័យក្នុងនោះវិស័យ ទេសចរណ៍ដែលជាវិស័យអាទិភាពមួយ នោះបាននិងកំពុងមានការរីកចម្រើនគួរ ឱ្យកត់សម្គាល់ដោយក្នុងឆ្នាំ២០១៤កន្លង ទៅកម្ពុជាទទួលបានចំនួនភ្ញៀវទេសចរ ប្រមាណជា៤លានកន្លះក្នុងនោះមាន កំណើន៧ភាគរយហើយសម្រាប់រយៈ ពេល៦ខែដើមឆ្នាំ២០១៥នេះកម្ពុជាទទួលបានចំនួនភ្ញៀវទេសចរមកកម្សាន្ដចំនួន២លានកន្លះដែលកើនបានជាង៤,៦ភាគ រយបន្ថែមទៀត ។

លោក ទិត ចន្ថា បានបន្ថែមថា លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះ ភ្ញៀវចក្រភពអង់គ្លេសដែលមកកម្សាន្ដនៅកម្ពុជាកាលពីឆ្នាំ២០១៤នោះមាន ចំនួនរហូតដល់ជាង១៣ម៉ឺននាក់ដែលមាន កំណើនប្រមាណជា៤ភាគរយហើយក្នុងឆ្នាំ២០១៥នេះនៅតែមានកំណើនបន្ដ ដោយក្នុងរយៈពេល៦ដើមឆ្នាំ២០១៥ភ្ញៀវទេសចរមកពីចក្រភពអង់គ្លេសមាន ចំនួនជិត៨ម៉ឺននាក់បន្ថែមទៀតដែល ចំនួននេះនឹងបន្ដកើនឡើងទៅមុខទោះបីជាចំនួនភ្ញៀវមកពីអឺរ៉ុបមានចំនួនថយចុះក៏ដោយក៏ភ្ញៀវទេសចរមកពីចក្រភពអង់គ្លេសមានចំនួនកើនឡើងដែរ ។

ក្នុងនោះដែរកម្ពុជាគ្រោងនឹងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមទៀតដោយ គ្រោងនៅក្នុងឆ្នាំ២០២០និងទទួលភ្ញៀវ ទេសចរ៧លាននាក់ ហើយកម្ពុជាមាន ផែនការអភិវឌ្ឍន៍ជាច្រើនមិនមែនត្រឹមតែតំបន់សៀមរាបអង្គរដ៏ល្បីល្បាញ ប៉ុណ្ណោះទេនៅមានតំបន់ឆ្នេររបស់យើងដូចជាខេត្ដកំពត ខេត្ដព្រះសីហនុ ខេត្ដ កែប ខេត្ដកោះកុង ខេត្ដភូមិភាគឦសាន្ដ ដែលជាតំបន់ផ្សោតនិងទេសចរណ៍សហគមន៍ជាដើម ។

លោក ទិត ចន្ថា បានបញ្ជាក់ថា លោក BILL LONGHURST ក៏បាន លើកឡើងកោតសរសើរអំពីការវិវត្ដរីក ចម្រើនផ្នែកវិស័យទេសចរណ៍មានការ រីកចម្រើនខ្លាំងដូចជាខេត្ដសៀបរាបនិងតំបន់ឆ្នេរ ។ លោកបញ្ជាក់ទៀតថា លោក BILL LONGHURST ឯកអគ្គ រាជទូតថ្មីចក្រភពអង់គ្លេសប្រចាំកម្ពុជា នឹងបន្ដជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ព្រះរាជាណាចក្រកម្ពុជាទៅកាន់ ពិភពលោកនិងចក្រភពអង់គ្លេស ៕ ហេង សូរិយា

g0u9p20f


ចែករំលែក៖