ព័ត៌មានទាន់ហេតុការណ៍៖

(វិភាគព័ត៌មានអន្តរជាតិ)៖ គម្រោងទប់ទល់ជាមួយចិនរបស់ជប៉ុននៅអាស៊ីប៉ាស៊ីហ្វិក

ចែករំលែក៖

កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសហើយប្រឆំាងនឹង ប្រទេសណាដែលរដ្ឋាភិបាលទីក្រុងតូក្យូ ចាត់ទុកថា មានឥរិយាបថចងគំនុំគំកួន ជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន ។

កាលពីខែកក្កដាឆ្នាំ២០១៥ជាពេល វេលា“មាសប្រាក់”ជាការផ្លាស់ប្ដូរទ្រង់ ទ្រាយធំរបស់ជប៉ុនក្នុងការអនុវត្ដគោលនយោបាយការបរទេស និងការពារជាតិ ។

រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែទម្រង់ ទ្រឹស្ដីយោធា ដោយអនុញ្ញាតឱ្យប្រើប្រាស់ កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅបរទេស ក្រោយរយៈពេលជាច្រើនឆ្នាំ ដែលបាននៅស្ងៀម ហើយពេលនេះជប៉ុន ក៏បានទាមទារប្រជុំកោះគូរីលផងដែរ។ ទន្ទឹមនឹងនេះក្រោមការជួយជ្រោមជ្រេង ពីអាមេរិកទីក្រុងតូក្យូកំពុងតែឡើង គម្រោងទប់ទល់ជាមួយចិនពេលមាន សង្គ្រាមកើតឡើង ដោយសារតែវិវាទ ប្រជុំកោះសេនកាគូ។

បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្ដហោះបញ្ជាប្រកាសអាសន្នបន្ទាន់ ប្រភេទE-2Cចំនួន១៣គ្រឿង និងយន្ដ ហោះយុទ្ធសាស្ដ្រ E-767 «AWACS»ជា ច្រើនគ្រឿងទៀត។ នៅពេលនេះជប៉ុន បានបង្កើនចំនួនទាហានអាកាសសម្រាប់ វាយលុកពីលើដែនអាកាសរហូតដល់ ៥០០ទៅ៨០០កងពលដែលមានសមត្ថ ភាពត្រួតពិនិត្យនៅលើដែនអាកាស យ៉ាងល្អជាងកម្លាំងទាហានប្រទេសដទៃ ទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេស គឺប្រទេសចិន។
តាមការប្រកាសរបស់ក្រសួងការពារ ជាតិអាមេរិកបានឱ្យដឹងថា ដើម្បីអនុវត្ដ នូវគម្រោងខាងលើ ជប៉ុនត្រូវចំណាយ ប្រាក់យ៉ាងតិច៤០,៣ពាន់លានដុល្លារ សម្រាប់ផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រ ក្នុង គម្រោង26DD និងទិញយន្ដហោះផលិត ដោយប្រទេសក្នុងតំបន់អឺរ៉ុបឬអាមេរិក ប្រភេទ KC-46A របស់ក្រុមហ៊ុនប៊ូអ៊ីង ឬAirbus A330MRTជាដើម។

ពេលថ្មីៗនេះកម្លាំងទាហានអាកាសជប៉ុនបានដាក់ឱ្យប្រើប្រាស់យន្ដហោះ ចម្បាំង៤គ្រឿងប្រភេទKC-767J អាច ចាក់សំាងនៅលើដែនអាកាសសម្រាប់ វាយលុកទៅលើគោលដៅដែលបាន កំណត់ក្នុងរយៈចម្ងាយផ្លូវឆ្ងាយ។ ចំណុច ទាំងនោះជួយឱ្យយន្ដហោះចម្បាំងជប៉ុន ហោះហើរបានយូរ និងធ្វើសង្គ្រាមនៅលើ ដែនអាកាសទប់ទល់ជាមួយយន្ដហោះ ចម្បាំងចិន។ មិនត្រឹមតែនៅលើដែន សមុទ្រចិនភាគខាងកើតនោះឡើយ គឺ អាចទៅចូលរួមនៅក្នុងដែនសមុទ្រចិន ភាគខាងត្បូងជួយដល់ប្រទេសហ្វីលីពីន ទៀតផង។ មួយវិញទៀត ការចូលរួមនៅក្នុង សមរភូមិមាន២ទៅ៣កងពល អាចបង្ក ផលលំបាកយ៉ាងខ្លាំងដល់យន្ដហោះចម្បាំង របស់ចិន J-10A ឬ Su-27SKM។

តាមការវាយតម្លៃរបស់ក្រុមអ្នកឯ កទេសយោធា ភាគច្រើនយន្ដហោះ ចម្បាំងរបស់ចិនមិនបានបំពាក់ប្រព័ន្ធ រ៉ាដា និងប្រព័ន្ធបញ្ជាអាវុធនោះឡើយ។ ចំណែកជប៉ុនវិញក្នុងរយៈពេល២០ឆ្នាំ កន្លងមកមានយន្ដហោះចម្បាំងF-2A បានបំពាក់ប្រព័ន្ធរ៉ាដា និងអង់តែនបញ្ជា អាវុធពីចម្ងាយ។

លើសពីនេះទៅទៀត ការដាក់ឱ្យប្រើ ប្រាស់យន្ដហោះចម្បាំងបន្ថែមនិងកិច្ច សហការគ្នាបានល្អរបស់កម្លាំងទាហាន អាកាសជប៉ុននិងអាមេរិក នៅពេល មានសង្គ្រាមកើតឡើងយន្ដហោះចម្បាំង ទាំងនោះនឹងទៅជួបជុំគ្នានៅតំបន់ឆ្ងាយ នៃសមុទ្រប៉ាស៊ីហ្វឹក ដើម្បីកំណត់គោល ដៅក៏ដូចជាសួរនាំគ្នាពីយុទ្ធសាស្ដ្រវាយ លុក។

កម្លាំងទាហានជើងទឹកអាមេរិក និង កម្លាំងការពាររបស់ជប៉ុនអាចចូលរួម ព្រមគ្នានៅក្នុងសង្ក្រាមជាមួយចិនពេលកើតឡើង។ ប្រទេសទាំងពីរមានកម្លាំង សព្វាវុធទំនើបៗមានសមត្ថភាពខ្ពស់ក្នុង នោះមាននាវាចម្បាំងបំពាក់កាំជ្រួច មីស៊ីលកំពុងតែឈរជើងនៅច្រកផ្លូវ កោះOgasawara និងកោះGuam ។ ច្រកផ្លូវខាងលើ បានកាត់ផ្ដាច់ទិសដៅ យុទ្ធសាស្ដ្ររបស់ចិននៅភាគខាងកើត ហើយនៅចម្ងាយពីចិនជាង២៣០០គីឡូ ម៉ែត្រផុតពីចម្ងាយបាញ់នៃកាំជ្រួចមីស៊ីល DF-21D របស់ចិន ដែលបាញ់បានរយៈ ចម្ងាយតែ១៨០០គីឡូម៉ែត្រប៉ុណ្ណោះ។

នៅឆ្នាំ២០១៦ ជប៉ុនបានឡើងគម្រោង ធ្វើការសាកល្បងហោះហើរជាលើកដំបូង នូវយន្ដហោះចម្បាំងបំបាំងកាយATD-X «Shinshin» ហើយដល់ឆ្នាំ២០២០ជប៉ុន នឹងផលិតជាច្រើនគ្រឿងនូវប្រភេទយន្ដ ហោះបំបាំងកាយខាងលើ។ ទាំងនោះ ហើយបានធ្វើឱ្យជប៉ុនត្រូវតែបង្កើនចំនួនយន្ដហោះសម្រាប់ចាក់សាំងនៅលើ អាកាស។
បច្ចុប្បន្នជប៉នកំពុងប្រកួតប្រជែង សព្វាវុធដោយស្ងាត់ៗជាមួយប្រទេស ចិន តាមរយៈការកែលម្អ អភិវឌ្ឍន៍ សព្វាវុធទំនើបៗសម្រាប់កម្លាំងទាហានអាកាសប្រឆាំងនឹងនាវាមុជទឹករបស់ ចិនដែលមានចំនួនច្រើនកំពុងធ្វើសកម្មភាពទាំងនៅដែនសមុទ្រចិនភាគខាងត្បូង និងភាគខាងកើត។ អាវុធរបស់ជប៉ុន ត្រូវបានគេវាយតម្លៃថា មានភាពទំនើប ជាអាវុធរបស់ចិន។

កន្លងមកមន្ទីរបញ្ចាកោណអាមេរិក បានឯកភាពលក់ឱ្យកម្លាំងទាហានជើងទឹក ជប៉ុននូវប្រព័ន្ធបញ្ជាការព័ត៌មានវាយលុកAegis ចំនួន៨គ្រឿងជាមួយនឹង កាំជ្រួចមីស៊ីលStandard Missile-3 ។ ជាមួយនឹងការទិញបន្ថែមនេះមានន័យ ថាជប៉ុនត្រូវផលិតនាវាចម្បាំង៨គ្រឿង ទៀតសម្រាប់បំពាក់កំាជ្រួចមីស៊ីល។
ជប៉ុនគ្មានផលប្រយោជន៍អ្វីនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ដែល ជាតំបន់កំពុងតែមានវិវាទរវាងចិន វៀត ណាមនិងហ្វីលីពីន។ ប៉ុន្ដែជប៉ុនចាំបាច់ ត្រូតែលូកដៃរារាំងឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះក៏ដូចជានៅលើពិភពលោក។

សកម្មភាពកែទម្រង់ប្រព័ន្ធយោធា របស់នាយករដ្ឋមន្ដ្រីជប៉ុនស៊ីនហ្សូអាបេ ពិសេសគឺការកែទម្រង់រដ្ឋធម្មនុញ្ញអនុ ញ្ញាតឱ្យកម្លាំងទាហានជប៉ុនអាចចូល រួមធ្វើសង្គ្រាមនៅក្រៅប្រទេសបានដោយ ស្វ័យប្រវត្ដិមិនមែនជាទាហានការពារ ដូចកាលពីមុនឡើយ។ ប៉ុន្ដែការកែទម្រង់ នោះត្រូវបានអតីតនាយករដ្ឋមន្ដ្រីជប៉ុន៥រូបប្រឆាំង ហើយស្នើដល់លោក អាបេ ដកច្បាប់នោះវិញជាបន្ទាន់។ អតីត នាយករដ្ឋមន្ដ្រីទាំង៥រូបនោះ មានលោក ម៉ូរីហ៊ីរ៉ូ ហូសូកាវ៉ា, ត្សូតូមុ ហាតា, តូមីអ៊ីជី មួរ៉ាយ៉ាម៉ា, យូគីយ៉ូ ហាតូយ៉ាម៉ា និង ណាអូតូ ខាន់ បានសម្ដែងការព្រួយ បារម្ភដូចៗគ្នាចំពោះសេចក្ដីព្រាងច្បាប់ ថ្មីស្ដីសន្ដិសុខជាតិ។ ក្នុងចំណោមអតីតនា យករដ្ឋមន្ដ្រីទាំង ៥រូបនោះ លោក ហូសូ កាវ៉ា បានចេញមុខរិះគន់ចំៗ ទៅលើរដ្ឋាភិ បាលរបស់លោក អាបេ ថា មិនបានគោរព ឱ្យពេញលេញចំពោះរដ្ឋធម្មនុញ្ញរបស់ ជាតិឡើយ ដែលនឹងអនុញ្ញាតឱ្យកងកម្លាំង ស្វ័យការពាររបស់ជប៉ុន មានសិទ្ធិប្រមូល ផ្ដុំកងកម្លាំងរបស់ខ្លួនឡើងវិញ តាមការ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេស ៕

22

11


ចែករំលែក៖