ព័ត៌មានទាន់ហេតុការណ៍៖

មុនការចុះឆែកឆេរភូមិគ្រឹះសង្ស័យលាក់ហុង សុខហួរ កំពុងសម្ងំលាក់ខ្លួន ស្រាប់តែមានវត្តមានរបស់ភរិយាជិះរថយន្តយកឯកសណ្ឋានខោអាវសមាជិកព្រឹទ្ធសភាមកឲ្យ

ចែករំលែក៖

ភ្នំពេញ៖ ទន្ទឹមនឹងសមត្ថកិច្ចជាច្រើនបានឡោមព័ទ្ធភូមិគ្រឹះលេខ១០៦អា ផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្រាប់តែនៅវេលាម៉ោង៥និង៣០នាទីព្រឹក បែរជាមានវត្តមានភរិយា លោក ហុង សុខហួរ ជាមួយនឹងអ្នកបើកបររថយន្តម្នាក់ទៀតជិះរថយន្តម៉ាកឡងឡង់គ្រីស័រ ពណ៍ខ្មៅ ៥៧០ ពាក់ស្លាកលេខ ព្រឹទ្ធសភា៣ ២.០៥៨ ដើម្បីយកខោអាវមកឲ្យស្វាមីរបស់ខ្លួន ហើយក៏ត្រូវបានសមត្ថកិច្ចសាកសួរ និងសំណូមពរឲ្យភរិយារបស់គាត់ ត្រូវប្រាប់ទៅកាន់លោកហុង សុខហួរ ត្រូវចេញមុខឆ្លើយបំភ្លឺចំពោះសមត្ថកិច្ចមុនការឆែកឆេរនេះ ។

ភរិយារបស់គាត់ បានឆ្លើយតបទៅកាន់លោកជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញថា ស្វាមីរបស់គាត់បានចេញលិខិតជាសាធារណៈរួចហើយថា គាត់នឹងចូលខ្លួនមកបំភ្លឺ ។

ព្រឹត្តិការណ៍នេះផងដែរ ដឹកនាំដោយព្រះរាជអាជ្ញារង សៀង សុខ លោកជួន សុវណ្ណ និងមានការចូលរួមពីលោក ឌី វិជ្ជា លោក លី សាវ៉េត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ៕

aa19

aa9

aa4


ចែករំលែក៖