ព័ត៌មានទាន់ហេតុការណ៍៖

លោកអាំង មាលតី បញ្ជូនដល់សាលាដំបូងខេត្តកណ្តាលនៅវេលាម៉ោង១រសៀល ថ្ងៃទី១៦ សីហា

ចែករំលែក៖

ខេត្តកណ្តាល៖ ប្រភពព័ត៌មានច្បាស់ការណ៍បានរាយការណ៍ថា លោកអាំង មាលតី ត្រូវបញ្ជូនទៅដល់សាលាដំបូងខេត្តកណ្តាលនៅវេលាម៉ោង១រសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ដើម្បីឲ្យតុលាការសាកសួរពាក់ព័ន្ធជាមួយអំពើពុករលួយកាលពីនៅមានតួនាទី និងតំណែង ។

លោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនដោយសង្ស័យពីបទប្រព្រឹត្តអំពើពុករលួយ ។ ក្រោយការចាប់ខ្លួន ជនសង្ស័យរូបនេះត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលដើម្បីសាកសួរ ៕


ចែករំលែក៖