ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ប៉ា​ សុ​ជាតិ​វង្ស​ សន្យា​ដោះស្រាយ​តាម​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​៨៤​ ភូមិ​ដែល​អត់​ទឹក​ស្អាត​ប្រើប្រាស់​តាម​ដំណាក់កាល​

ចែករំលែក៖

​ភ្នំពេញ​ ៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ នឹង​ដោះស្រាយ​តាម​សំណូមពរ​របស់​បងប្អូន​ប្រជា​ ពលរដ្ឋ​ចំនួន​៨៤​ភូមិ​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ ពោធិ៍​សែន​ជ័យ​ ដែល​ពុំ​ទាន់​មានទឹក​ស្អាត​ប្រើប្រាស់ ​តាម​ដំណាក់កាល​ក្រោយ​ពី​ អាជ្ញាធរ​បាន​ទទួល​សំណូមពរ​របស់​បង​ ប្អូន​នេះ ​រួចរាល់​ហើយ​នោះ​ ។

នេះ​បើ​តាម​ ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ចុះ​ ពិនិត្យ​និង​សម្ភាស​ជាមួយ​ប្រជាពលរដ្ឋ​ ថ្លៃ​ប្រើប្រាស់​ទឹក​ដល់​អ្នក​ជួល​បន្ទប់​ផ្ទះ​ ជួល​ដែល​មាន​ទីតាំង​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​បាន​យល់​ដឹង​កាន់តែ​ច្បាស់​ថែម​ ទៀត​និង​ទប់ស្កាត់​កុំឱ្យ​មានការ​បង់ថ្លៃ​ លើស​កំណត់​ជា​ផ្លូវការ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​ ១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​សង្កាត់​ ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

លោក​ ហែម​ ដា​រិ​ទ្ធ​ អភិបាល​ខណ្ឌ​ ពោធិ៍​សែន​ជ័យ​បានឱ្យ​ដឹង​ថា​ កម្លាំង​ពល​ កម្ម​(​កម្មករ​កម្មការិនី​)​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​មក​ពី​បណ្ដា​ខេត្ដ​ទូ​ទាំង​ប្រទេស​ កម្ពុជា​ចំនួន​១៩០.០០០​នាក់​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មានផ្ទះ​ជួល​២.៣៥០​ ខ្នង​ផ្ទះ​ និង​មាន​បន្ទប់​ជួល​៣៨.៦៦៩​ សម្រាប់​បងប្អូន​កម្មករ​កម្មការិនី​ជួល​ ស្នាក់​នៅ​ ។​

​តាម​ស្ថិតិ​ប្រើប្រាស់​ទឹក​ស្អាត​តាម​ សង្កាត់​ទាំង​១០​និង​១៤៧​ភូមិ​ ភូមិ​ពុំ​ទាន់​ មានទឹក​ស្អាត​ប្រើប្រាស់​មាន​ចំនួន​៨៤​ ភូមិ​គឺ​មាន​១​សង្កាត់​មានទឹក​ស្អាត​ប្រើ​ ប្រាស់​គ្រប់​ភូមិ​ សង្កាត់​ចំនួន​៦​មានទឹក​ ប្រើប្រាស់​ ប៉ុន្ដែ​ពុំ​ទាន់​គ្រប់​ភូមិ​និង​សង្កាត់​ ចំនួន​៣​ទៀត​(​ភ្លើង​ឆេះ​រទេះ​ បឹង​ធំ​ និង​ ឪឡោក​)​ពុំ​ទាន់​មាន​បណ្ដាញទឹក​ស្អាត​រដ្ឋ​ ប្រើប្រាស់​ទាំងស្រុង​ ។​

​លោក​បន្ដ​ថា​ យោង​តាម​ប្រសាសន៍​ សម្ដេច​តេ​ជោ​បានឱ្យ​អង្គភាព​ស្ថាប័ន​ ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​បណ្ដាញ​ ទឹក​ស្អាត​ផ្ទាល់​នៅ​តាម​បន្ទប់​ជួល​ ហើយ​ យក​ថ្លៃ​ប្រើប្រាស់​ទឹក​ផ្ទាល់​ពី​កម្មករ​ តាម​តម្លៃ​រដ្ឋ​និង​មានការ​ទទួលខុសត្រូវ​ ឆ្លើយ​តប​តាម​តម្រូវការ​របស់​អ្នក​ប្រើ​ ប្រាស់​ ។

​អ្នកស្រី​ ម៉ៅ​ ស៊ី​ណាត​ ជំនួយការ​ឃុំ​ កន្ទោក​ជើង​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រាជ​ ធានី​ភ្នំពេញ​ជួយ​ដោះស្រាយ​បញ្ហា​ទឹក​ ស្អាត​ ព្រោះ​សព្វថ្ងៃ​មិន​មានទឹក​ស្អាត​ ប្រើប្រាស់​ទេ​ប្រើ​តែ​ទឹក​ទិញ​ពី​រថយន្ដ​ ដែល​គេ​ដើរ​ដឹក​លក់​ ។​ អ្នកស្រី​បាន​ បញ្ជាក់​ថា​ “​ផ្ទះ​របស់ខ្ញុំ​មាន​ចម្ងាយ​ពី​បុរី​ ប្រមាណ​១.០០០​ម៉ែត្រ​ ហើយ​ផ្ទះ​ខ្ញុំ​អត់​ ទឹក​ស្អាត​តែ​បុរី​មានទឹក​ស្អាត​ប្រើ​ ដូច្នេះ​ លោក​អភិបាលក្រុង​មេត្ដា​ជួយ​ដោះ​ ស្រាយ​ជា​បន្ទាន់​ផង​”​ ។​

​លោក​ ពៅ​ ដែល​ជា​ម្ចាស់ផ្ទះ​ជួល​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ធ្វើ​ម៉េច​ត​បណ្ដាញ​ ទឹក​ និង​ភ្លើង​ ដោយ​ដាក់កុង​ទ័​រ​ទឹក​ និង​ កុង​ទ័​រ​ភ្លើង​ឱ្យ​ដាច់​ចេញពី​ម្ចាស់ផ្ទះ​ពោល​គឺ​ផ្ទះ​ជួល​បន្ទប់​កម្មករ​មាន​កុង​ទ័​រ​ផ្សេង​ ហើយ​ម្ចាស់ផ្ទះ​មាន​កុង​ទ័​រ​ផ្សេង​ ព្រោះថា​ ដាក់កុង​ទ័​រ​ចូល​គ្នា​កុង​ទ័​រ​តាម​បន្ទប់​ជួល​ អត់​ដើរ​ទេ​ ប៉ុន្ដែ​កុង​ទ័​រ​រួម​ធំ​របស់​ម្ចាស់​ ផ្ទះ​ដើរ​រហូត​ដែល​ជា​ហេតុ​នាំ​ឱ្យ​បង់ខាត​ ច្រើន​ ។​

លោក​បន្ដ​ថា​ “​សូម​រដ្ឋ​ដាក់កុង​ ទ័​រ​ទឹក​និង​ភ្លើង​មេ​ដាច់​ដោយឡែក​ចេញ​ ពី​ម្ចាស់ផ្ទះ​ចង់​ខាត​ចង់​ចំណេញ​ជា​រឿង​ របស់​រដ្ឋ​ម្ចាស់ផ្ទះ​មិន​ទទួលខុសត្រូវ​ទេ​”​។​ លោក​ក៏​បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ ដែល​បាន​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ហើយនឹង​បាន​បន្ថយថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​ទៀត​ ។​

លោក​ ស៊ឹ​ម​ ស៊ី​ថា​ អគ្គនាយក​ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ ថា​ គោលនយោបាយ​របស់​រដ្ឋាករទឹក​ ដែល​កំពុង​តែ​ធ្វើ​គឺ​ក្នុង​មួយ​ឆ្នាំ​ រដ្ឋាករទឹក​ បាន​ពង្រីក​បណ្ដាញទឹក​១៦០​គីឡូម៉ែត្រ​ និង​១៦.០០០​ អតិថិជន​ត្រូវ​ពង្រីក​ ។​ ក្នុង​ ១៦.០០០​អតិថិជន​ត្រូវ​មាន​១.៦០០​ អតិថិជន​ជា​អ្នក​ក្រីក្រ​ ។​

បច្ចុប្បន្ន​នេះ​ រដ្ឋាករទឹក​មាន​រោងចក្រ​ផលិត​ទឹក​ចំនួន​៤​ដែល​មាន​សមត្ថភាព​ផលិត​៤៣​ម៉ឺន​ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ ហើយ​ក្នុង​១​ឆ្នាំ​ រដ្ឋាករទឹក​ផលិត​និង​ចែកចាយ​ទឹក​១៥០​ លាន​ម៉ែត្រគូប​ ។​ បរិមាណ​ទឹក​ដែល​ ផលិត​ចែក​ជូន​នេះ​អត់​គ្រប់គ្រាន់​ទេ​ ព្រោះ​សេចក្ដី​ត្រូវការ​ទឹក​សឹងតែ​កើន​ ឡើង​ទ្វេ​ដង​នៅ​សព្វ​ថ្ងៃនេះ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជ​ ធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ រាជរ​ដ្ឋា​ភិ​ បាល​បាន​យកចិត្ដទុកដាក់​ខ្ពស់​ណាស់​ដល់​ជីវភាព​របស់​កម្មករ​ក្នុង​ការ​បញ្ចុះតម្លៃ​ ទឹក​និង​ភ្លើង​របស់​បងប្អូន​កម្មករ​ និង​ព្រម​ ទាំង​បាន​ដំឡើង​ប្រាក់ខែ​គោល​រហូត​ដល់​ ១២៨​ដុល្លារ​ ដែល​រួម​នឹង​ប្រាក់​ឈ្នួល​អត្ថ​ ប្រយោជន៍​ផ្សេងៗ​បន្ថែម​ទៀត​ ។​ ការ​ធ្វើ​ យ៉ាង​ទទូច​នេះ​គឺ​ក្នុង​ន័យ​ឱ្យ​កម្មករ​បាន​ ទទួល​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​ដោយ​សមធម៌​ ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ ។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​រដ្ឋាករ​ ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នឹង​ដោះស្រាយ​ តាម​សំណូមពរ​របស់​បងប្អូន​ប្រជា​ពល​ រដ្ឋ​ចំនួន​៨៤​ភូមិ​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ដែល​ពុំ​ទាន់​មានទឹក​ស្អាត​ប្រើ​ ប្រាស់​តាម​ដំណាក់កាល​ក្រោយ​ពី​អាជ្ញាធរ​ បាន​ទទួល​សំណូមពរ​របស់​បងប្អូន​នេះ​រួចរាល់​ហើយ​នោះ​ ។​

លោក​បន្ដ​ថា​ តាម​ការ​លើក​ឡើង​ របស់​បងប្អូន​ម្ចាស់ផ្ទះ​ជួល​គ្មាន​បំណង​ យកចំណេញ​លើ​ថ្លៃ​ទឹក​ភ្លើង​នោះ​ទេ​គឺ​បងប្អូន​ចង់បាន​តែ​កម្រៃ​ឈ្នួល​ផ្ទះ​យក​មក​ រំលស់​ទុន​ក្នុង​ការ​សាងសង់​បន្ទប់​ជួល​ ប៉ុណ្ណោះ​ ប៉ុន្ដែ​អ្វី​ដែល​ដំឡើង​ថ្លៃ​នោះ​ ជា​ការ​គ្រោងទុក​សម្រាប់​អ្វី​ដែល​ប៉ះប៉ូវ​ នៃ​ការ​បាត់បង់​ករណី​ទឹក​និង​ភ្លើង​ ដូច្នេះ​ បានជា​មានការ​ដំឡើង​ថ្លៃ​ទឹក​ និង​ភ្លើង​ ដើម្បី​ធានា​ដល់​ការ​បាត់បង់​នោះ​។​

ទឹក​ ដែល​រដ្ឋាករទឹក​លក់​ឱ្យ​ដល់​ម្ចាស់ផ្ទះ​ជួល​ ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​១.០៣០​រៀល​ ក្នុង​មួយ​ម៉ែត្រគូប​ ហើយ​ម្ចាស់ផ្ទះ​ជួល​ ត្រូវ​លក់​ឱ្យ​កម្មករ​តាម​បន្ទប់​ជួល​ក្នុង​ មួយ​ម៉ែត្រគូប​១.២០០​រៀល​ដែល​គិតថ្លៃ​ ខាត​ចំនួន​១០​ភាគរយ​ ។​ ដូចនេះ​ក្នុង​មួយ​ ឆ្នាំ​រដ្ឋាករ​ទឹកបាន​បង់ខាត​ទៅ​លើ​ថ្លៃ​ទឹក​ ប្រមាណ​ជា​១.០០០​លាន​រៀល​ ៕​​ ​សំរិត​

IMG_6714 IMG_6717
 

IMG_6709 IMG_6712


ចែករំលែក៖